ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ង​ចង​.​ក​2​លើក​ជួយ​ទាន់ នាំ​ទៅ​ឱ្យ​ព្រះសង្ឃ​ស្រោច​ទឹក ចង​.​ក​ស្លា.ប់​ក្នុង​វត្ត

8 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ដែល​ក្រុម​គ្រួសារ​មាន​ជំនឿ​ថា មាន​ខ្មោច​ព្រាយ​នាំ​ឱ្យ​ចង​.​ក​សម្លា.ប់​ខ្លួន​ចំនួន​២​លើក​តែ​មិន​បាន​សម្រេច ព្រោះ​ត្រូវ​គេ​ជួយ​ទាន់ តែ​ទីបំផុត​ចង​.​ក​សម្លា.ប់​ខ្លួន​ទាល់តែ​បាន កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ តុលា នៅ​លើ​ដើម​គគីរ​ក្នុង​វត្ត​ជ្រុង​ថ្ម ស្ថិត​នៅ​ភូមិ​វត្ត​ចាស់ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល គ្រា​ដែល​សាច់ញាតិ​នាំ​ទៅ​ឱ្យ​ព្រះសង្ឃ​ព្យាបាល​ស្រោច​ទឹក​

ខេត្តកណ្ដាល ៖ បុរស​ម្នាក់​ដែល​ក្រុម​គ្រួសារ​មាន​ជំនឿ​ថា មាន​ខ្មោច​ព្រាយ​នាំ​ឱ្យ​ចង​.​ក​សម្លាប់​ខ្លួន​ចំនួន​២​លើក​តែ​មិន​បាន​សម្រេច ព្រោះ​ត្រូវ​គេ​ជួយ​ទាន់ តែ​ទីបំផុត​ចង​.​ក​សម្លាប់​ខ្លួន​ទាល់តែ​បាន កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២៥ តុលា នៅ​លើ​ដើម​គគីរ​ក្នុង​វត្ត​ជ្រុង​ថ្ម ស្ថិត​នៅ​ភូមិ​វត្ត​ចាស់ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល គ្រា​ដែល​សាច់ញាតិ​នាំ​ទៅ​ឱ្យ​ព្រះសង្ឃ​ព្យាបាល​ស្រោច​ទឹក​បណ្ដេញ​ខ្មោច​ព្រាយ ។

មន្ត្រី​នគរបាល​ស្រុក​មុខកំពូល ដែល​ទៅ​ពិនិត្យ​សព​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​នេះ​ឈ្មោះ យិ​ន ឡូ  អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ។ តាម​សាច់ញាតិ​និយាយ​ថា កាលពី​ថ្ងៃ​ទី​២២ តុលា បុរស​ជា​ឪពុកមា​ឈ្មោះ សួ នាង  អាយុ​៤៩​ឆ្នាំ បាន​នាំ​មក​ឱ្យ​ព្រះសង្ឃ​ស្រោច​ទឹក​ព្យាបាល​ជំងឺ​បណ្ដេញ​ខ្មោច​ព្រាយ​បិសាច ឱ្យ​ចេញពី​រូប​កាយ ពីព្រោះ​កន្លង​មក​ក្នុង​អំឡុង​ខែតុលា នេះ ជន​រង​គ្រោះ​ធ្លាប់​ទៅ​រក​ចង​.​ក​សម្លាប់​ខ្លួន​ចំនួន​២​លើក​រួច​មក​ហើយ តែ​ត្រូវ​សាច់ញាតិ​ជួយ​ទាន់ ។

មុន​ថ្ងៃ​កើតហេតុ ឪពុកមា និង​ឈ្មោះ យិ​ន ឡូ បាន​ទៅ​ស្នាក់​នៅ​ក្នុង​វត្ត​ដើម្បី​ឱ្យ​ព្រះសង្ឃ​ស្រោច​ទឹក ហើយ​នៅ​យប់​កើតហេតុ​នោះ ក៏​ដេក​នៅ​ជិត​គ្នា​ទៀត ។ លុះដល់​ម៉ោង​៤​និង​៣០​នាទី​ទៀប​ភ្លឺ ឈ្មោះ សួ នាង ក្រោក​ពី​ដេក​រក​មើល​ជន​រង​គ្រោះ​អត់​ឃើញ ក៏​ដើរ​រក​នៅ​ក្នុង​វត្ត ស្រាប់តែ​ឃើញ​ចង​.​ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​គគីរ​ស្លាប់​បាត់​ទៅ​ហើ​េ​យ ក៏​ស្រែកហៅ​ព្រះសង្ឃ​ឱ្យ​ជួយ និង​កាត់​ខ្សែ​ដាក់​ចុះ​មក​ដី ។

មន្ត្រី​នគរបាល​ប៉ុស្ដិ៍​ព្រែក​ដំបង បាន​សហការ​ជាមួយ​ក្រុមប្រឹក្សា​ឃុំ និង​មន្ត្រី​បច្ចេកទេស​ស្រុក​បាន​ពិនិត្យ​រួច​ឃើញ​ថា ពិតជា​ចង​.​ក​សម្លាប់​ខ្លួន​ប្រាកដ​មែន ហើយ​បាន​ប្រគល់​សព​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី  ៕