ខេត្តក្រចេះ ៖ នគរបាលព្រហ្មទណ្ឌបានអះអាងថា សំណុំរឿងករណីជនល្មើសជាប្តីរបស់នាយិការមជ្ឈមណ្ឌលក្មេងកំព្រានៅស្រុកឆ្លូង ដែលបានចាប់រំលោភសេពសន្ថវៈលើក្មេងស្រីកំព្រាក្នុងមណ្ឌលកុមារកំព្រាបានសម្រេចដល់ទៅ៣នាក់នោះ នគរបាលកំពុងតែចាត់ការ បើទោះបីជាជនល្មើសកំពុងតែរត់គេចខ្លួនក៏ដោយ។
ការបញ្ជាក់ពីសំណាក់លោកវរសេនីយ៍ទោ ហ៊ួត លឹមហ៊ៀង នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្តឲ្យដឹងនៅថ្ងៃទី២១ តុលា នេះធ្វើឡើងក្រោយពីមានការផ្ទុះនូវរឿងអាស្រូវនៅក្នុងមជ្ឈមណ្ឌលកុមារកំព្រា និងទីទ័លក្រមួយមានទីតាំងនៅភូមិជ្រោយថ្ម ឃុំឆ្លូង ស្រុកឆ្លូង ដោយសារតែជនល្មើសត្រូវជាប្តីរបស់នាយិការមជ្ឈមណ្ឌលបានធ្វើសមក្មភាពចាប់រំលោភសេពសន្ថវៈលើក្មេងស្រីរងគ្រោះអាយុជាង១០ឆ្នាំ ជាក្មេងកំព្រានៅក្នុងមណ្ឌលចំនួន៣នាក់បានសម្រេចជាបន្តបន្ទាប់។
នគរបាលបានឲ្យដឹងថា ការផ្ទុះរឿងអាស្រូវនេះឡើងក្រោយពីស្ត្រីជាប្រពន្ធជនល្មើស និងជានាយិការបស់មជ្ឈមណ្ឌលក្មេងកំព្រា ឈ្មោះណេវ សៃហ៊ួ អាយុ៣២ឆ្នាំ បានដាក់ពាក្យបណ្តឹងមកនគរបាលក្រោយពីជនល្មើសជាប្តីបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីកំព្រាបានសម្រេចចំនួន៣នាក់ និងបានរត់គេចខ្លួន។
ចំណែកឯជនល្មើសជាប្តីដែលបានរត់គេចខ្លួននេះ ឈ្មោះញ៉ ធី អាយុ៣៧ឆ្នាំ មានមុខរបរជាអ្នករត់ម៉ូតូឌុប និងបានមកស្នាក់នៅជាមួយប្រពន្ធក្នុងមជ្ឈមណ្ឌលក្នុងអំឡុងពេលប៉ុន្មានខែមុនថ្ងៃកើតហេតុ បន្ទាប់ពីជននេះ បានដើរមិនចូលផ្ទះ មិនគិតគូរប្រពន្ធអស់រយៈពេលជាច្រើនឆ្នាំ៕
ព័ត៌មានលម្អិតនឹងផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ