ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ម្ចាស់ដើម​ត្នោត​ខក​ចិត្ត​ ខណៈ​សមត្ថ​កិច្ច​មិន​ចាត់ការ​ជន​ល្មើស​គាស់​ដើម​ត្នោត​លក់​ឱ្យ​យួន​

8 ឆ្នាំ មុន

ខេត្តស្វាយរៀង​ ៖ ​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​ដើម​ត្នោត​ មានការ​ខ​ត​ចិត្ត​នូវ​​ចំណាត់ការ​របស់​សមត្ថកិច្ច ​និង​អាជ្ញាធរ​ក្នុង​រឿង​​ដោះស្រាយ​និង​​ការ​បង្ក្រាប​ក្រុម​​ឈ្មួញ​គាស់​ដើម​ត្នោត​​លក់​ឱ្យ​វៀតណាម​​រាប់រយ​ដើម​ បែ​រជា​​ឱ្យ​​រួចខ្លួន ​គ្មាន​​ដាក់ទោស​ និង​សង​សំណង​​ដែល​

ខេត្តស្វាយរៀង​ ៖ ​ប្រជា​ពលរដ្ឋ​ជា​ម្ចាស់​ដើម​ត្នោត​ មានការ​ខ​ត​ចិត្ត​នូវ​​ចំណាត់ការ​របស់​សមត្ថកិច្ច ​និង​អាជ្ញាធរ​ក្នុង​រឿង​​ដោះស្រាយ​និង​​ការ​បង្ក្រាប​ក្រុម​​ឈ្មួញ​គាស់​ដើម​ត្នោត​​លក់​ឱ្យ​វៀតណាម​​រាប់រយ​ដើម​ បែ​រជា​​ឱ្យ​​រួចខ្លួន ​គ្មាន​​ដាក់ទោស​ និង​សង​សំណង​​ដែល​គាស់​​ដើម​ត្នោត​​របស់​​ពួក​គាត់​អស់​ជាង​២០​ដើម ​ដួល​រលំ​ដល់​ដី ​មិន​ទាន់ឱ្យ​​ប្រាក់ ​និង​គាស់​ដើម​ត្នោត​ចោល​ មិន​ដាំ​ដើម​ត្នា​ត​ឱ្យ​​វិញ​ធ្វើឱ្យ​​ប្រជាពលរដ្ឋ​ជាម្ចាស់​ត្នោត​​​ខាត​បង់​ ។

ហេតុការណ៍នេះ​​កើតឡើង​កាលពី​វេលា​ម៉ោង​២​​រសៀល​​ថ្ងៃ​ទី​៣០ ​វិច្ឆិកា ​២០១៥ ស្ថិត​នៅ​ភូមិ​បែក​ចាន ​ឃុំ​អង្គ​ប្រ​ស្រែ​ ស្រុក​រមាស​ហែក​ ។

គួរ​រំលឹក​ថា កាលពី​ថ្ងៃ​ទី​២៤ ​វិច្ឆិកា ​២០១៥ ​​​ប្រជាពលរដ្ឋ​រាយការណ៍​​មក​​ថា មាន​ក្រុម​​ឈ្មួញ​​នាំ​គ្នា​ដើរ​ប្រមូល​ទិញ​​ដើម​ត្នោត​​រាប់រយ​ដើម ​លក់ឱ្យ​​វៀតណាម​​អស់​​រយៈពេល​ជាង​១ខែ​មក​ហើយ ​ពុំ​ទាន់​មាន​អាជ្ញា​ធរ​​ណា​អើពើ​ឡើយ​ រហូត​មក​ដល់​ថ្ងៃ​ទី​២៤ ​វិច្ឆិកា ​២០១៥ ​វេលា​ម៉ោ​៤រសៀល​នេះ​ ដែល​ប្រជាពលរដ្ឋ​បាន​​រិះគន់​យ៉ាង​ចាស់ដៃ​ថា បើ​សមត្ថកិច្ច​បើកដៃ​ឱ្យវៀតណាម​ចូល​មក​គាស់​​ដើម​ត្នោត​​​​យក​ទៅ​ប្រទេសវៀតណាម​បែប​នេះ ​មិនយូ​រទេ ​ពិតជា​អស់​ដើម​ត្នោត​​ដែល​ជា​អត្តសញ្ញាណ​នៃ​វប្បធម៌​ជាតិខ្មែរ ហើយ​​ព្រះ​មហា​ក្សត្រ​បាន​​ចេញ​ព្រះ​រាជ​ក្រិ​ត្យ​​ហាម​មិនឱ្យ​​កាប់​បំផ្លាញ ​ត្រូវ​រួម​គ្នា​អភិរក្ស​​រក្សា​ទុកជា​អត្តសញ្ញាណ​ជាតិខ្មែរ​ ។

ករណី​វៀតណាម​មក​គាស់​ដើម​ត្នោត​នេះ​ កើតឡើង​ជាង​មួយ​ខែ​ហើយ​ នៅ​ទួល​យាយ​ជរ​ ស្ថិត​នៅ​ភូមិ​បែក​ចាន ​ឃុំ​អង្គ​ប្រ​ស្រែ​​ ​ស្រុក​រមាស​ហែក​ ​។ នៅ​ភូមិ​បែក​ចាន​នេះ ​ឈ្មួញ​វៀតណាម​មក​គាស់​ដើម​ត្នោត​នៅ​ទួល​យាយ​ជរ​បាន​ជាង​២០​ដើម​ហើយ​​បម្រុង​ដឹក​ចេញ​ទៅ​ប្រទេស​វៀតណាម​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព