ប្លន់ផ្ទួនៗនៅស្រុកត្បូងឃ្មុំ សមត្ថកិច្ចចាប់បានតែខ្យល់
ខេត្តត្បូងឃ្មុំ ៖ ស្ត្រី២នាក់បងប្អូនត្រូវបានចោរ២នាក់ស្ទាក់វាយប្លន់យកខ្សែកមាស១តម្លឹង និងលុយអស់ជិត១លានរៀលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ធ្នូ ២០១៥ …
ខេត្តត្បូងឃ្មុំ ៖ ស្ត្រី២នាក់បងប្អូនត្រូវបានចោរ២នាក់ស្ទាក់វាយប្លន់យកខ្សែកមាស១តម្លឹង និងលុយអស់ជិត១លានរៀលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ធ្នូ ២០១៥ …
ខេត្តត្បូងឃ្មុំ ៖ ស្ត្រី២នាក់បងប្អូនត្រូវបានចោរ២នាក់ស្ទាក់វាយប្លន់យកខ្សែកមាស១តម្លឹង និងលុយអស់ជិត១លានរៀលកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ធ្នូ ២០១៥ ត្រង់ចំណុចកន្លែងស្ងាត់ក្នុងឡូត៍កៅស៊ូលេខ ០-១៨ ស្ថិតក្នុងភូមិ ២-១៧ ឃុំល្ងៀង ស្រុកត្បូងឃ្មុំ រហូតមកដល់ម៉ោង៨យប់ថ្ងៃដដែលនេះសមត្ថិច្ចមិនទាន់រកឃើញ និងចាប់ជនសង្ស័យណាម្នាក់នោះទេ ។
ប្រភពបានឲ្យដឹងថា ស្ត្រីរងគ្រោះ២នាក់បងប្អូនឈ្មោះ បាន គាន អាយុ៥៤ឆ្នាំ និងប្អូនស្រីឈ្មោះ បាន ស្រីមុំ ។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់«កោះសន្តិភាព»ឲ្យដឹងថា មុនពេលហេតុការណ៍ ស្ត្រីរងគ្រោះទាំង២នាក់បានធ្វើដំណើរចេញពីក្រុងសួងដោយជិះម៉ូតូម៉ាកវ៉េវ១គ្រឿង លុះដល់ចំណុចកើតហេតុស្រាប់តែមានក្រុមចោរ២នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៥ ចេញមកស្ទាក់វាយស្ត្រីជាបង ព្រមទាំងទាញផ្តាច់ខ្សែកមាស១ខ្សែទម្ងន់១តម្លឹង និងយកលុយនៅក្នុងកាបូបអស់ជិត១លានរៀល រួចក៏ជិះគេចខ្លួនទៅបាត់ ។ ពេលដែលចោរចេញទៅផុត ស្ត្រីរងគ្រោះទាំង២នាក់បងប្អូនបានទូរស័ព្ទប្តឹងមកសមត្ថកិច្ចមូលដ្ឋានឲ្យបានដឹង ភ្លាមៗនោះសមត្ថកិច្ចក៏នាំគ្នាចុះទៅកាន់កន្លែងកើតហេតុ ដោយបានសួរនាំជនរងគ្រោះផងដែរ ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា តាមរយៈការសួរនាំពីសាក្សី ទីបំផុតនគរបាលស្រុកបានស្គាល់អត្តសញ្ញាណក្រុមចោរប្លន់ទាំង២នាក់នោះហើយ គឺជាមុខសញ្ញាគ្រឿងញៀនផង ។ ក្រោមការទទួលបញ្ជាពីលោកស្នងការនគរបាលខេត្ត សមត្ថកិច្ចបានតាមប្រមាញ់រហូតដល់ពេលល្ងាច តែនៅមិនទាន់ទទួលបានលទ្ធផលនៅឡើយ ដោយមិនដឹងថាចោរប្លន់ទាំងនោះគេចចេញទៅណាទេ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២១ ធ្នូ ២០១៥ ត្រង់ចំណុចឡូត៍កៅស៊ូលេខ ៤-១៤ ស្ថិតក្នុងភូមិ ២-១៦ ឃុំល្ងៀង ដដែល មានបុគ្គលិកមីក្រូហិរញ្ញវត្ថុធនាគារភូមិ សាខាក្រុងសួងមា្នក់ឈ្មោះ ជិ សារ៉ី ភេទស្រី អាយុ២៨ឆ្នាំ ត្រូវបានចោរស្ទាក់ប្លន់យកទ្រព្យសម្បត្តិអស់ជាច្រើន ព្រមទាំងវាយត្រូវក្បាលបណ្តាលឲ្យរងរបួសជាដំណំផងដែរ ។ ករណីនេះសមត្ថកិច្ចមិនទាន់នឹងតាមប្រមាញ់ចាប់ខ្លួនចោរប្លន់បានផង ស្រាប់តែកើតមានអំពើប្លន់ផ្ទួនៗតែម្តង បង្កឲ្យប្រជាពលរដ្ឋមានក្តីកង្វល់ជាខ្លាំង ។ តើឯណាទៅភូមិ-ឃុំមានសុវត្ថិភាពនោះ បើសព្វថ្ងៃនេះគេឃើញមានល្បែងកន្ទុយលេខបានរីករាលដាលស្ទើរតែគ្រប់ទីកន្លែងទៅហើយនោះ ដែលទាំងនេះហើយជាប្រភពបង្កើតឲ្យមានអំពើចោរលួច ចោរប្លន់ ៕
ចែករំលែកព័តមាននេះ