ខេត្តកំពង់ចាម ៖ កម្មករសំណង់ម្នាក់ឈ្មោះ ស្រូយ គីមស្រ៊ន់ ហៅពេជ្រ អាយុ២៣ឆ្នាំ រស់នៅភូមិបឹងកុក១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការនៅរសៀលថ្ងៃទី១៨ វិច្ឆិកា ២០១៥ នេះ បន្ទាប់ពីបានធ្វើសកម្មភាពចាប់ប្អូនស្រីជីដូនមួយរបស់ខ្លួនអាយុ១៤ឆ្នាំរំលោភសេពសន្ថវៈរហូតបានសំរេចកាលពីយប់ថ្ងៃទី១៦ វិច្ឆិកា ត្រង់ចំណុចផ្ទះល្វែងក្រោយផ្សារបឹងកុក៕
អធិការនគរបាលក្រុងកំពង់ចាម លោកវរសេនីយ៍ត្រី ស៊ឹង ចាន់អូន បានឲ្យដឹងថា ជនសង្ស័យរូបនេះ និងប្អូនស្រីជីដូនមួយឈ្មោះ«វសណ» បានចេញពីផ្ទះមកធ្វើការជាកម្មករសំណង់នៅផ្ទះល្វែងមួយកន្លែង
ស្ថិតនៅក្រោយផ្សារបឹងកុក ក្នុងភូមិទី១៤ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ដើម្បីយកប្រាក់ផ្តត់ផ្គង់ជីវភាពគ្រួសាររៀងៗខ្លួន ។
ក្មេងស្រីរងគ្រោះបានបំភ្លឺប្រាប់សមត្ថកិច្ចឲ្យដឹងថា សព្វថ្ងៃនាងបានមកធ្វើការនៅផ្ទះល្វែងខាងក្រោយផ្សារបឹងកុកផ្នែកយួរកំបោរ និងជូតឥដ្ឋការ៉ូ លុះនៅថ្ងៃទី១៦ វិច្ឆិកា ២០១៥ នាងបានមកធ្វើការនៅ
ជាន់ទី២មានគ្នាចំនួន៥នាក់មានទាំងមេជាងផងដែរ ។
រហូតមកដល់វេលាម៉ោង៤ល្ងាចជាងបានចេញទៅផ្ទះអស់ នៅសល់តែនាងនិងបងប្រុសជីដូនមួយឈ្មោះពេជ្រ កំពុងតែបូកជណ្តើរ ហើយនាងវិញជាអ្នកជូតតាមក្រោយឲ្យស្អាត ហេតុតែស្ងាត់មិនមានអ្នកណានោះ បងប្រុសជីដូនមួយរបស់នាងបានចាប់សំរាតខោនាងចេញរួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសំរេចតែម្តង៕





ចែករំលែកព័តមាននេះ