ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆាបឆេះ​​ក្រុមហ៊ុន​រថយន្តបឺស GST ស្ទើរ​​​ទាំង​​​ស្រុង និង​រថយន្ត​​​៣គ្រឿង​​​​​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ការិយាល័យ​ក្រុ​ម​ហ៊ុន​ដឹកជញ្ជូន​​​​អ្នកដំណើរ GST (រថយន្តក្រុង​) ត្រូវ​បានអគ្គិភ័យ​​ឆាបឆេះ​​​​សន្ធោសន្ធៅ​​​ជះអណ្តាត​​​ភ្លើង​​ក្រហម​​ច្រាល ជ្រែក​​ស្បៃ​​រាត្រី បង្ក​ឱ្យមាន​ការ​រន្ធត់​ និងភ្ញាក់​ផ្អើល​​​​​ឆោ​ឡោ​​កាលព​ី​វេលា​ម៉ោង​​​​៣​រំលង​អធ្រាត្រ​​ ឈានចូលថ្ងៃទី​២២ វិច្ឆិកា ​​២០១១ ​ហើយទីបំផុត​​អណ្តាត​​​ភ្លើងបាន​​​​ទំពា​​​លេប​​​ការិយាល័យស្ទើរ​​ តែទាំងស្រុង​​​ ព្រមទាំង​​រថយន្ត​មាន​​តម្លៃ​​៣គ្រឿង បើ​ទោះជា​​រថយន្ត​​ពន្លត់​អគ្គិភ័យ​​

រាជធានីភ្នំពេញ​​​​ ៖ ការិយាល័យ​ក្រុ​ម​ហ៊ុន​ដឹកជញ្ជូន​​​​អ្នកដំណើរ GST (រថយន្តក្រុង​) ត្រូវ​បានអគ្គិភ័យ​​ឆាបឆេះ​​​​សន្ធោសន្ធៅ​​​ជះអណ្តាត​​​ភ្លើង​​ក្រហម​​ច្រាល ជ្រែក​​ស្បៃ​​រាត្រី បង្ក​ឱ្យមាន​ការ​រន្ធត់​ និងភ្ញាក់​ផ្អើល​​​​​ឆោ​ឡោ​​កាលពី​វេលា​ម៉ោង​​​​៣​រំលង​អធ្រាត្រ​​ឈានចូលថ្ងៃទី​២២ វិច្ឆិកា ​​២០១១ ​ហើយទីបំផុត​​អណ្តាត​​​ភ្លើងបាន​​​​ទំពា​​​លេប​​​ការិយាល័យស្ទើរ​​តែទាំងស្រុង​​​ ព្រមទាំង​​រថយន្ត​មាន​​តម្លៃ​​៣គ្រឿង  បើ​ទោះជា​​រថយន្ត​​ពន្លត់​អគ្គិភ័យ​​របស់​សមត្ថកិច្ច​​​​បាន​​​មក​ដល់​​ក៏ដោយ​។

ទីតាំង​រថយន្តបឺស​​​​ GST នេះស្ថិតនៅ​​​ជាប់ផ្សារ​​ធំថ្មី ​​ឆៀង​ខាង​​​​ត្បូង ​​និង​ខាង​លិច ​​ភោជនីយដ្ឋាន​​សូរិយា ក្នុង​សង្កាត់ផ្សារថ្មី​ទី​២ ខណ្ឌ​ដូនពេញ ​​។ រថយន្ត​ដែលឆេះ​មាន​រថយន្ត​បឺស​​​​​ប្រភេទ​​៤៥​កៅអី​១គ្រឿង ប្រភេទ​​២៥​កៅអី​​​​១គ្រឿង និង​មែ​រសឺដេស​​១គ្រឿង ក្រៅពីនោះ​ការិយាល័យ​​​​ត្រូវ​ឆេះ​ស្ទើរទាំង​ស្រុង ដែលត្រូវ​បាន​គេ​វាយ​​តម្លៃ​ថា​ខូចខាត​រាប់​សិប​ម៉ឺនដុល្លារ​​​ឯ​ណោះ​។ ​​ប្រភពពី​កន្លែង​កើតហេតុ​​​បាន​ឱ្យដឹង​ថា ​រថយន្ត​​​​ពន្លត់​​អគ្គិភ័យ​​របស់សមត្ថកិច្ច​​​បានទៅ​ជួយបាញ់​ទឹក​ពន្លត់​​ច្រើនគួរសម ​មាន​របស់​ប៉ូលិស​​​ របស់​ប៉េអឹម ​ប៉ុន្តែនៅតែង​បង្ក្រាប​​​​មិន​ឈ្នះ​ភ្លាម​ៗទេ ​​រហូត​​ទាល់តែ​ឆេះ​​ការិយាល័យ​​​ក្រុម​​ហ៊ុនស្ទើរ​ទាំង​ស្រុង ​​​​ទើប​ភ្លើង​​​ស្ងប់ និង​​រលត់​​​​សូន្យសុង​…​​ម្យ៉ាង​ពេល​នេះ​ជា​រដូវ​រំហើយ ​​​ខ្យល់​បោក​​បក់​ខ្លាំងណាស់ ​​ដែលជាប្រការ​​ជំរុញ​ឱ្យ​ភ្លើង​​​​ឆេះ​លឿន​។

សាក្សី បាន​និយាយ​ថា ​មូលហេតុ​បណ្តាល​​ឱ្យ​ក្លាយ​​​​ជាអគ្គិភ័យ​​ធំបែបនេះគឺ​​ដោយសារ​​​ឆ្លង​​​​ចរន្តភ្លើង​​​​ឆេះ​​ចេញពី ​រថយន្តបឺស​​​​៤៥​​កៅអី ហើយ​រាលដាល​ធំ​តែម្តង ។ ព័ត៌មានលម្អិត​នឹង​ផ្សាយជូននៅពេលក្រោយ ​​នៅលើទំព័រ​កាសែត​កោះសន្តិភាព និងផ្សាយ​​​នៅតាមវិទ្យុ​​សំឡេង​កោះសន្តិភាព​៕