នាង Xu Dongdong តារាភាពយន្ត និងជាតារាម៉ូដែលចិនដីគោក វ័យ២២ឆ្នាំ ត្រូវបានប្រិយមិត្តដែលចូលចិត្តអានព័ត៌មានតាមគេហទំព័រដាក់រហស្សនាមថាជាស្ត្រីដើមទ្រូងស្អាតបំផុតនៅប្រទេសចិន “China’s Best Breasts” និងជាទេពធីតាដែលមានដើមទ្រូងស្អាតបំផុត “Breast Goddess”។
យោងតាមប្រភពពីគេហទំព័រchinabuzz ចេញផ្សាយថ្ងៃទី១៩ មករា ឱ្យដឹងថា នាង Xu Dongdong បានបញ្ចប់ការសិក្សានៅវិទ្យាស្ថាន People Liberation Army ផ្នែកសិល្បៈ ។ ប៉ុន្តែវិទ្យាស្ថានបានប្រកាសលុបឈ្មោះនាងចោលជាផ្លូវការ ដោយសារនាងបានចូលក្នុងក្រុមសិល្បៈជប៉ុន ដើម្បីថតរូបសិចស៊ី កាលពីចុងខែវិច្ឆិកា ឆ្នាំ ២០១១ ។
ប្រភពបន្តថា កាលពីពេលថ្មីៗនេះ ទេពធីតា ដើមទ្រូងស្អាតរូបនេះ បានទៅសម្រាកលម្ហែកាយនៅសណ្ឋាគារ Shangri-la Hotel ដែលជាសណ្ឋាគារដ៏ប្រណីតមួយនៅទីក្រុងហុងកុង ជាមួយមិត្តភ័ក្តិរបស់នាង ។ ជាងនេះទៅទៀត ខណៈពេលនាងមកដល់សណ្ឋាគារ មានអ្នកថតរូបជាច្រើនតាមប្រមាញ់ថតរូបសម្រស់របស់នាង ហើយរូបថតទាំងនេះគឺពេលនាងកំពុងហែលទឹកក្នុងអាងដ៏ធំមួយ ៕











ចែករំលែកព័តមាននេះ