ខេត្តត្បូងឃ្មុំ ៖ បុរសលោ្មភកាមម្នាក់ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួន កាលពីវេលាព្រឹកថ្ងៃទី២៧ តុលា ២០១៥ នេះ ដោយយជាប់ចោទពីបទចាប់រំលោភនារីអាយុ១៨ឆ្នាំម្នាក់ខណៈនាងដេកចាំចម្ការ ពេលឪពុក-ម្តាយមិននៅ ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះពុធ រ៉េត ហៅប្លោក អាយុ៥១ឆ្នាំ មានទីលំនៅក្នុងភូមិឡូត៍ ឃុំកំពាន់ ស្រុកមេមត់ ។
ប្រភពបន្តថា ខ្ទមចាំចំការស្ថិតនៅឃុំរំចេក ស្រុកមេមត់ ហើយនៅវេលាម៉ោង១រសៀលថ្ងៃទី២៦ តុលា នោះ ជនសង្ស័យបានដើរទៅខ្ទមចម្ការហើយធ្វើសកម្មចាប់រំលោភនារីរងគ្រោះលើនៅគ្រែ ដែលជាកន្លែងស្ងាត់មិនមានអ្នកណាឃើញ ។
សមត្ថកិច្ចបានឱ្យទៀតថា ក្រោយពីបានរំលោភបានសំរេចហើយនោះ ជនសង្ស័យបានដើរត្រឡប់មកផ្ទះចាំចំការរបស់ខ្លួនវិញ ដែលស្ថិតនៅក្បែរនោះដែរ ។ បន្ទាប់នារីអ្នករងគ្រោះបានទៅប្តឹងនៅប៉ូលិសនៅប៉ុស្តិ៍រដ្ឋបាលឃុំរំចេក ដើម្បីជួយអន្តរាគមន៍តាមចាប់ជនសង្ស័យដែលល្មោភកាមនោះ ។
បុរសសង្ស័យឈ្មោះផ្លោក មានប្រពន្ធ២នាក់ តែប្រពន្ធក្រោយនេះ មិនមានកូននោះទេ ចំពោះការចោទប្រកាន់ខាងលើ បុរសសង្ស័យបានឆ្លើយថា ខ្លួនបានត្រូវរ៉ូវជាមួយនារីរងគ្រោះ ហើយថែមទាំងរួមភេទគ្នានៅក្រោយផ្ទះចាំចំការ គឺមិនមែននៅលើគ្រែមុខផ្ទះចំការនោះទេ ។
ទោះជាបែបណា បុរសល្មោភកាមនេះ ត្រូវបានជំនាញកំពុងតែកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់វិធានការតាមច្បាប់ហើយ ៕
ចែករំលែកព័តមាននេះ