ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឪពុក​មាស្រវឹង​​ស្រា​​​ចាប់​រំលោ.ភ​​​ក្មួយ​ស្រី​​​ឯង​អាយុ​​​៦​ឆ្នាំ​

13 ឆ្នាំ មុន

​ខេត្តកំពត​​ ៖ ​បុរស​ជា​ឪពុក​មា​​ម្នាក់ បន្ទាប់​ពី​​ជាតិស្រវឹង​​ចូលខ្លួន​​បានធ្វើ​​ឱ្យ​វង្វេង​​វង្វាន់​​​លែង​ដឹង ​​ខុសត្រូវ​ ក៏​​​​ចាប់ក្មួយស្រី​បង្កើត​របស់ខ្លួន​​អាយុ​​៦​ឆ្នាំ​រំលោ.ភ​​​សេព​​សន្ថវៈ​ ​​កាលពី​វេលាម៉ោង​​​​៤​ល្ងាច​ថ្ងៃទី​២ កញ្ញា នៅ​​លើផ្ទះកុមារី​រង​គ្រោះ​ ហើយ​ត្រូវ​​​នគរបាល​​ស្រុក​ជុំ​​គិរីបាន​ចាប់​​​ឃាត់ខ្លួន​​​កាលពី​​ វេលាម៉ោង​​​​​៣​រសៀល​ថ្ងៃទី​​៣ កញ្ញា។​​

ខេត្តកំពត​​ ៖ ​បុរស​ជា​ឪពុក​មា​​ម្នាក់ បន្ទាប់​ពី​​ជាតិស្រវឹង​​ចូលខ្លួន​​បានធ្វើ​​ឱ្យ​វង្វេង​​វង្វាន់​​​លែង​ដឹង​​ខុសត្រូវ​ ក៏​​​​ចាប់ក្មួយស្រី​បង្កើត​របស់ខ្លួន​​អាយុ​​៦​ឆ្នាំ​រំលោភ​​​សេព​​សន្ថវៈ​​​កាលពី​វេលាម៉ោង​​​​៤​ល្ងាច​ថ្ងៃទី​២ កញ្ញា នៅ​​លើផ្ទះកុមារី​រង​គ្រោះ​ ហើយ​ត្រូវ​​​នគរបាល​​ស្រុក​ជុំ​​គិរីបាន​ចាប់​​​ឃាត់ខ្លួន​​​កាលពី​​វេលាម៉ោង​​​​​៣​រសៀល​ថ្ងៃទី​​៣ កញ្ញា។

ឪពុក​មា​ដែលត្រូវ​ជាតិស្រវឹង​ដឹកមុខ​​នេះ​​ឈ្មោះ​​​​តែម ​កៅ អាយុ​​​​​​២៨​ឆ្នាំ រស់នៅ​​ឃុំស្រែ​​ក្នុង ​​មាន​​​ប្រពន្ធ ​និង​​កូនខ្លួន​ឯង​ទៅ​ហើយ​បាន​និយាយ​ថា ពេលខ្លួន​​​ស្រវឹង​ស្រា​​ ​​ក៏​បាន​​ហៅក្មួយ​ស្រី​​​របស់​ខ្លួន​​​ឡើង​ទៅ​​លើ​ផ្ទះ​​​ស្រាត​ខោ ហើយ​​ក៏​​​បៀត​​បៀន​​កេរ្តិ៍ខ្មាស​​​របស់​ក្មួយ​​ តែ​ពុំ​បានស៊ី​ជម្រៅ​ទេ​។

ជនសង្ស័យ​​រូបនេះ​បន្ត​​ថា ​​ពេលដែល​​​ឮ​​ម្តាយ​កុមារី​​រង​គ្រោះ​​ត្រឡប់​មក​​ពី​​​ទិញ​ម្ហូប​វិញ រូបគេ​​​​ និង​​ក្មួយស្រី​​​បាន​ចុះម​ក​​​​​ពី​លើ​​ផ្ទះ​​​ ហើយ​ក្មួយ​​ក៏​បាន​​និយាយ​រៀប​រាប់​រឿង​រ៉ាវ​ទាំង​អស់​ប្រាប់​ម្តាយ​ ធ្វើ​​ឱ្យ​​រូបគេ​​​ស្វាង​​ស្រា​​ទើប​ដឹង​ខ្លួន​ថា ​ប្រព្រឹត្ត​ខុស​លើក្មួយស្រី​ ប៉ុន្តែអ្វីៗ​បាន​ហួស​អស់​ទៅ​ហើយ​៕