ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​បើក​បញ្ច្រាសទិស បែរជា​រ៉ឺ​យ៉ែ​ថយក្រោយ​កិន​ម៉ូតូ​ប៉ូលិស អូស​បែក​ផ្កាភ្លើង

8 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ រថយន្ត​ធុន​ធំ​ដឹក​ស៊ីម៉ង់​ដ៍​មួយ​គ្រឿង​ប្រភេទ​ហ៊ី​យ៉ា​ន់​ដាយ​ភ្លៅ​៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-8735 បាន​បើក​បញ្ច្រាស់ទិស ហើយ​ត្រូវ​កម្លាំង​នគរបាល​លើក​សញ្ញា​ឱ្យ​ឈប់ តែ​បែរជា​មិន​ព្រម​ឈប់ បានរ​យ៉ែ​កិន​ម៉ូតូ​របស់​នគរបាល​ចរាចរ​ថែម​ទៀត បណ្តាល​ឱ្យ​រង​ការ​ខូចខាត ។

ខេត្តកំពង់ចាម ៖ រថយន្ត​ធុន​ធំ​ដឹក​ស៊ីម៉ង់​ដ៍​មួយ​គ្រឿង​ប្រភេទ​ហ៊ី​យ៉ា​ន់​ដាយ​ភ្លៅ​៥ ពាក់​ស្លាក​លេខ​ភ្នំពេញ 3B-8735 បាន​បើក​បញ្ច្រាសទិស ហើយ​ត្រូវ​កម្លាំង​នគរបាល​លើក​សញ្ញា​ឱ្យ​ឈប់ តែ​បែរជា​មិន​ព្រម​ឈប់ បានរ​យ៉ែ​កិន​ម៉ូតូ​របស់​នគរបាល​ចរាចរ​ថែម​ទៀត បណ្តាល​ឱ្យ​រង​ការ​ខូចខាត ។

មិនតែប៉ុណ្ណោះ ថែម​ទាំង​ជេរ​ប្រមាថ​ពាក្យ​អសុរោះ​លើ​សមត្ថកិច្ច ដែល​កំពុង​តែ​យាមល្បាត​ផង​ដែរ  ដែល​ហេតុការណ៍​នេះ កើត​ឡើង​កាលពី​វេលា​ម៉ោង​០៨ និង​២៥​នាទី​ព្រឹក​ថ្ងៃ​ទី​១០ តុលា ២០១៥ ត្រង់​ចំណុច​ខាងជើង​សាលាខេត្ត ក្នុងភូមិ​ទី​១៥ សង្កាត់​កំពង់​ចាម ក្រុង​កំពង់ចាម ។

ប្រភព​បានឱ្យ​ដឹង​ថា អ្នកបើកបរ​ឈ្មោះ​ហ៊ឹ​ម លី​ន​ដា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ស្លែង ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ត្រូវ​បាន​ឃាត់ខ្លួន​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ចាម ដើម្បី​សួរនាំ ។

លោក​អនុ​សេនី​យ៏​ឯក ស៊ា​ម យូ​សេង  បានឱ្យ​ដឹង​ថា  កាលពី​ព្រឹក​ថ្ងៃ​ទី​១០ តុលា នោះ ខណៈ​ដែល​កម្លាំង​នគរបាល​កំពុង​តែ​យាម​ស្រាប់តែ​មាន​រថយន្ត​ដឹក​ស៊ីម៉ង់ត៍​ធុន​ធំ​ខាងលើ​បើក​បញ្ច្រាសទិស ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត  ដោយ​ឃើញ​បែប​នេះ មន្ត្រី​នគរបាល​ចរាចរ​បាន​ផ្លុំ​កញ្ចែ​ជា​សញ្ញា​ឱ្យ​ឈប់ តែ​រថយន្ត​នោះ​មិន​ព្រម​ឈប់​ទេ គឺ​បាន​ដាក់​លេខរ​យ៉ែ​ថយក្រោយ​។  គ្រានោះ មន្ត្រី​នគរ​ម្នាក់​ឈ្មោះ​ហ៊ុន ចំ​រ៉ុ​ង យក​ម៉ូតូ​ទៅ​ដាក់​ពី​ខាងក្រោយ​ជិត​ដល់​ផ្លូវបំបែក​ជា​បួន ត្រូវ​រថយន្ត​នោះ​កិន​រួច​ថែម​ទាំង​បាន​បើក​មក​មុខ​អូស​ជាប់​ម៉ូតូ​ទៅ​ជាមួយ​ចម្ងាយ​ជិត​២០​ម៉ែត្រ​បែក​ផ្កា​ក​ភ្លើង ។