ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីពាណិ​ជ្ជ​ករ​​ម្នាក់​ចេញ​សែក​អត់​ប្រាក់ត្រូវ​បាន​​​ប៉េអឹម​​នាំខ្លួន​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ស្ត្រី​ពាណិជ្ជ​ករ​ម្នាក់​​កាល​ពី​ថ្ងៃ​ទី​៤ តុលា ត្រូវ​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​​ប្រទេស​​នាំ​ខ្លួន​បញ្ជូន​ ទៅ​កា​ន់​សាលា​ដំបូង​រាជ​ធានី​ ពី​បទ​​ចេញ​​មូល​ប្ប​ទាន​បត្រ​​អត់​សាច់​ប្រាក់ ។ ទាក់ទិន​នឹង​ការ​នាំ​ខ្លួនស្ត្រី​ពាណិជ្ជ​ករ​រូប​​នេះ​ត្រូវ​បាន​មន្ត្រី​ កងរា​​ជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស​អះ​អាង​ថា ជា​ការ​អនុ​វត្ត​តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​សាលា​ដំបូង​រាជ​ធានី​ ភ្នំពេញ ​ដែល​ចុះ​ហត្ថ​​លេខា​ដោយ​លោក​​​សុខ រឿន

រាជធានីភ្នំពេញ ៖ ស្ត្រី​ពាណិជ្ជ​ករ​ម្នាក់​​កាល​ពី​ថ្ងៃ​ទី​៤ តុលា ត្រូវ​សមត្ថ​កិច្ច​កង​រាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​​ប្រទេស​​នាំ​ខ្លួន​បញ្ជូន​ទៅ​កា​ន់​សាលា​ដំបូង​រាជ​ធានី​ ពី​បទ​​ចេញ​​មូល​ប្ប​ទាន​បត្រ​​អត់​សាច់​ប្រាក់ ។ ទាក់ទិន​នឹង​ការ​នាំ​ខ្លួនស្ត្រី​ពាណិជ្ជ​ករ​រូប​​នេះ​ត្រូវ​បាន​មន្ត្រី​កងរា​​ជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស​អះ​អាង​ថា ជា​ការ​អនុ​វត្ត​តាម​ដីកា​បញ្ជា​ឱ្យ​ចូល​ខ្លួន​របស់​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​ដែល​ចុះ​ហត្ថ​​លេខា​ដោយ​លោក​​​សុខ រឿន ​ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​​កាលពីថ្ងៃ​ទី​១៤ កញ្ញា​ កន្លង​ទៅ ។

ស្ត្រីដែល​កម្លាំង​​​កង​រាជ​អាវុធ​ហត្ថ​នាំ​ខ្លួន​តាម​ដីកា​រ​បស់​តំណាង​​អយ្យ​ការ​​នេះ​​ឈ្មោះ​ខៀវ ផាន់​មរកត ​ហៅ​ខៀវ ​គិរី​មរកត  អាយុ​៤០​ឆ្នាំ ​​​ស្នាក់​នៅ​ផ្ទះ​លេខ​៤៥Eo និង E1 ​ផ្លូ​វ​លេខ​​២៦១ ​ភូមិ​៧ សង្កាត់​ទឹក​ល្អក់​ទី​៣ ​ខណ្ឌ​ទួល​គោក ។ ប្រភព​ព័ត៌​មាន​នៅ​សាលា​ដំបូង​បាន​ឱ្យ​ដឹង​ថា ការ​ឱ្យ​នាំ​ខ្លួន​នេះ គឺ​យោង​ទៅ​តាម​​ពាក្យ​​បណ្តឹង​មួយ​ដែល​​ចោទ​ប្រកាន់​អ្នក​ស្រី​​​ខៀវ ផាន់​មរកត ថា បាន​ខ្ចី​ប្រាក់​គេ​ចំនួន​៩​​ម៉ឺន​ដុល្លារ​​យក​ទៅ​ប្រ​កប​អាជីវ​កម្ម ។ ​ក្រោយ​មក​ម្ចាស់​ប្រាក់​បាន​​ទាម​ទារ​​​វិញ ហើយអ្នក​ស្រី​ខៀវ ផាន់​មរកត បាន​សង​រំលស់​អស់​មួយ​ភាគធំ​ហើយ​នៅ​សល់​តែ​៣​ម៉ឺន​ដុល្លារ​ប៉ុណ្ណោះ​ នេះ​បើ​​តាម​ការ​បញ្ជាក់​ពី​មេ​ធាវី​​ការ​ពារសិទ្ធិ​​​ឱ្យ​អ្នក​ស្រី​​ខៀវ ផាន់​មរកត ។

ដោយ​​ប្រាក់​​នៅ​សល់​៣​មឺុន​ដុល្លារ ​ម្ចាស់​គេ​ទារ​ញឹក​ញាប់​​ពេក អ្នក​ស្រីក៏​បាន​ចេញ​សែក​ (មូល​ប្ប​ទា​នបត្រ) មួយ​ឱ្យ​ទៅ​​បើក​​នៅ​ធនាគារ​ លុះ​ម្ចាស់​​ប្រាក់​យក​សែក​នោះ​ទៅ​​បើក​​មាន​ការ​ឆ្លើយ​តប​ថា សែក​នេះ គ្មាន​សាច់​​ប្រាក់​ទេ ហេតុ​នេះ​​ម្ចាស់​ប្រាក់​ក៏​ដាក់​ពាក្យ​ប្តឹង​​ទៅ​តុលា​ការ​ ទើប​​បាន​​ជាតំណាង​​អយ្យ​ការ​ គឺ​លោក​ព្រះ​រាជ​អាជ្ញា​រង​សុខ រឿន ​ចេញ​ដីកា​ឱ្យ​សមត្ថ​កិច្ច​នាំ​ខ្លួន​ ។ ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ទៀតថា ប​ន្ទាប់​ពី​​ត្រូវ​សមត្ថ​កិច្ច​នាំ​ខ្លួនទៅតុលា​ការ​ អ្នក​ស្រី​​​ខៀវ ផាន់​មរកត បាន​ពឹង​​ពាក់​មេ​ធាវី​ម្នាក់​ឈ្មោះ​​លី គឹម​លន់ ​​​ទៅ​ធ្វើ​កិច្ច​សន្យា​​តម្កល់​​ប្រាក់​ចំនួន​១​ម៉ឺន​ដុល្លារ​ ដើម្បី​​ធានា​អ្នក​ស្រី​​ឱ្យ​បាន​រួច​ផុត​ពី​ការ​ឃុំ​ខ្លួន ។

ក្រោយ​ពី​បាន​ធ្វើ​កិច្ច​សន្យា​ហើយ អ្នក​ស្រី​ខៀវ ផាន់​មរកត ​ត្រូវបាន​តំណាងអយ្យ​ការ​​ឯក​ភាព​អនុ​ញ្ញាត​​ឱ្យ​វិល​ទៅ​ផ្ទះវិញ ។ ទោះ​បី​ជា​យ៉ាង​ណា ​​បើ​តាម​គេ​​ដឹង​ប្រាក់​១​ម៉ឺន​ដុល្លារ​ដែល​ថា ​បាន​តម្កល់​នៅ​តុលា​ការ​នោះ គឺ​គ្មាន​​ទេ មាន​តែ​កិច្ច​សន្យា​​ប៉ុណ្ណោះ ​ហើយ​រឿង​នេះ​ទំនង​ជា​តំណាង​​អយ្យ​ការ​ចេញដីកា​ឱ្យ​​ចូល​​ខ្លួន​ម្តង​ទៀត  ព្រោះ​​ដើម​បណ្តឹង​មិន​សុខ​ចិត្ត៕