ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​ចម្រៀង​​ប៉ុប​​ជប៉ុន​នាង​​អៃយូមី ​ប្រកាស​លែងលះស្វាមី

14 ឆ្នាំ មុន

 យោង​​​​ទៅតាម​​ប្រភពព័ត៌មាន​​​​​​​ដេលី ឈីលី ​ចេញ​ផ្សាយ​​​កាលពីថ្ងៃពុធ ​ទី១៨ ​មករា ឆ្នាំ​២០១២បាន​ឱ្យ​ដឹង​ថា ​​​រាជនីសម្រស់​​​តារា​ចម្រៀង​​ប៉ុ​​ប​ជប៉ុន​​​​​នាង​អៃយូមី ហាម៉ាសាគី ​បាន​ប្រកាស​​លែង​លះ​ស្វាមីរបស់នាង គឺ​លោក​ម៉ា​នូអែលដែលជាតួសម្តែង​ភាព​យន្តរបស់​ប្រទេស​អូរទ្រីស បន្ទាប់​​​ពីរៀប​ការ​បាន​រយៈពេល​ត្រឹម​តែ​១ឆ្នាំប៉ុណ្ណោះ ។ នាងអៃយូម៉ី ​វ័យ៣៣ឆ្នាំ ​​បាន​រៀប​ការ​​ជា​មួយ​លោក​ម៉ានូ​អែល ​​អាយុ​៣១​ឆ្នាំ ​ដែល​​​ជាតួ​សម្តែង​ប្រុស​​​ជន​ជាតិ​អូទ្រីស ​​បន្ទាប់ពី​​ពួកគេ​បាន​ជួប​គ្នាកាល​ពីឆ្នាំ​២០១០ ក្នុង​រដ្ឋឡូស​អេន​ចឺ​ឡេស ​​​សហរដ្ឋ​អាមេ​រិកក្នុងពេល​ផ្សព្វ​ផ្សាយ​បទ​ចម្រៀង​របស់នាង​ដែលមាន​ចំណង​ជើង​ថា «Virgin Road» ​ហើយ​ក៏​បានរៀប​អាពាហ៍​ពិពាហ៍​​​​នៅ​ថ្ងៃទី១ មករា ឆ្នាំ២០១១ ។

ចំណែក​​​​ឯប្រភព​​​ព័ត៌មាន​ជប៉ុន​​ក្យូដូ ក៏​បានឱ្យ​ដឹង​ផង​ដែរ​ថា ​នាង​ហាម៉ាសាគីជា​ដើ​មចម​ក្នុង​ការ​ដាក់​ពាក្យ​បណ្តឹង​លែង​លះតាមរយៈ​​មេធាវី​​របស់នាង ។ ​មូល​ហេតុ​ដែលនាំ​ឱ្យ​​​មានការ​​ដាក់​ពាក្យ​លែងលះ​នេះមិន​ត្រូវ​បាន​​នាង​អៃយូម៉ី ​ប្រាប់ឱ្យ​ដឹង​​​លំអិត​​នោះទេ ​ក៏ប៉ុន្តែ​​មាន​ហេតុផល​មួយ គឺ​​​​នាង​មិន​​ចង់​ចាក​ចេញ​ពីទឹកដីជប៉ុន​​​ទៅរស់នៅ​​ទឹក​ដី​​សហរដ្ឋ​អាមេ​រិក​​​ជួបជុំ​ជា​មួយ​ប្តីរបស់នាង​ដែល​រៀបការ​ក្នុងព្រះ​វិហារ​នៅ​សហរដ្ឋ​អាមេ​រិក  ។ ​ការ​ផ្លាស់​ប្តូរចិត្ត​​របស់នាង​​បាន​កើត​ក្រោយ​ពី​មានរលក​យក្ស​ស៊ូណា​មី​នៅ​ក្នុងប្រទេស​របស់នាង​កាលពីថ្ងៃទី១១ មីនា ឆ្នាំ​២០១១ ៕