ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខ​នារី​បវរកញ្ញា​ទូរទស្សន៍​អាស៊ីឆ្នាំ​2011​ស្លៀក​ពាក់​ឈុត​ហែល​ទឹក​ក្នុង​អាកាស​ធាតុ​ត្រជាក់

14 ឆ្នាំ មុន

 ខណៈ​ពេល​​ការ​ប្រកួត​បវរកញ្ញា​ទូរទស្សន៍​​អាស៊ី​ឆ្នាំ​២០១១​ជិត​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​  កាល​ពី​ថ្ងៃ​ទី​១៤ មករា ឆ្នាំ​២០១២ ​បេក្ខ​​នារី​ដែល​មាន​សំណាង​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​បាន​ស្លៀក​ពាក់​ឈុត​ហែល​ទឹក​ ដើម្បី​ថត​រូប​បង្ហាញ​សម្រស់​ធម្ម​ជាតិ​របស់​ពួក​នាង​នៅ​លើ​ឆ្នេរ​ខ្សាច់​នៅ​កោះ​ហៃ​ណាន ​ក្នុង​ស្ថាន​ភាព​​អាកាស​ធាតុ​ដ៏​សែន​ត្រជាក់​​​បោក​បក់​លើ​រាង​កាយ​ដ៏​ទ្រលុក​ទ្រលន់​របស់​ពួក​នាង ។​ នេះ​បើ​យោង​តាម​គេ​ហ​ទំព័រ​chinabuzz.net ចេញ​​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ មករា​ កន្លង​មក ។

បេក្ខ​នារី​ចំនួន​១០​រូប​ដែល​បាន​ឈ្នះ​ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រ​នៅក្នុង​កម្មវិធី​ Greater China Final ​ប្រារព្ធ​ធ្វើ​នៅ​ទី​ក្រុង​ហុង​កុង​ កាល​ពី​ថ្ងៃ​ទី​២៩ ធ្នូ​ ឆ្នាំ​២០១១​​ កន្លង​​​មក​នោះ នឹង​​ត្រូវ​មកជួបជា​មួយ​បេក្ខ​នារី​ចំនួន​១០​រូប​ទៀត​ដែល​មក​ពី​តំបន់​ផ្សេង​ៗ​ទៀត ។

ប្រភព​បន្ត​ថា វគ្គ​ផ្តាច់​ព្រ័ត្រ​នៃ​ការ​ប្រឡង​បវរកញ្ញា​ទូរទស្សន៍​អាស៊ី​ឆ្នាំ​២០១១​នេះ នឹង​ប្រព្រឹត្ត​​ទៅ​នៅ​ថ្ងៃ​ទី​១៩ ខែ​មករា ឆ្នាំ​២០១២​ នៅ​កោះហៃ​ណាន ខេត្ត​ហៃ​ណាន​​ប្រទេសចិន ។ សូម​រង់​ចាំ​អ៊ុត​មើល​ថា ​តើ​បេក្ខ​នារី​រូបស្រស់​មួយ​​ណា​ដែល​មានសំណាង​បាន​គ្រង​មកុដ​ជា​បវរ​កញ្ញា ATV Miss Aisa Pageant 2011 នេះ ៕