ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​បុរស​ចំណាស់​ម្នាក់​ក្នុង​អាង​ទឹក​ត្រពាំង​ថ្ម​ក្នុងស្រុក​ភ្នំស្រុក

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ​ប្រភព​ពី​​នគរបាល​ស្រុក​ភ្នំស្រុក​ឱ្យ​ដឹង​​ថា កាលពី​វេលា​ព្រឹក​ថ្ងៃ​ទី​២៨ វិច្ឆិកា​ ២០១៥ សព​​បុរស​​វ័យ​​៥២​ឆ្នាំ ម្នាក់ ​ត្រូវ​គេ​ប្រទះ​ឃើញ​​​អណ្តែត​ក្នុង​អាង​​ទឹក​ត្រពាំង​ថ្ម​ចម្ងាយ​ប្រហែល​៥០០​​ម៉ែត្រ បង្កឱ្យ​មានការភ្ញាក់​ផ្អើល​នៅ​ខាងលិច​ភូមិ​សំបួរ ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។ ​

ប្រភព​​ឱ្យ​ដឹង​ថា ​សព​ត្រូវ​​គេ​ស្គាល់ឈ្មោះញិ សៀ ​អាយុ​៥២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សំបួរ ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ខេត្តបន្ទាយ​មាន​ជ័យ ​។​

តាម​ការ​បំភ្លឺ​​ពី​ក្រុម​គ្រួសារ​ឱ្យដឹងថា នៅ​ល្ងាច​ថ្ងៃ​​កើតហេតុ គាត់​​​ស្រវឹងស្រា​ហើយ​ដេញ​វាយ​ប្រពន្ធ ពេល​នោះ​ប្រពន្ធ​បាន​​រត់ចេញពី​ផ្ទះ ។ បន្ទាប់​មក ​អ្នក​ភូមិ​​ឃើញ​គាត់ (ជនរងគ្រោះ) ​ជិះ​ទូក​ទៅ​មើល​មង​គាត់​ដែល​ដាក់​ក្នុង​អាង​ទឹក​ត្រពាំង​​ថ្ម​នៅ​ខាងលិច​ភូមិ​ចម្ងាយ​ប្រហែល​៥០០​ម៉ែត្រ តែ​មិន​បានឃើញ​ត្រឡប់​មក​ផ្ទះ​ទេ ។ លុះដល់​វេលា​ម៉ោងខាងលើ មាន​អ្នក​ភូមិ​ដែល​​គេ​ទៅ​មើល​មោង​ក្បែរ​នោះ​​ដែរ ប្រទះ​ឃើញ​សាកសព​អណ្តែត​ក្បែរ​ទូក មិនដឹង​ជា​គាត់​លង់ទឹក​ស្លាប់តាំងពីពេលណា​នោះ​ទេ​។ ​

នគរបាល​បាន​ប្រាប់​ថា ​ក្រោយ​ពី​យក​សព​មក​លើគោក បាន​ត្រួតពិនិត្យ​មើល​មិនឃើញ​មាន​ស្លាកស្នាម​អ្វី ដែល​ពាក់ព័ន្ធ​និង​ករណី​​ឃាតកម្ម​​ឡើយ​ ។