ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ជេកគី ចាន់ ហៅ ឈិន​ ឡុង ចែ​ចង់​តា​រា​ស្រី​រួម​អាជីព​

14 ឆ្នាំ មុន

“ឆ្មាមិន​នៅ​ កណ្តុរឡើង​រាជ្យ ” ពាក្យ​មួយ​ឃ្លា​​នេះ​រហូត​មក​ទល់​បច្ចុប្បន្ន​នៅ​តែ​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ប្រើ​ប្រាស់ ។ ជាក់​ស្តែង​​យោង​តាម​ប្រភព​ពី​គេ​ហ​ទំព័រ xinmsn.com ចេញ​ផ្សាយ​ថ្ងៃ​​ទី​១១ មករា ឱ្យ​ដឹង​ថា លោក​ជេក​គី ចាន់ ហៅ​ឈិន ឡុង តារា​ភាព​យន្ត​ដែល​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ជា​ច្រើន​ទស​វត្សរ៍​នោះ បាន​ឆ្លៀត​ឱកាស​ចែ​ចង់​នាង Yao Xing Tong ​ជា​តា​រា​ភាព​យន្ត​ដូច គ្នា​ ខណៈ​ដែល​ពួក​គេ​​ទៅ​ថតឈុត​ចុង​ក្រោយ​ក្នុង​​ខ្សែ​ភាព​យន្ត​រឿង 12 Zodiacs នៅ​កំពង់​ផែ​ Jinzun ស្រុក Donghe កោះ​តៃ​វ៉ាន់។

ប្រភព​បន្ត​ថា នៅ​ថ្ងៃ​ទី​៩ មករា ក្រុម​អ្នក​ផលិត​ខ្សែ​ភាព​យន្ត​បាន​ទៅ​ដល់​កំពង់​ផែ Jinzun ដើម្បី​ស្វែង​រក​ប្លង់​ល្អ​ៗ​សម្រាប់​ថត​ឈុត​ខ្សែ​ភាព​យន្ត​ ។ ដោយ​ឡែក​អ្នក​ស្រី Joan Lin ​ភរិយា​របស់​លោក​ឈិន ឡុង បាន​ទៅ​មើលសកម្ម​ភាព​ថត​​របស់​ប្តី​បាន​២​ថ្ងៃ តែ​អ្នក​ស្រី​មិន​បាន​នៅ​ជា​មួយ​រហូត​​​ទេ ដែល​ជា​ឱកាសរបស់​លោក ឈិន ឡុង ចែ​ចង់​នាង Yao Xing Tong ​នៅ​ពេល​សម្រាកពី​ការ​ថត​ឈុត​ខ្សែ​ភាពយន្ត ។
ប្រភព​បន្ត​ថា លោក ឈិន ឡុង​ បាន​ចាក់​ចង្កេះ​នាង​ Yao Xing Tong ធ្វើ​ឱ្យ​នាង​សើច ស្ទើរ​​គ្រប់​ពេល​ធ្វើ​ដំណើរ ។ ជាង​នេះ​ទៅ​ទៀត តា​រា​ជើង​ចាស់​រូប​នេះតែង​តែ​កេង​ចំណេញ​លើ​​ស្រី​ស្អាត ខណៈ​ពេល​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ថាន​ភាព​ផ្លូវ​ពិបាក ដោយ​អប​ចង្កេះ​នាង​ដើម្បី​ទប់​ខ្លួន​នាង​កុំ​ឱ្យ​ដួលទៀត​ផង ។

តាម​របាយការណ៍បាន​ឱ្យ​ដឹង​ថា ខ្សែ​ភាព​យន្ត​រឿង 12 Zodiacs ​បាន​ចំណាយ​ទឹក​ប្រាក់​ប្រមាណ​១២០​លាន​ដុល្លារ​អាមេរិក ដោយ​មាន​ឈុត​ជា​ច្រើន​ដែល​លោក ឈិន ឡុង​ ពេញ​ចិត្ត​ ដូច​ជា ឈុតបាញ់កាំ​ភ្លើង, លោតឆត្រ​យោង , រថយន្ត​បុក​គ្នា និង​ការបាញ់​បំផ្ទុះ​គ្រាប់​ជា​ដើម ហើយខ្សែ​ភាព​យន្ត​នេះ​នឹង​​ដាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី១២ ខែ​ធ្នូ ឆ្នាំ ១០១២ ៕