ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ផ្លូវ​​​លើ​​ដីទំនាស់​​​​នៅ​តំបន់​​បឹង​ប្រាំ​​អ្នក​តវ៉ា​​លើកគ្នា​​​ មក​ច្បាំង​​​ដណ្តើម​បាន​កាំភ្លើង​3ដើម​វាយ​បំផ្លាញ​​គ្រឿង​ចក្រ​​ និង​រថយន្ត​

13 ឆ្នាំ មុន

​ខេត្តបាត់ដំបង ៖ តាមប្រភពព័ត៌មានពី​សមត្ថកិច្ចស្រុកបវេលបានរាយការណ៍ថា ប្រជា​ពល​រដ្ឋយ៉ាងតិចពី៥០ទៅ៦០នាក់ ប្រដាប់​ដោយ​កាំបិត ពូថៅបានប៉ះប្រយុទ្ធគ្នាយ៉ាង​ឃោរឃៅជាមួយកម្លាំងសមត្ថកិច្ចចម្រុះដែល​បាន​ ចុះទៅការពារគ្រឿងចក្រធ្វើផ្លូវរបស់​អាជ្ញា​ធរ​ នៅតំបន់ដីសម្បទានសង្គមកិច្ចរបស់រដ្ឋ​ដែល​ស្ថិត​នៅ​តំបន់​បឹងប្រាំ ក្នុងឃុំអំពិលប្រាំដើម ស្រុក​

ខេត្តបាត់ដំបង ៖ តាមប្រភពព័ត៌មានពី​សមត្ថកិច្ចស្រុកបវេលបានរាយការណ៍ថា ប្រជា​ពល​រដ្ឋយ៉ាងតិចពី៥០ទៅ៦០នាក់ ប្រដាប់​ដោយ​កាំបិត ពូថៅបានប៉ះប្រយុទ្ធគ្នាយ៉ាង​ឃោរឃៅជាមួយកម្លាំងសមត្ថកិច្ចចម្រុះដែល​បាន​ចុះទៅការពារគ្រឿងចក្រធ្វើផ្លូវរបស់​អាជ្ញា​ធរ​នៅតំបន់ដីសម្បទានសង្គមកិច្ចរបស់រដ្ឋ​ដែល​ស្ថិត​នៅ​តំបន់​បឹងប្រាំ ក្នុងឃុំអំពិលប្រាំដើម ស្រុក​បវេល កាល​ពី​ព្រឹកថ្ងៃទី៦ ធ្នូ  ។ តាម​សេច​ក្ដី​រាយការណ៍បាន​បញ្ជាក់ថា ​ក្នុង​ការ​ប៉ះ​ទង្គិច​គ្នា​នោះ​ក្រុម​ប្រជាពលរដ្ឋបានរឹបអូសកាំភ្លើងវែង ខ្លី​ពីមន្ត្រីប៉េអឹមបានចំនួន៣ដើម និងវាយបំផ្លាញ​គ្រឿងចក្រ និងរថយន្តទៀតផង។

លោកឌី សារ៉េត អធិការរងស្រុកបវេល​បាន​ប្រាប់កោះសន្តិភាពថា ប្រជាពលរដ្ឋបាន​លើក​គ្នាមករារាំង​សមត្ថកិច្ចចម្រុះប្រហែល​ជាង​២០​នាក់ ដែលចុះទៅការពារគ្រឿងចក្រ​របស់អាជ្ញា​ធរ​ដែលកំពុងឈូសឆាយធ្វើផ្លូវទៅ​កាន់ដីសម្ប​ទានសង្គមកិច្ចរបស់រដ្ឋមួយកន្លែងនៅតំបន់បឹង​ប្រាំនេះ។ ប្រជាពលរដ្ឋទាំងនោះបាន​ចោទថា អាជ្ញាធរបានរំលោភយកដីរបស់ពួកគេ ហើយ​ចាប់ផ្ដើមប្រទូស្តរ៉ាយជាមួយសមត្ថកិច្ចតែ​ម្ដង ។

ក្រុមប្រជាពលរដ្ឋដែលមិនប្រាប់ឈ្មោះបាន​និយាយតាមទូរស័ព្ទថា អាជ្ញាធរបានព្យាយាម​ឈូសឆាយយកដីរបស់ពួកគេនៅតំបន់នោះ ដែលកំពុងមានជម្លោះដោះស្រាយមិនទាន់ចប់​នៅឡើយ។ ពួកគេបាននិយាយបែបអួតថា បាន​វាយរឹបអូសបានកាំភ្លើងវែង២ដើម និង​កាំភ្លើង​ខ្លី១ដើមពីកម្លាំងប៉េអឹម ហើយថែមទាំង​កាន់​កាប់គ្រឿងចក្របានប៉ុន្មានម៉ោងទៀតផង។

ប្រភពពីសាក្សីថ​ា ពេលប្រទូស្តរ៉ាយគ្នានេះគេ​បានឮស្នូរផ្ទុះកាំភ្លើងជាច្រើនគ្រាប់ ហើយមាន​មនុស្ស​រងរបួសមួយចំនួនដែលក្នុងនោះ​ក៏​មាន​សមត្ថកិច្ច​ផង​ដែរ។ លោកឌី សារ៉េត អធិការ​រង​ដដែលបានបញ្ជាក់ដែរថា កម្លាំងប៉េអឹមពិត​ជាបានបាត់បង់អាវុធមែនដោយ​សារ​​សមត្ថ​កិច្ច​បានអត់ធ្មត់បំផុតចំពោះទង្វើដ៏ព្រៃផ្សៃ​នេះ។ លោក​អធិការរងបានបន្ថែមថា ពេលនេះ​កម្លាំង​ចម្រុះកំពុងស្ថិតនៅតំបន់ជម្លោះនេះនៅ​ឡើយ។ ដោយឡែកក្រុមប្រជាពលរដ្ឋបានដក​ថយ​វិញហើយ ក្រោយពីវាយបំផ្លាញគ្រឿង​ចក្រ​២​គ្រឿង រថយន្ត១គ្រឿង និងរឹប​អូសបាន​កាំភ្លើង​វែងខ្លី៣ដើមពីកម្លាំងប៉េអឹម ហើយ​ពេល​នេះ​យើងកំពុងរង់ចាំផែនការថ្នាក់លើ​ដើម្បីដោះ​ស្រាយ​បញ្ហានេះបន្តទៀត៕