ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ប៉ូលិស​​ឈ្លោះ​​​​ជាមួយ​ជនស៊ី​វិល​​​បែក​ផ្សែង​​​ខ្សែ​អាត់​​​វីដេអូ​​​បង្ហាញ​​នូវភាព អាម៉ាស់​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​​​ ៖ ​នៅចំណុច​ផ្លូវ​​​​បំបែក​ជា​​​៥ ស្ថិត​នៅលើ​កំណាត់ផ្លូវ​លេខ​​​១៧៣ ចុះទៅ​​ផ្សារ​ទួលទំពូង ​​​ម្តុំស្ថានីយប្រេង​​ឥន្ធនៈ​​មួយ​កន្លែង​​​​​គេឃើញ​មន្ត្រី​ប៉ូលិស​​​​ មួយក្រុមស្លៀក​ពាក់​​​ឯក​សណ្ឋាន​​​​ដាក់​​ប៉ុស្តិ៍​​ត្រួតពិនិត្យ​​​​​ សណ្តាប់ធ្នាប់​​​​​​ចរាចរណ៍​​​ហើយ​បាន​​​ពើបប្រទះ​​ម៉ូតូមួយគ្រឿង​​​​ជិះ​​២ ​នាក់​ម្តាយ​​​​-កូនកំលោះ ​​​ពេលនោះប៉ូលិស​​បានឃាត់ និង​​បានឈ្លោះ​គ្នា​​ស្រែកគំរាម​​គំហក​ដាក់​គ្នា​ទៅ​​​​វិញទៅ​មក ​ស្ទើរ​បែក​ផ្សែង

រាជធានីភ្នំពេញ​​​​ ៖ ​នៅចំណុច​ផ្លូវ​​​​បំបែក​ជា​​​៥ ស្ថិត​នៅលើ​កំណាត់ផ្លូវ​លេខ​​​១៧៣ ចុះទៅ​​ផ្សារ​ទួលទំពូង ​​​ម្តុំស្ថានីយប្រេង​​ឥន្ធនៈ​​មួយ​កន្លែង​​​​​គេឃើញ​មន្ត្រី​ប៉ូលិស​​​​មួយក្រុមស្លៀក​ពាក់​​​ឯក​សណ្ឋាន​​​​ដាក់​​ប៉ុស្តិ៍​​ត្រួតពិនិត្យ​​​​​សណ្តាប់ធ្នាប់​​​​​​ចរាចរណ៍​​​ហើយ​បាន​​​ពើបប្រទះ​​ម៉ូតូមួយគ្រឿង​​​​ជិះ​​២​នាក់​ម្តាយ​​​​-កូនកំលោះ ​​​ពេលនោះប៉ូលិស​​បានឃាត់ និង​​បានឈ្លោះ​គ្នា​​ស្រែកគំរាម​​គំហក​ដាក់​គ្នា​ទៅ​​​​វិញទៅ​មក ​ស្ទើរ​បែក​ផ្សែង ​​កាលពី​វេលាព្រឹកថ្ងៃទី​​​៧ តុលា ​២០១១ ​​ដែល​​​ជម្លោះ​​នេះ​គួរ​ឱ្យខ្មាស់​សាធា​រណ​ជន​ខ្លាំងណាស់​។

ការឈ្លោះ​​​​គ្នា​បែក​ផ្សែង​​​​ដៀល​ត្មះ​គ្នាទៅវិញ​ទៅមក ​​​រវាង​ប៉ូលិស និង​អ្នក​ស៊ីវិល​​ស្លូតត្រង់​​​នេះ ​យើង​​​​សុំ​មិន​​​កំណត់​ថា ​​ភាគីខាង​​​​​ណា​​​​​ខុស និង​ត្រូវ​នោះ​ទេ ប៉ុន្តែ​​​វាជា​​កាយវិការ​ ឬ​ស​កម្ម​ភាព​ខ្វះ​សេចក្តី​​​​​ថ្លៃ​ថ្នូរ​​​ពេកណាស់ គួរតែ​រៀបចំ​​​​​អត្តចរិត​​​​ឱ្យបានសមរម្យ​​​​​ឡើង​រវាង​​មន្ត្រីប៉ូលិស​​ និងជន​ស៊ីវិល​…​​​ហៅគ្នា​សុទ្ធតែ​​​​«អ្ហែង​​-អញ» មិន​មែន​ជា​ការ​ល្អ​ទេ ​​ហើយ​ការ​​​ «គំរាមគ្នាទៅវិញ​ទៅមក​» ​​​​ក៏មិន​មែន​​ជា​ដំណោះស្រាយ​ដែរ ។ ​អ្វីដែល​ជា​ដំណោះស្រាយ​​​នោះគឺ​អនុ​វត្ត​​​​​​តាមច្បាប់​​​​​ ត្រូវ​ចេះ​​គោរព​គ្នាទៅវិញ​មក និយាយស្តី​​​មាន​វគ្គ​​​មានឃ្លា​​​​ពីរោះ ពិសា​ ​ស័ក្តិ​សម​​​ជា​ពលរដ្ឋ​​​​​ល្អ​​​​ របស់​ប្រទេស​មួយដែលមាន​​​អារ្យធម៌​ខ្ពង់​ខ្ពស់​​​។

ខាង​​ក្រោម​នេះ គឺ​ខ្សែ​អាត់​វីដេអូ​​​ស្តីពី​មន្ត្រីប៉ូលិស​​​​​ឈ្លោះប្រកែក​​បែកផ្សែង​​​ជា​មួយជន​ស៊ីវិល​…​​​សូមអ្នកទស្សនា​​​​ពិចារណា ​​​​​​ខុស និងត្រូវ​​​​​តាម​ការ​​​គួរ​ចុះ ៕