តារាចំរៀងនិងតារាភាពយន្តនាង Lee Junghyun នឹងថតផ្សាយពាណិជ្ជកម្មតាមទូរទស្សន៍សំរាប់ក្រុមហ៊ុនចិនចំនួន៧ ។ ក្រុមហ៊ុន AVAបានបើកសន្និសីទសារព័ត៌មានមួយថា នាង Lee Jung-hyunបានថតផ្សាយពាណិជ្ជកម្មសំរាប់គ្រឿងសំអាង ទូរស័ព្ទ ទូរទស្សន៍ ទូទឹកកក និងម៉ាស៊ីនបោកសំលៀកបំពាក់ ហើយក៏កំពុងរង់ចាំចុះកិច្ចសន្យាចំនួន២ទៀតជាមួយក្រុមហ៊ុនហ្គេម និងសំលៀកបំពាក់ ។
នាងLee បានទទួលភាពជោគជ័យយ៉ាងខ្លាំងក្នុងការងារជាតារាចំរៀង ក្រោយពីបទចំរៀងល្បីៗទាំង១០របស់នាងដូចជាពេលថ្មីៗគឺបទSuspicious Man ក្នុងអាល់ប៊ុមចំរៀងទី៧របស់នាង ដែលមានចំណងជើងថា Lee jung Hyun ដែលបានជាប់ជាបទដែលទទួលបានការគាំទ្របំផុតក្នុងប្រទេសចិន ម្យ៉ាងទៀតនាងជាតារាដែលទទួលបានប្រជាប្រិយភាពបំផុតក្នុងចំណោមតារាបរទេសក្នុងប្រទេសចិន ។ មួយវិញទៀត នាងជាតួឯកក្នុងខ្សែភាពយន្តដែលមានចំណងជើងថា Confucius ដែលនឹងត្រូវដាក់បញ្ចាំងនៅចុងឆ្នាំនេះតាមរយៈទូរទស្សន៍CCTVក្នុងប្រទេសចិន ។
នាងLee jung-hyun វ័យ៣០ឆ្នាំ បានប្រឡូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ១៩៩៦ ក្នុងរឿង Apetal ក្រោយមកនាងបានចូលរួមសំដែងក្នុងរឿងជាច្រើន តែអ្វីដែលធ្វើឱ្យនាងបានទទួលការគាំទ្របំផុតគឺការងារជាតារាចំរៀងរបស់នាងក្នុងប្រទេសកូរ៉េ និងប្រទេសផ្សេងៗទៀតនៅអាស៊ី ៕


ចែករំលែកព័តមាននេះ