ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជន​សង្ស័យ​៤នាក់​សម្ងំ​​ជក់​​ថ្នាំ​​ញៀន​​​​នៅ​ក្នុង​បន្ទប់​ជួល

8 ឆ្នាំ មុន

​រាជ​ធានីភ្នំពេញ ​៖ បុរស​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួនក្រោយ​ពី​បាន​នាំ​គ្នា​សម្ងំ​ជក់​គ្រឿងញៀ.ន​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៣​ទៀប​​​ភ្លឺថ្ងៃ​ទី​៧ ​តុលា ​២០១៥

​រាជ​ធានីភ្នំពេញ ​៖ បុរស​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួនក្រោយ​ពី​បាន​នាំ​គ្នា​សម្ងំ​ជក់​គ្រឿងញៀន​នៅ​ក្នុង​បន្ទប់​ជួល​មួយ​កន្លែង បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង៣​ទៀប​​​ភ្លឺថ្ងៃ​ទី​៧ ​តុលា ​២០១៥ ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

​ជន​សង្ស័យ​ទាំង​៤​នាក់​​​ខាង​លើ​នេះ ​​មាន ១-ឈ្មោះ ​ទិ​ត្យ ថន អាយុ​២៣​ឆ្នាំ ​ជា​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ព្រៃ​ក្តួច ឃុំ​ត្រពាំង​ក្រ​ញួ​ង ស្រុក​ត្រាំកក់ ខេត្តតាកែវ​ ​២-​ឈ្មោះ ដា សុ​ភ័ក្ត្រ អាយុ​២៥​ឆ្នាំ​ ជា​​កម្មករ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​ភូមិ​សុ​ទិច ឃុំ​ដង​ដាង ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម ​៣-​ឈ្មោះ សុខ រស់ អាយុ​២១​ឆ្នាំ ​ជា​អ្នកលក់​មាន់ ស្នាក់​នៅផ្ទះ​ជួល​ភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ពាម​ព្រ​ធ្នា​ស់ ឃុំ​មហាលាភ ស្រុក​កោះ​សុទិន ខេត្តកំពង់ចាម ​និង​៤-​ឈ្មោះ យួ​ង សំ​អូន អាយុ​២១​ឆ្នាំ ​ជា​ជា​ងដែក ស្នាក់​នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ និង​មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ពាម​ព្រ​ធ្នា​ស់ ឃុំ​មហាលាភ ស្រុក​កោះ​សុទិន ខេត្តកំពង់ចាម ​។ ចំណែកវត្ថុតាង​ដែល​ដក​ហូត​បាន​ មាន​ ថ្នាំ​ញៀន​២កញ្ចប់តូច ឧបករណ៍​ប្រើ​ប្រាស់គ្រឿង​ញៀន ទូរស័ព្ទ ដែក​កេះ និង​ប្រាក់​ខ្មែរ​មួយចំនួន ។​

​​បុរសសង្ស័យ​ទាំង​​៤នាក់​​ រួម​នឹង​វត្ថុ​តាង​ ត្រូវ​បាន​សមត្ថកិច្ច​កសាង​សុំ​ណុំ​រឿង​ប​ញ្ជួ​ន​ទៅ​​សាលា​ដំបូង​​ ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់ ៕