ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ថ្ងៃស្អែក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​សម្ពោធ «​មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន​» នៅ​ក្រុង​កំពង់ចាម

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃស្អែក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់ «​មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន​» នៅ​ក្រុង​កំពង់ចាម​…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃស្អែក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត ប៊ុ​ន រ៉ា​នី​ ហ៊ុន សែន នឹង​អញ្ជើញ​ជា​អធិបតី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់ «​មណ្ឌល​កីឡាហែលទឹក​តេ​ជោ​សែន​» នៅ​ក្រុង​កំពង់ចាម ខេត្តកំពង់ចាម ។ នៅ​រសៀល​ថ្ងែ​នេះ ក៏​មានកម្ម​វិធី​ប្រកួត​កីឡាហែលទឹក ដែល​មាន​កីឡាករ កីឡាការិនី​ជំទង់​ៗ រួម​ទាំង​កីឡាករ​ពិការ​មួយ​ចំនួន​ចូលរួម​ប្រកួតប្រជែង​ទទួល​ពានរង្វាន់​តេ​ជោ​ផង​ដែរ ។ នេះ​បើ​យោង​តាម Facebook ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ជាង​១​ម៉ោង​មុន​នេះ ។

នៅ​លើ Facebook ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​គូសបញ្ជាក់​ថា «​នេះ​ជាស​មិ​ទ្ឋ​ផល​ជាតិ​ដែល សម្តេច​តេ​ជោ បាន​កសាង​សម្រាប់​ជា​ប្រយោជន៍​ដល់​ការ​ហ្វឹកហាត់​ជំនាញ​កីឡាហែលទឹក​ដល់​កីឡាករ​ដោយ​គ្មាន​រើសអើង ជា​ពិសេស​គឺ​សម្រាប់​យុវជន​ក្នុង​ទូ​ទាំង​ខេត្តកំពង់ចាម និង​ទូ​ទាំង​ប្រទេស ដែល​មាន​បំណង​ហ្វឹកហាត់​ជំនាញ​កីឡាហែលទឹក ដើម្បី​សុខភាព និង​ដើម្បី​ចូលរួម​ប្រកួតប្រជែង​ទាំង​ក្នុង​កម្រិត​ជាតិ និង​អន្តរជាតិ ជា​ពិសេស​នៅ​ក្នុង​កីឡា​ស៊ី​ហ្គេ​ម SEA GAMES ឆ្នាំ ២០២៣ ខាង​មុខ​។

សម្តេច​តេ​ជោ ហ៊ុន សែន និង សម្តេច​កិត្តិ​ព្រឹ​ទ្ឋ​បណ្ឌិត តែងតែ​គិតគូរ​យកចិត្តទុកដាក់​ជា​និច្ច​ចំពោះ​សង្គម​ជាតិ អនាគត​យុវជន និង​វិស័យ​កីឡា​នៅ​ក្នុង​ប្រទេស​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ គឺ​ខិតខំ​ធ្វើ​យ៉ាងណា ដើម្បី​ប្រទេស​ជាតិ​ទាំងមូល​បាន​ឆាប់​រីក​ចម្រើន​ទៅ​មុខ ៕