ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​សាធារណការ​ជំរុញ​ការងារ​ជួសជុល​សួនច្បារ​ក្រោយ​ពិធីបុណ្យ​អុំទូក

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៥ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​រាជធានី​ភ្នំពេញ បាន​បញ្ចប់​ប្រកបដោយ​ភាព​ជោគជ័យ

រាជធានី​ភ្នំពេញ ៖ ក្នុង​រយៈពេល​៣​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៦ វិច្ឆិកា ២០១៥ នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​រាជធានី​ភ្នំពេញ បាន​បញ្ចប់​ប្រកបដោយ​ភាព​ជោគជ័យ មាន​ន័យ​ថា មិន​មាន​គ្រោះថ្នាក់ ឬ​ឧបទ្ទវហេតុ​អ្វី​កើត​ឡើងជា​ធំដុំ​ដែល​គួរ​ឲ្យ​កត់សំគាល់​នោះ​ទេ ក្នុង​ពេល​មាន​ប្រជាពលរដ្ឋ​ចូលរួម​រាប់​ម៉ឺន​នាក់ ប៉ុន្តែ​អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ​គឺ​បញ្ហា​កកស្ទះ​ចរាចរណ៍ និង​ការ​ខូចខាត​សួនច្បារ​នៅ​តាម​កន្លែង​សប្បាយភាព​នានា ដូច​ជា សួន ស្មៅ ផ្កា និង​ការ៉ូឡា តែ​មិន​ធ្ងន់ធ្ងរ​នោះ​ទេ ដែល​បញ្ហា​នេះ​សាលា​រាជធានី​ភ្នំពេញ​កំពុង​ជំរុញ​ការងារ​ជួសជុល​ថែទាំ ដោយ​សន្យា​ថា រយៈពេល​មួ​យស​ប្តា​ហ៍នឹង​រៀបចំ​ឲ្យ​មាន​សភាព​ដូច​ដើម​វិញ​ហើយ ។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែត​ប្រ​ទី​ព សំពះ​ព្រះ​ខែ និង​អកអំបុក នៅ​រាជធានី​ភ្នំពេញ បាន​បញ្ចប់​ប្រកបដោយ​ភាព​ជោគជ័យ តែ​មានការ​ខូចខាត​ខ្លះ ដូច​ជា​សួន ស្មៅ ត្រូវ​បាន​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ជាន់ ជា​ពិសេស​នៅ​យប់​ថ្ងៃ​បុណ្យអុំទូក​ទី​២​ដែល​មាន​ភ្លៀង ធ្វើ​ឲ្យ​ស្មៅ និង​ផ្កា ប្រឡាក់​ភក់ ចំណែកឯ​ការ៉ូឡា​វិញ ប្រឡាក់​ទៅ​ដោយ​ខ្លាញ់ ប្រេងឆា និង​ស្ក​កៅស៊ូ​ជាដើម ប៉ុន្តែ​ទោះជា​យ៉ាងណា ក្រុម​កម្មករ​របស់​មន្ទីរ​សាធារណការ​បាន​និង​កំពុង​ខិតខំ​ធ្វើការ​បោសសំអាត​ភ្លាម​ៗ និង​បន្ត​ជួសជុល ថែទាំ សួន​ស្មៅ និង​ផ្កា ក្នុង​រយៈពេល​មួ​យស​ប្តា​ហ៍​ទៀត​នឹង​មាន​សភាព​ដូច​ដើម​វិញ​ហើយ ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ប​ព្ចា​ប់​ព្រះរាជ​ពិធី បាន​ពិនិត្យ​ឃើញ​តាម​ទីតាំង​សប្បាយ​នានា​មាន​សំរាម​គរ​ពាសពេញ​សួនច្បារ​ច្រើន​ជាង​ថ្ងៃ​ទី​១ និង​ថ្ងៃ​ទី​២ ដោយសារ​មាន​ប្រជាពលរដ្ឋ​ចូលរួម​កាន់តែ​ច្រើន ដោយ​មានការ​ចូលរួម​ពី​ក្រុម​យុវជន​ស្ម័គ្រចិត្ត រួម​ជាមួយ​កម្មករ​របស់​ក្រុមហ៊ុន ស៊ិ​ន​ទ្រី បាន​ដើរ​រើស​សម្រាម និង​បោសសំអាត​រួចរាល់​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា​នេះ ៕