រាជធានីភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាចេញផ្សាយនៅវេលាម៉ោង២រសៀលនេះបានបង្ហាញថា វេលាម៉ោង១០និង៣០នាទីរហូតដល់ម៉ោង១២និង១៥នាទីថ្ងៃទី២៨ មេសា ២០១១ នេះ ជំនួបចរចានៅច្រកអូរស្មាច់ លោកឧត្តមសេនីយ៍ទោជា ម៉ន មេបញ្ជាការយោធភូមិភាគ៤កម្ពុជា ជាមួយលោកឧត្តមសេនីយ៍សុវត្ថិឆៃ សាមុតសាខន មេបញ្ជាការភូមិភាគ២របស់ថៃ និងលោកឧត្តមសេនីយ៍វ៉ា វ៉ាលីត មេបញ្ជាការកងពលថ្មើរជើរលេខ៦ថៃនោះ ភាគីទាំង២បានឯកភាពគ្នាចំនួន៦ចំណុច ដែលក្នុងនោះរួមមាន ៖
១-បញ្ឈប់ការបាញ់គ្នាចាប់ពីពេលនេះទៅ ។
២-កងទ័ពទាំង២ភាគីឈរជើងនៅកន្លែងណាត្រូវនៅកន្លែងនោះ ដោយមិនចល័តកម្លាំង ។
៣-ជំរុញឱ្យមេបញ្ជាការជួរមុខជួបគ្នា និងបង្កើនឱ្យមានក្រុមទំនាក់ទំនងដើម្បីងាយស្រួលទាក់ទងពេលមានសភាពការណ៍អ្វីមួយកើតឡើង ។
៤-ចំពោះបញ្ហាព្រំដែនទុកឱ្យគណៈកម្មការចម្រុះព្រំដែនរដ្ឋាភិបាលនៃប្រទេសទាំង២ ជាអ្នកដោះស្រាយ ខាងយោធាដោះស្រាយ តែបញ្ហាទាក់ទងទៅនឹងបញ្ហាឈប់បាញ់ ។
៥-បង្កលក្ខណៈឱ្យប្រជាពលរដ្ឋស៊ីវិលបានវិលត្រឡប់ទៅរស់នៅតាមភូមិឋានជាធម្មតាវិញ ដើម្បីបង្កើនការទុកចិត្តគ្នា។
និង៦-បើកច្រកព្រំដែនឡើងវិញ ៕
ចែករំលែកព័តមាននេះ