ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​៩ល្វែង​ជាប់​គ្នានៅ​ជាប់​សាលាសង្កាត់​បឹង​កេងកង២ទាំង​​​កណ្តាល​អធ្រា​ត្រ

8 ឆ្នាំ មុន

អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​៩​ខ្នង​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឱ្យមានកា​ភ្ញាក់ផ្អើលដល់សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​​ កាលពី​វេលាម៉ោង​១២​ និង​៤០​នាទី​​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ​ វិច្ឆិកា ​​២០១៥

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​៩​ខ្នង​យ៉ាង​សន្ធោសន្ធៅ​បង្ក​ឱ្យមានកា​ភ្ញាក់ផ្អើលដល់សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​​ កាលពី​វេលាម៉ោង​១២​ និង​៤០​នាទី​​រំលង​អ​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៥ ​ វិច្ឆិកា ​​២០១៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ ២៨៨ ស្ថិត​នៅ​ជាប់​សាលាសង្កាត់​បឹង​កេងកង២ ចំណុច​ផ្ទះ​លេខ​៨ ក្រុម​៧ ភូមិ១ ​សង្កាត់បឹង​កេងកង២ ខណ្ឌចំការមន ។

ទោះបីជា​យ៉ាងណា​ក្ដី ជា​ជំហាន​ដំបូង​នេះ​ពុំ​មាន​ព័ត៌មាន​ផ្លូវការ​ណាមួយ​អះអាង​ថា មាន​មនុស្ស​រងគ្រោះថ្នាក់​ឡើយ  ។ ទាក់ទិន​នឹង​ការ​កើត​មាន​អគ្គិភ័យ​នេះ​គេ​ពុំ​ទាន់​ដឹង​ពី​មូលហេតុ​អ្វី​នៅឡើយ ។

មុន​ដំបូង​គេ​ឃើញ​ផ្សែង​បាន​ហុយ​យ៉ាង​ខ្មួលខ្មាញ់ចេញពីផ្ទះ​លេខ៨ ជា​ផ្ទះ​ល្វែង​ជាប់​គ្នា បាន​ធ្វើ​ឱ្យប្រជាពលរដ្ឋនៅ​ទីនោះ ជា​ពិសេសអ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវបាន​ឆ្លេឆ្លាបង្ក​ឱ្យ​មានការភ្ញាក់ផ្អើលទូរស័ព្ទ​ទៅ​អាជ្ញាធរ សមត្ថកិច្ច​ និង​រថយន្ដ​ពន្លត់​អគ្គិភ័យ​ភ្លាម​ៗ  ។

សម្រាប់​គ្រោះ​អគ្គិភ័យដែល​មាន​រយៈពេល​ប្រមាណ​ជិត​២​ម៉ោង ពោល​ចាប់តាំងពីម៉ោង​១​និង​៤០​នាទី​យប់ រហូតដល់​ម៉ោង​២​យប់​ថ្ងៃដដែល​នេះ មិន​ទាន់​មានការបញ្ជាក់​ជា​ផ្លូវការពី​សមត្ថកិច្ចនៅឡើយ​នោះ​ទេថា​បណ្ដាល​មកពី​មូលហេតុ​អ្វី​ពិតប្រាកដ​ឡើយ តែបើ​តាម​ការ​សង្ស័យ​​​ជំហាន​ដំបូង​ គឺអាច​បណ្ដាលមក​ពី​ទុ​ស្សេ​ខ្សែភ្លើងទើប​បង្ក​ឱ្យ​មាន​អគ្គិភ័យ​នេះ៕