ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុមហ៊ុន​​បដិសេធថា គ្មាន​ការ​ខួង​ភ្នំ​យក​ថ្ម​ចេញទឹក​នោះឡើយ​

13 ឆ្នាំ មុន

​ខេត្ត​កំពត​​​ ៖ ​​​ក្រុមហ៊ុន​​ស៊ឹម​វុទ្ធី ដែល​បាន​បើក​ការដ្ឋាន​ជាផ្លូវ​ការ​របស់​ខ្លួន កាលពីពេលថ្មី​​ៗ​នេះ ​​នៅភ្នំទ្រូង​អណ្តើក ឃុំ​កំពង់ត្រាច ​ខាង​លិច ​ស្រុកកំពង់ត្រាច​​ ​មាន​​ព័ត៌មាន​ថា ​​បានជួប​នឹង​​ហេតុការណ៍​មួយ​គឺ​​ខួង​ថ្ម​ចេញទឹក​។​

ខេត្ត​កំពត​​​ ៖ ​​​ក្រុមហ៊ុន​​ស៊ឹម​វុទ្ធី ដែល​បាន​បើក​ការដ្ឋាន​ជាផ្លូវ​ការ​របស់​ខ្លួន កាលពីពេលថ្មី​​ៗ​នេះ ​​នៅភ្នំទ្រូង​អណ្តើក ឃុំ​កំពង់ត្រាច ​ខាង​លិច ​ស្រុកកំពង់ត្រាច​​ ​មាន​​ព័ត៌មាន​ថា ​​បានជួប​នឹង​​ហេតុការណ៍​មួយ​គឺ​​ខួង​ថ្ម​ចេញទឹក​។

ការដ្ឋាន​របស់​លោក​ស៊ឹម វុទ្ធី ដែល​​​មាន​អាជ្ញា​​ប័ណ្ណ​​​គ្រប់​គ្រង​​ភ្នំទ្រូង​​អណ្តើក​​នេះ បាន​ឱ្យ​​​ដឹង​ថា ​ក្រុមកម្មករ​​របស់​ក្រុម​ហ៊ុន​​បានខួង​ផ្ទាំង​ថ្ម​ ​ដែល​គ្រឿង​ចក្រ​​បាន​កាយ​​រកឃើញ​នៅលើ​ភ្នំ​នោះ ស្រាប់តែ​មានទឹកចេញ​​ធ្វើ​​ឱ្យ​​​​​អ្នក​ភូមិ​​​កណ្តាល​ទួល និយាយ​តៗគ្នា​ថា ភ្នំ​នេះ​មាន​​​បារមី​​។ ប្រជាពលរដ្ឋ​​ម្នាក់ឈ្មោះ​​ឡុង ខ្មៅ មាន​​​លំនៅឋាន​ជិតភ្នំ​​​ទ្រូង​អណ្តើក បាននិយាយ​​ប្រាប់​ថា ​ភ្នំទ្រូងអណ្តើក​​នេះ​កាលពី​​​ជំនាន់បារាំង​​​គឺ​គេ​​បានធ្វើ​​​​ប៉ម​នៅ​​លើ​​​កំពូល​​​ភ្នំ​​​យ៉ាង​ខ្ពស់ ​សម្រាប់​មើល​​​ពួកសត្រូវ​​​​​ ​ហើយ​ក៏​គ្មាន​នរណា​​មករុក​រាន​​ទេ ​ឯ​​​នៅជុំវិញ​​​ភ្នំ​នេះ​​​សម្បូរ​​​​ទៅដោយ​​​ផ្នូរ​ខ្មោច​​ចិន ។ ​​លុះ​នៅ​ឆ្នាំ​​២០១១​នេះ ​​ក្រុមហ៊ុន​មួយ​​បាន​មក​​​បើក​ការដ្ឋាន​​​ខួ​ង​យកថ្ម​ ស្រាប់តែ​​​មានចេញ​​ទឹក​ពីក្រោម​ភ្នំ​​មក​វិញ​។ ចំណែក​​អ្នកស្រុក​ខ្លះ​​​ទៀត​​​​និយាយ​ថា ក្រុមហ៊ុននេះ​​​បានធានារ៉ាប់​រង​យកថ្ម​​​គ្រប់​​ប្រភេទ​​ដឹក​ទៅស្ថាបនា​ផ្លូវ​​ជាតិលេខ​​៣១ ​​និង​លេខ​​​​៣៣ ​ពីស្រុក​កំពង់ត្រាច ​ទៅ​កាន់​ច្រក​​ទ្វារអន្តរជាតិ​​ព្រែក​ចាក​។

លោក​អភិ​បាល​ស្រុក​​​អ៊ុម ស៊ីណាត​ ​មាន​ប្រសាសន៍​ថា ​ក្រុមហ៊ុន​​មានអាជ្ញា​​ប័ណ្ណ​​ត្រឹមត្រូវ ប៉ុន្តែ​នៅ​​ជុំ​វិញ​​ភូមិ​សាស្ត្រ​​​ភ្នំ​នេះ​​ពី​មុន​នៅក្នុង​ទឹក​ដី​​​ស្រុក​កំពង់ត្រាច ​តែ​​ឥឡូវ​​​កាត់ទៅ​ឱ្យ​​​​​​ខេត្តកែប​ហើយ។ ​ចំណែក​លោក​ស៊ឹម វុទ្ធី​ ​តំណាង​ក្រុមហ៊ុន​​​បាន​បដិសេធ​​​ព័ត៌មាន​​ដែល​​ថា ​ការ​ដ្ឋានរបស់​លោក​​​​ខួង​ថ្ម​​ចេញទឹកនោះ​​គឺ​​មិន​ពិតឡើយ​។​ លោក​​បញ្ជាក់​ថា នៅក្នុង​ការ​ដ្ឋាន​របស់​លោក​​​ត្រូវ​ការ​​ទឹក​ណាស់ ជារៀង​រាល់​​​ថ្ងៃ​​រថយន្ត​​តែង​តែ​ដឹកទឹក​ឡើង​ទៅ​កាន់​កន្លែង​​ដែល​​ខ្វះខាត​ទឹក​។ ទោះជា​មាន​ដំណឹង​ថា ខួង​ថ្ម​ចេញ​​ទឹកក៏ដោយ លោក​ស៊ឹម វុទ្ធី ​​បាន​បដិសេធ​​ពីពាក្យ​ចចាម​អារ៉ាម​​​នេះ ។

តាម​ការប៉ាន​់ស្មាន​ ​ប្រហែលជា​​ការ​ខួង​​ថ្ម​នៅ​ជើងភ្នំ​​​​​ខាង​ក្រោម​​​ឯណោះទេ បានជា​ចេញ​ទឹក​​​ ហើយចេះ​​តែ​​និយាយក្អែក​មួយជា​ក្អែក​​​ដប់​ថា ​ខួង​ភ្នំ​​ចេញទឹក៕