ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​អាយុ​៧៩​ឆ្នាំ​ត្រូវ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​ចោទ​ថា​បាន​ចាប់រំលោ.ភ​រហូត​ដល់​ទៅ​៤​លើក

8 ឆ្នាំ មុន

ខេត្តតាកែវ ៖ តា​​អាយុ​៧៩​ឆ្នាំ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ចោទ​ប្រកាន់ថា​បាន​ចាប់រំលោ.ភ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​រហូត​ដល់​ទៅ​៤​ដង តែ​មិន​បាន​សម្រេច​ទេ​…

ខេត្តតាកែវ ៖ តា​​អាយុ​៧៩​ឆ្នាំ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បន្ទាប់​ពី​មាន​ពាក្យបណ្ដឹង​ចោទ​ប្រកាន់ថា​បាន​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​១៣​ឆ្នាំ​រហូត​ដល់​ទៅ​៤​ដង តែ​មិន​បាន​សម្រេច​ទេ​ដោយសារ​តែ​លិង្គ​មិន​ឡើង​រឹង ។ ហេតុការណ៍​ចាប់ខ្លួន​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០១៦ នៅផ្ទះ​ជនសង្ស័យ​ស្ថិត​ក្នុងភូមិ​ស្ទឹង ឃុំ​អូ​សា​រ៉ា​យ ស្រុក​ត្រាំកក់ ខេត្តតាកែវ ។

សមត្ថកិច្ច​ប៉ូលិស​ស្រុក​ត្រាំកក់​បាន​ឲ្យ​ដឹង​ថា តា​ចាស់​​ដែល​ត្រូវ​ចាប់ខ្លួន​មានឈ្មោះ ភោគ គង់ ភេទ​ប្រុស អាយុ​៧៩​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ។ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ទើបតែ​មាន​អាយុ​១៣​ឆ្នាំ​ប៉ុណ្ណោះ ។

ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ខណៈ​ពេល​ដាក់​ពាក្យបណ្ដឹង​ថា មុន​ពេល​កើតហេតុ​លើក​ចុង​ក្រោយ​ ជនសង្ស័យ​បាន​ហៅ​កូនស្រី​របស់​គាត់​(​ក្មេង​ស្រី​រង​គ្រោះ​)​ឲ្យ​ឡើង​លើ​ផ្ទះ​របស់​គាត់ នៅ​ពេល​ដែល​កូន​គាត់​ឡើង​ទៅ​ដល់​ជនសង្ស័យ​បាន​ចាប់​នាង​ឱប​រួច​ស្រាតខោ​ចេញ​ក្នុង​បំណង​រំលោភ តែ​ប្រដាប់​ភេទ​របស់​ជនសង្ស័យ​មិន​ឡើង​រឹង​ក៏​ឈប់​វិញ​ទៅ ពេល​នោះ​កូនស្រី​គាត់​ក៏​បាន​ចុះ​រត់​មក​ផ្ទះ ហើយ​និយាយ​ប្រាប់​ម្តាយ​ពី​ហេតុការណ៍​ទាំងអស់ ។​ពេល​លឺ​កូន​និយាយ​ប្រាប់​ដូច្នេះ ​ម្តាយ​ក្មេង​ស្រី​រង​គ្រោះ​ក៏​បាន​ឌុ​ប​កូន​មក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​រក​យុត្តិធម៌ ដោយ​បាន​ចោទប្រកាន់​ជនសង្ស័យ​ថា​បាន​ចាប់រំលោភ​៤​លើក​មក​ហើយ ដោយ​ក្នុង​១​លើក​ៗ​ជនសង្ស័យ​បាន​ឲ្យ​លុយ​ក្មេង​ស្រី​រង​គ្រោះ​ពី​៤​ពាន់​រៀល​ទៅ​៥​ពាន់​រៀល ។

ទាក់ទិន​នឹង​ការ​ចោទប្រកាន់​នេះ ជនសង្ស័យ​ឈ្មោះ ភោគ គង់ ដែល​មាន​អាយុ​៧៩​ឆ្នាំទៅ​ហើយ​នោះ ថែម​ទាំង​ជរា ហើយ​ថ្លង់​ទៀត បាន​បដិសេធ​ការ​ចោទប្រកាន់​នេះ ដោយ​គាត់​បាន​និយាយ​ថា គាត់​មិន​បាន​ចាប់រំលោភ​ក្មេង​ស្រី​ដូច​ការ​ចោទប្រកាន់​នោះ​ទេ ព្រោះ​គាត់​ចាស់ជរា​ណាស់​ទៅ​ហើយ មិន​គួរ​ណា​ចោទប្រកាន់​គាត់​បែប​នេះ​សោះ ជា​រឿង​អយុត្តិធម៌​ណាស់ ។

លោក​វរសេនីយ៍ទោ សែ​ម សុ​ជាតិ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​បាន​ឲ្យ​ដឹង​ថា បើ​ទោះបីជា​ជនសង្ស័យ​មិន​សារភាព​ក៏​ដោយ ក៏​សមត្ថកិច្ច​បាន​កសាង​សំណុំរឿង​គ្រប់គ្រាន់​អស់ហើយ ដោយ​បាន​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០១៦​នេះ ដើម្បី​ឲ្យ​តុលាការ​ជា​អ្នក​សម្រេច ៕