ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សាន ផានិត ចូល​ប្រ​ឡូក​លើ​វិថី​​សិល្បៈ​វិញ​ធ្វើ​​ជា​អ្នក​​គ្រប់​គ្រង​ផលិត​កម្ម​ KH ​

14 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ ​បន្ទាប់​ពី​បាត់​មុខ​ពី​សិល្បៈ​មួយ​រយៈ​ធំ លោក​សាន ផានិត ក៏​ស្រាប់​តែ​វិល​ត្រលប់​មក​វិញ​សា​ជា​ថ្មី​ម្ដងទៀត ហើយ​​លោក​ក៏​បាន​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​​នៅ​ផលិក​ម្ម KH ដែល​ធ្វើ​ឱ្យ​ទស្សនិកជន​មួយចំនួន​មាន​ការ​ងឿង​ឆ្ងល់​យ៉ាង​ខ្លាំង​​ថា​ តើ​មូលហេតុ​អ្វី​បានជា​លោក សាន ផានិត​ដែល​ជាតា​រាចម្រៀង​មក​ធ្វើ​ជា​អ្នក គ្រប់គ្រង​ទៅ​វិញ​ ។

ដោយ​សារ​​តែមាន​ការ​ងឿង​ឆ្ងល់​បែប​នេះ​លោក​សាន​ផា​ន និ​ត បាន​ប្រាប់​កោះសន្ដិភាព​ឱ្យ​ដឹង​ថា ការដែល​រូបលោក​បាត់​មុខ​ពី​សិល្បៈ​មួយរយៈ​នេះមិនមែន​លោក​លាឈប់​ពី​សិល្បៈ ឬ​ក៏​ទៅ​រស់នៅ​ប្រទេស​ក្រៅ​នោះ​ទេ ប៉ុន្ដែ​កាល​នោះ​លោក​ក៏​មានគម្រោង​ចង់ទៅ​ដែរ តែ​​ដោយ​សារ​មិន​មាន​ឯកសារ​គ្រប់គ្រាន់​ ​និង​ដៃគូ​ទៅ​ជាមួយ​ ដូច្នេះ​​លោក​​ក៏​ត្រូវ​ផ្អាក​ដំណើរ​ការ​ទៅ​វិញ ។ ​ប៉ុន្តែ​ទោះ​បី​ជា​បាត់​​មុខ​ពី​កម្ម​វិធី​សិល្បៈក៏​លោក​​នៅ​តែ​បន្ត​​អាជីព​នៅ​ខាង​ក្រៅ​ដែរ ដូច​ជា​​ធ្វើ​ជា​ពិធី​ករ​កាត់​នំ និង​ពិធី​​ការ​​នៅ​ក្នុង​កម្ម​វិធី​​ផ្សេង​​ៗ​ផង​ដែរ  ។ 

លោក​សាន ផានិត​ បាន​បន្ដ​ថា កាលដែល​លោក​​វិល​ត្រឡប់​ចូល​សិល្បៈ​វិញ​នេះ គឺ​ដោយ​សា​តែ​លោកនឹក​ស្ដាយ​បទ​ចំ​ម្រៀ​ង​របស់​លោក​មួយ​ចំនួន ដែល​មិន​ទាន់​ចេញ​ជា​ខា​រ៉ា​អូ​ខេ​នៅ​ឡើយ ហើយ​ម្យ៉ាងវិញទៀតនោះ​លោក​ក៏​បាន​​នឹក​ដល់​ផលិក​ម្ម​និង​ចង់​ពង្រីង​ផលិតក​ម្ម​KH ឡើង​វិញ ព្រោះ​ផ​លិ​តក​ម្ម​នេះ និង​រូប​លោក​គឺ​ព្រាប​ដូច​បងប្អូន​នឹង​គ្នា ហើយ​លោក​ក៏​ជា​ចំណែកមួយ​នៅ​ក្នុង​ផ​លិ​តក​ម្ម​ដែរ​ព្រាប​ដូច​ជា​កូនសោ​​មួយ​ថែម​ទៀត​ផង ។​ ដូច​ច្នេះ​ហើយ​លោក​ក៏​សម្រេច​ចិត្ដ​ចូល​ផ​លិ​តក​ម្ម​វិញ ដោយ​​មាន​ការ​គ្រាំ​ទ្រ​ពី​លោកគឹ​ម ហេង ដោយ​​លោក​​បាន​ផ្ទេរ​សិទ្ធ​​ិឱ្យ​រូប​​លោក​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​​ផ​លិ​តិក​ម្ម​​ ។ លោក​ផានិត មិន​ត្រឹមតែ​ធ្វើ​ជា​អ្នក​គ្រប់​គ្រង​នោះ​ទេ​ លោក​​​ក៏​បាន​និង​ពន្ធ​បទ​ចម្រៀង​ថ្មី​ៗ​ជា​ច្រើន​បទ ជា​ពិសេស​គឺ​បទ​អប់រំ ក្រៅ​ពី​នេះ​ លោក​ក៏​បាន​ធ្វើ​​ជា​អ្ន​ក​គ្រប់គ្រង​នៅ​ក្លឹប​មួយ​នៅ​ក្នុង​ខេត្ដ​ព្រះ​សីហ​នុ​ផង​ដែរ​ ។

លោក​បាន​បន្ថែម​ទៀត​ថា​ ពេល​នេះ​លោក​កំពុង​តែ​ត្រូវការ​តារា​ចំ​ម្រៀ​ង​ចំនួន​៦​រូប និង​​មាន​អ្នកមាន​សមត្ថភាព​ ​ដែល​ធ្វើការ​នៅ​លើ​ទីផ្សារ​ជា​ច្រើន​នាក់ ដើម្បី​ពង្រឹង​ផលិតក​ម្ម​​និង​ធ្វើ​ឱ្យ​រីក​ចម្រើន​​សា​​ជា​ថ្មី​ម្ដងទៀត​ ។ ​​
លោក​ផានិត​ បាន​បន្ថែម​ទៀង​ថា ចំពោះ​រឿង​គូ​អ​នាគត​​វិញ ពេល​នេះ​ លោក​មិន​ចង់​យក​សង្សារទៀត​នោះ​ទេ គឺ​លោក​ប្រាថ្នា​ចង់​យក​ភរិយា​វិញ ព្រោះ​លោក​មាន​វ័យ​កាន់តែ​ច្រើន ដោយ​ឆ្នាំ​នេះ​លោក​មាន​អាយុ​៣៦​ឆ្នាំ​ហើយ ដូច្នេះ​​លោក​ចង់បាន​ភរិយា​មួយ​ ដែល​ចេះ​យល់​ចិត្ដ​​សា្វមី និង​ចេះ​ស្រឡាញ់​ក្រុម​គ្រួសារ​ ។ ​ម្យ៉ាង​វិញ​ទៀត​ លោក​ក៏​ចង់​ផ្ដាំ​​ទៅ​មនុស្ស​អតីតរបស់​លោ​ក​ផង​ដែរ​ថា ពេល​នេះ​លោក​អាច​ងើប​ឈរ​ដោយ​​ខ្លួនឯង​បាន​ហើយ ហើយ​បើសិនជា​អាច ពួក​យើង​ និង​ចូលរួម​សម្តែង​ជាមួយ​គ្នា​ម្ដងទៀត ដូច​កាលពីមុនទោះបីជា​ពេល​នេះ​យើង​បែកបាក់​គ្នា​ ប៉ុន្ដែ​ពួក​យើង​អាច​រាប់អាន​គ្នា​ដូច​ជា​បងប្អូនបាន​ ​៕