ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​លិច​ទីតាំង​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត មិន​ធ្លាប់​មាន​ពី​មុន​មក

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​បាន​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​មួយ​មេ​ធំ ដែល​មិន​ធ្លាប់​មាន​ពី​មុន​ កាលពី​ព្រលប់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៥ ដូច​ជា​មុខ​ផ្លូវ​ចូល​កាស៊ីណូ

ខេត្តបន្ទាយមានជ័យ ៖ ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​បាន​ជន់​លិច​ដោយ​ជំនន់​ទឹកភ្លៀង​មួយ​មេ​ធំ ដែល​មិន​ធ្លាប់​មាន​ពី​មុន​ កាលពី​ព្រលប់​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០១៥ ដូច​ជា​មុខ​ផ្លូវ​ចូល​កាស៊ីណូ ក្បែរ​បា​រ៉ា​ស់​រង្វង់​មូល និង​តាម​ដងផ្លូវ​ជាតិ​លេខ​៥​ខាងកើត​រង្វង់​មូល​ ពិសេស​មុខ​ទីតាំង​ការិយាល័យ​គយ និង​រដ្ឋាករ​ ប៉ោយប៉ែត គេ​ឃើញ​មាន​តែ​ទឹកស​ក្បុស ហើយ​យានយន្ត​បើកបរ​កាត់ទឹក​ស្ទើរ​មិន​ចង់ទៅ​មុខ ។ ចំណែក​ក្នុង​បរិវេណ​ការិយាល័យ​គយ និង​ស្ថាប័ន​មួយ​ចំនួន​ទៀត​សុទ្ធតែ​ទឹកតែ​ម្តង ។

ទោះជា​យ៉ាងណា គេ​គិត​ថា​ជំនន់​ទឹកភ្លៀង​នេះ​នឹង​ស្រក​ទៅ​វិញ ប្រសិនបើ​មិន​មាន​ភ្លៀង​នៅ​ពេល​យប់​ដដែល​នេះ​ទេ ៕