ខេត្តកំពត ៖ ក្រុមប្រជាពលរដ្ឋបាននាំគ្នារិះគន់ថា សមត្ថកិច្ចមួយចំនួនក្នុងស្រុកដងទង់ខេត្តកំពត បានឣនុញ្ញាតឱ្យមានការបើកសង្វៀនជល់មាន់ ផ្ទុយទៅនឹងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ។
យោងទៅតាមសេចក្តីរាយការណ៍ឱ្យដឹងថា សង្វៀនបញ្ជល់មាន់ដុះស្លែគ្មានការបង្ក្រាបពីសមត្ថកិច្ចនោះ គឺមានទីតាំងទល់មុខរោងចក្រស៊ីម៉ង់ត៍ ស្ថិតក្នុងភូមិព្រៃគគីរ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត មានម្ចាស់ឈ្មោះសាយ ដែលគេស្គាល់ថា ជាគ្រូបង្រៀន និងឈ្មោះវុធ, ឈ្មោះតាង និងឈ្មោះទ្រល និងម្នាក់ទៀតឈ្មោះវណ្ណារ៉ា ធ្វើជាពេទ្យ ។
ពេលនេះ កំពុងតែបើកលេងយ៉ាងគគ្រឹកគ្រេងគ្មានសមត្ថកិច្ចជំនាញណាឣើពើបង្ក្រាបទាល់តែសោះ ។ ពាក់ព័ន្ធនឹងបញ្ហានេះដែរលោកស្នងការនគរបាលខេត្តកំពតបានប្រាប់តាមទូរស័ព្ទថា លោកមិនបានដឹងទេ ចាំលោកឱ្យខាងស្រុកចុះទៅពិនិត្យមើល ។
ចំណែកលោកទូច ឌន ឣធិការនគរបាលស្រុកដងទង់បានឱ្យដឹងថា រឿងគេបើកលេងល្បែងជល់មាន់នេះ លោកធ្លាប់បានប្រាប់ម្ចាស់ទាំងនោះថា កុំឱ្យលេង ព្រោះឣ្នកសែតច្រើនណាស់ តែគេនៅតែបើកលេង ។ លោកឣធិការបានឣះឣាងថា លោកមិនពាក់
ព័ន្ធនឹងការស៊ីសំណូកបើកដៃឱ្យលេងដូចការលើកឡើងនេះទេ ។
មជ្ឈដ្ឋានប្រជាពលរដ្ឋលើកឡើងថា ការដែលមានល្បែងនេះ ហើយដែលកើតមានឣំពើប្លន់មិនចេះចប់មិនចេះហើយ ។ ក្រុមប្រជាពលរដ្ឋបានសំណូមពរដល់សមត្ថកិច្ចថ្នាក់លើចាត់វិធានការបង្ក្រាបម្តង ព្រោះបើរំពឹងលើឣាជ្ញាធរថ្នាក់ក្រោមដូចជាមិនហា៑នបង្ក្រាបនោះទេ បានត្រឹមឆ្លើយដាក់គ្នាតែប៉ុណ្ណោះ ។
ចែករំលែកព័តមាននេះ