ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាំ​កូន​​ឈើ​ដើម​​លឿងរាជ​​-រំដួល​ និង​ត្របែក​ព្រៃ​លំអ​ក្រុង​

12 ឆ្នាំ មុន

ខេត្ត​កំពង់​ឆ្នាំង​ ៖ លោក​បណ្ឌិត​​ ទូច ម៉ារីម ​អភិ​បាល​​ខេត្តកំពង់​ឆ្នាំង ​កាល​ពីព្រឹក​ថ្ងៃទី​១៩ កក្កដា បាន​អញ្ជើញ​​ជា​អធិបតី​ភាព​ក្នុង​​ពិធី​ដាំ​​កូន​ឈើ​​មាន​ផ្កា​លំអ​ក្រុង​ ចំនួន​​៥០០​ដើម ​ដែល​ពិធី​​នេះ រៀបចំ​ឡើង​​ដោយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​កំពង់ឆ្នាំង និង​មាន​ការ​អញ្ជើញ​​ចូលរួម​ពី​មេ​បញ្ជា​ការ​ លោក​ស្នងការ​​នគរ​បាល​ខេត្ត​ ប្រធាន​មន្ទីរ​

ខេត្ត​កំពង់​ឆ្នាំង​ ៖ លោក​បណ្ឌិត​​ ទូច ម៉ារីម ​អភិ​បាល​​ខេត្តកំពង់​ឆ្នាំង ​កាល​ពីព្រឹក​ថ្ងៃទី​១៩ កក្កដា បាន​អញ្ជើញ​​ជា​អធិបតី​ភាព​ក្នុង​​ពិធី​ដាំ​​កូន​ឈើ​​មាន​ផ្កា​លំអ​ក្រុង​ចំនួន​​៥០០​ដើម ​ដែល​ពិធី​​នេះ រៀបចំ​ឡើង​​ដោយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​​កំពង់ឆ្នាំង និង​មាន​ការ​អញ្ជើញ​​ចូលរួម​ពី​មេ​បញ្ជា​ការ​ លោក​ស្នងការ​​នគរ​បាល​ខេត្ត​ ប្រធាន​មន្ទីរ​ សិស្សា​នុ​សិស្ស​ ​និង​មន្ត្រី​រាជ​ការ​ជាច្រើន​រូប​ទៀត។ ​​ ពិធី​ដាំ​កូន​ឈើ​នេះ​​រៀបចំ​ឡើង​នៅ​​សួន​ច្បារ​រូប​ឆ្នាំង ស្ថិត​ក្នុងភូមិ​​ទួល​ក្រឡាញ់ ​សង្កាត់​កំពង់​ឆ្នាំង ក្រុង​កំពង់ឆ្នាំង ។

លោក​នូវ ប៉ោ​លីន ​នាយ​រង​ខណ្ឌ​រដ្ឋ​បាលព្រៃ​ឈើ​​​កំពង់ឆ្នាំង បាន​បញ្ជាក់ថា ​កូន​ឈើ​ដែល​​យក​មក​ដាំ​នៅ​​ថ្ងៃ​នេះ​មាន​ចំនួន​៥០០​​ដើម​ដែល​មាន​ដើម​លឿង​រាជ ដើម​​រំដួល និង​​ដើម​ត្របែក​​ព្រៃ ​ហើយ​ក្នុង​ថ្ងៃ​​នេះ​ដែរ នៅ​ស្រុក​រលា​ប្អៀរ ​ក៏​មាន​ដាំ​កូន​ឈើ​ប្រភេទ​នេះ​ដែរ​គឺ​ដាំ​តាម​បណ្តោយ​​ផ្លូវ​ជាតិ ។

លោក​បណ្ឌិត​​ទូច ម៉ារីម អភិបាល​​ខេត្ត​កំពង់​ឆ្នាំង ​មាន​ប្រសាសន៍​ថា ថ្មីៗនេះ​ប្រទេស​កម្ពុជា​យើង​បាន​ទទួល​ជ័យ​​ជម្នះ​ការ​ទូត​លើ​​ប្រទេស​សៀម​នៅ​តុលា​ការ​អន្តរជាតិ​ទី​ក្រុង​ឡា​អេ។ នៅ​ខេត្ត​កំពង់​​​ឆ្នាំង យើង​បាន​កសាង​នូវ​សួន​ច្បារ​យ៉ាងច្រើន​ដូច​ជា​សួន​​ច្បារ​​កង្រី ​សួន​ច្បារ​វិមាន​ឯករាជ្យ សួន​ច្បារ​ផ្សារ​​ក្រោម ​សួន​​កម្សាន្ត​​​កុមារ​នៅ​មុខ​​សាលា​ខេត្ត​ និង​សួន​ច្បារ​កន្លែង​​រូប​ឆ្នាំង​ដែល​ជា​និមិត្ត​សញ្ញា​ខេត្ត​កំពង់ឆ្នាំ​ង​របស់​​យើង​នេះ។ ​ក្រៅពី​​នោះ​យើង​បាន​កសាង​ប្រព័ន្ធ​ផ្លូវ​ថ្នល់​ក្នុង​ក្រុង​ ដាក់​​បង្គោល​​ភ្លើង​​បំភ្លឺ​​តា​ម​​ផ្លូវ​ជាតិ​ឆ្លង​​​កាត់​ក្រុង​ប្រវែង​៥​គីឡូ​ម៉ែត្រជា​ដើម ហើយ​​ថ្ងៃ​នេះ​យើង​ដាំ​កូន​ឈើ​ដែល​មាន​ផ្កា​​សម្រាប់​លំអ​ក្រុង​​កំពង់​ឆ្នាំង​​​រ​បស់​​យើង​ទៀត ។ ​លោក​បណ្ឌិត​​ក៏​បាន​សុំ​អធ្យា​ស្រ័យ​​ពី​មន្ត្រីរាជ​​​ការ​ ប្រជា​​ពល​រដ្ឋ​​អំពីភ្លើង​​អគ្គិ​សនី​ដែល​យើង​ទទួល​យក​ពី​រដ្ឋ​មក​ចែក​ចាយ​​មាន​ការ​ខ្វះ​ខាត ប៉ុន្តែ​​ដោយ​សារ​ដាក់​ម៉ាស៊ីន​​ថ្មី​ដើម្បី​ផលិត​ថាម​ពល​លក់​មាន​តម្លៃ​​ថ្លៃ​ជាង​ភ្លើង​​រ​បស់​រដ្ឋ​ ទើប​សម្រេច​ទ្រាំ​ប្រើ​​ភ្លើង​នេះសិន​ចុះ ​រង់​ចាំ​​ដាច់​ខែធ្នូ ចូល​ឆ្នាំ​២០១២ នឹង​មាន​ភ្លើង​​​ប្រើ​គ្រប់​គ្រាន់​​​បន្ទាប់ពីវារី​អគ្គិសនី​​ស្ទឹង​​កំចាយ​​ មាន​ដំណើរ​ ៕