ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​5​នាក់​ស្លា.ប់​បន្ត​បន្ទាប់​នៅ​ក្នុង​ទូក​ប៉ូលិស​ស្រុក​ស្ទឹង​ហាវ​កំពុង​ស្រាវ​ជ្រាវ​ស្វែង​រក​ការពិត

13 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ រឿងរ៉ាវដ៏គួរអោយ​ភ្ញាក់​ផ្អើលមួយបានកើតឡើងធ្វើ​ឱ្យ​ប្រជានេសាទ​ខ្មែរ​ នៅតំបន់ទំនប់រលកស្រុកស្ទឹងហាវ ខេត្តព្រះ​សីហនុនិយាយតៗគ្នាថា ទូកនេសាទធុន​ធំ​របស់កម្ពុជានៅស្រុកស្ទឹងហាវមួយគ្រឿងដែល ដឹកត្រីជីយកទៅលក់នៅ​ប្រទេសថៃ កាលពីថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ២០១១ បានបង្ក​ឱ្យ​ស្លា.ប់​កូន​ដៃទូកចំនួន៥នាក់ ក្នុង​នោះមានជនជាតិ​ខ្មែរ​

ខេត្ត​ព្រះ​សីហនុ​ ៖ រឿងរ៉ាវដ៏គួរអោយ​ភ្ញាក់​ផ្អើលមួយបានកើតឡើងធ្វើ​ឱ្យ​ប្រជានេសាទ​ខ្មែរ​នៅតំបន់ទំនប់រលកស្រុកស្ទឹងហាវ ខេត្តព្រះ​សីហនុនិយាយតៗគ្នាថា ទូកនេសាទធុន​ធំ​របស់កម្ពុជានៅស្រុកស្ទឹងហាវមួយគ្រឿងដែល ដឹកត្រីជីយកទៅលក់នៅ​ប្រទេសថៃ កាលពីថ្ងៃ​ទី៤ ខែកញ្ញា ឆ្នាំ២០១១ បានបង្ក​ឱ្យ​ស្លាប់​កូន​ដៃទូកចំនួន៥នាក់ ក្នុង​នោះមានជនជាតិ​ខ្មែរ​៤នាក់និងជនជាតិថៃម្នាក់ដោយសារឈ្លក់ ចំហាយ​​ត្រីជីដែលភាយ​ចេញពីក្នុងឃ្លុបទូក។

ប្រភពដដែលអោយដឹងថា ទូក​នេសាទ​នោះ​មានថៅកែឈ្មោះតា សេង រស់​នៅឃុំទំនប់រលក (ក្បែរអ៊ូទូក) ស្រុកស្ទឹងហាវ ។ ទូកនោះអូសត្រី​ជីនៅតែសមុទ្រក្រៅមិនសូវចូលផ្ទះទេ លុះពេល​អូសពេញហើយគេ​យកផលនេសាទទៅ​លក់​នៅ​ប្រទេសថៃ រួមទាំងត្រីជីផងដែរ។ ការ​ទៅលក់​លើកនេះ ពេលដាក់ត្រីជីក្នុង​ឃ្លុបរួចហើយកូន​ដៃ(កម្មករទូក)ទាំងនោះមិនបានលាងសំអាត ឃ្លុបទូកដូច​សព្វមួយដងទេ ដោយពួកគេ​បិទ​ឃ្លុបទូកដ៏ជ្រៅនោះចោល រហូតដល់ថ្ងៃទី៥ ខែ​កញ្ញា ឆ្នាំ២០១១ ទើបពួកគេបើកលាង ដើម្បី​ដាក់ទឹកកក ។ ពេលបើកឃ្លុបទូកភ្លាមនោះ​ធ្វើ​ឲ្យកម្មករម្នាក់ដាំក្បាលធ្លាក់ចូលក្នុងឃ្លប់​ទូកបាក់​កស្លាប់។ រីឯកម្មករនេសាទដទៃទៀតបានចុះ​ក្នុង​ឃ្លុបទូកដើម្បីជួយសង្គ្រោះក៏ត្រូវ​ស្លាប់ជាបន្ត​បន្ទាប់។

លោក រស់ កី អធិការប៉ូលិសស្រុក​ស្ទឹងហាវ​ខេត្តព្រះសីហនុប្រាប់ថា ទាក់ទិន​នឹងករណី​នេះ​លោកកំពុងស្រាវជ្រាវ ។ ដោយ​ឡែកការពិត​យ៉ាងណានោះនៅពុំទាន់ដឹងច្បាស់នៅឡើយទេ​ហើយខណៈនេះក្រុមគ្រួសារជនរងគ្រោះ (កម្មករ​ទូក) និងគ្រួសារម្ចាស់ទូកបាន​បាត់ពីផ្ទះ​អស់ហើយ។ ដោយឡែកប្រភពមួយផ្សេង​ទៀតដែលជិតស្និទ្ធ​នឹងម្ចាស់ទូកនោះប្រាប់​ថា ម្ចាស់ទូក ​និងក្រុម​គ្រួសារជនរងគ្រោះដែលសា្លប់​ទាំងអស់ត្រូវបានធ្វើបុណ្យនៅស្រុកកំណើតឯ ខេត្តកំពតតាំងពី ថ្ងៃទី៦ កញ្ញា​មកម្លេ៉ះ ចៀស​វាងមានរឿងវែង​ឆ្ងាយ។

តាម​ប្រភព​ពី​ខេត្ត​កំពត​ឱ្យ​ដឹង​​ផ្ទុយ​ពី​នេះ​ថា ការ​ស្លាប់​បន្ត​បន្ទាប់​គ្នា​ក្នុង​ទូក​នោះ​គឺ​២​នាក់​ត្រូវ​បាន​បូជា​ហើយ​នៅ​ស្រុក​ថៃ និង​២​នាក់​ទៀត​ក៏​មិន​សង្ឃឹម​រស់​ដែរ​ ឯ​ម្នាក់​ទៀត​នោះ​ជា​ជន​ជាតិ​ថៃ។ ក្រុម​គ្រួសារ​កម្មករ​ទូក​រង​គ្រោះ​និយាយ​នៅ​ថ្ងៃ​ទី​៦ កញ្ញា ថា ពួក​គាត់​បាន​ចេញ​ទៅ​ទទួល​ធាតុ​នៅ​ខេត្ត​កោះ​កុង​ថ្ងៃ​ទី​៧ កញ្ញា ដើម្បី​យក​មក​ធ្វើ​បុណ្យ​នៅ​ស្រុក​កំណើត​ ៕