ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

នាង​ប៉ារី​ស ហ៊ីល​តុន ​ត្រូវ​​បានចាប់ខ្លួន​ទៀត​ពី​បទ​មាន​ថ្នាំ​ញៀន

  • Text Size

ដោយ​ ៖ ប្រុសកោះ

ថ្ងៃអាទិត្យ ទី២៩ ខែសីហា ឆ្នាំ២០១០ ម៉ោង ០៩:៤៧

នាងប៉ារីសហ៊ីលតុន

គេហទំព័របរទេស

នាងប៉ារីសហ៊ីលតុន

នាងប៉ារីស​ ហ៊ីល​តុន ជា​តារា​ភាព​យន្ត​ហូលី​វូដ​ដែល​ទទួលបានកេរ​មរតក​មហា​សាល​ ពេល​នេះ​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ផ្ទាល់​ខ្លួន​ធ្ងន់​ធ្ងរ​ជា​ថ្មី​ម្តង​ទៀត ដោយ​នាង​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​មាន​ថ្នាំ​ញៀន​កូ​កាអ៊ីន ។ តាម​ប្រភព​ព័ត៌​មាន​ឱ្យ​ដឹង​ថា នាងប៉ារីស ហ៊ីល​តុន ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​យប់ថ្ងៃទី​២៨ សីហា កន្លងមក នៅ​ពេល​នាង​កំពុង​បើក​រថយន្ត​នៅ​តាម​ផ្លូវ​មួយ​ក្នុង​ទីក្រុង​ឡាស់​វ៉េ​ហ្គាស ។ ប្រភព​ព័ត៌​មាន​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ពេល​នាង​ហ៊ីលតុន កំពុង​បើក​បរ​រថយន្ត​ ប៉ូលិស​បាន​បញ្ឈប់​រថយន្ត​របស់នាង ក្រោយ​ពី​មាន​ការ​ផ្តល់​តំរុយ​ថា ក្នុង​រថយន្ត​របស់​នាងហ៊ីល​តុន អាច​មាន​ផ្ទុក​ថ្នាំ​ញៀន ។ នៅ​ពេល​ឆែក​​ឆេរ​ក្នុង​រថយន្ត​នោះ​ ប៉ូលិស​បានរកឃើញ​ថ្នាំ​ញៀន​ប្រភេទ​កូកាអ៊ីន ហើយ​ក៏​ចាប់ខ្លួន​នាង​ហ៊ីល​តុន តែ​ម្តង​ ។

ពេលនេះ​នាង​ហ៊ីលតុន ត្រូវ​បានឃុំ​ខ្លួន​នៅ​មន្ទីរ​​ឃុំ​ខ្លួន​ក្នុង​សង្កាត់​ Clark Country ។ ប៉ុន្តែ​ទោះបីជា​បែប​ណា ក្រោយ​មក​នាង​ហ៊ីល​តុន ត្រូវ​បាន​​ដោះ​លែង​វិញ ហើយ​ប៉ូលិស​មិន​បាន​ឱ្យ​ដឹង​ថា នាង​ហ៊ីល​តុន នឹង​ត្រូវ​ប្រឈម​មុខ​នឹង​សវនាការ​អំពី​ទោស​កំហុស​របស់​នាង​នៅ​ពេល​ណា​នោះ​ទេ ។ អ្នកនាំ​ពាក្យ​ប៉ូលិស​និយាយ​ថា រថយន្ត​នោះ​មិន​មែន​នាង​ហ៊ីល​តុន ជាអ្នក​​បើ​កបរ​ទេ គឺមិត្ត​ភក្តិ​របស់​នាង​ជា​អ្នក​បើក ។ នាងប៉ារីស ​ហ៊ីល​តុន  វ័យ​២៩​ឆ្នាំ ជា​តារា​ភាពយន្ត​ហូលី​វូដ​ល្បី​ឈ្មោះ​ និង​សិច​ស៊ី​ ហើយ​មាន​រឿង​អាស្រូវ​ច្រើន​បំផុត​ទាក់ទង​ទៅ​នឹង​ការ​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ ហើយ​នាង​ត្រូវ​​បាន​ប៉ូលិស​ចាប់ខ្លួន​ជា​ច្រើន​លើក​ច្រើន​​សារួច​មក​ហើយ ពី​បទ​មាន​ថ្នាំ​ញៀន​ ។ កាល​ពី​២​ខែ​មុន​ នាង​ត្រូវ​បាន​ឃាត់​ខ្លួន​នៅ​អាហ្វ្រិក​ខាង​ត្បូង​ពី​​បទ​មាន​ថ្នាំ​ញៀន​នៅ​ក្នុង​អំឡុង​ពេល​នាង​ទស្សនា​ការ​ប្រកួត​កីឡា​បាល់ទាត់​ពិភព​លោក​ឆ្នាំ​២០១០ ។ កាល​ពីឆ្នាំ​២០០៧​កន្លងមក​ នាង​ត្រូវ​បាន​តុលាការ​កាត់ទោស​ដាក់​ពន្ធនាគារ​​រយៈ​ពេល​៤៥​ថ្ងៃ​ពី​បទ​បំពាន​ច្បាប់​បើក​បរ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 07-02-2012 ម៉ោង 08:17 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0404,050
បាត ថៃឡង់ (1USD)30.9531.03
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)129.7130.3
ដុល្លារ សិង្ហបូរី (100SGD)8080.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.5107.3
ដុល្លារ កាណាដា (100CAD)99.7100.5
ហ្វ្រង់ ស្វ៊ីស (100CHF)108108.5
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0752,085
 

qbmore - Cambodia Advance Communication Ltd