ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​គូស្នេហ៍សហាយ​ស្មន់ដែល​ប្តី​តាម​ទាន់​នៅ​ផ្ទះសំណាក់ដាក់​ពន្ធ​នា​គារ

8 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ស្ត្រី​ និង​បុរស​ជា​សហាយដែល​ប្តីតាម​ទាន់​នៅ​ផ្ទះ​សំណាក់

រាជ​ធានីភ្នំពេញ​ ៖ តាម​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ស្ត្រី​ និង​បុរស​ជា​សហាយដែល​ប្តីតាម​ទាន់​នៅ​ផ្ទះ​សំណាក់​ ហើយ​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ឃាត់​ខ្លួនកាល​ពី​យប់​មិញ​ ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ទៅឃុំ​ខ្លួន​ពន្ធ​នា​គារ​ខេត្ត​កណ្តាល​ហើយ​នៅ​រសៀល​ថ្ងៃ​ទី​៤ កញ្ញា នេះ។

គួរ​រំលឹក​ថា កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៣ កញ្ញា បុរស​ម្នាក់​ត្រូវ​មិត្តភក្តិ​ទូរស័ព្ទ​មក​ប្រាប់​ថា ឃើញ​ប្រពន្ធ​របស់​ខ្លួន​ដើរ​ចូល​ផ្ទះសំណាក់​ឡា​លី​ន​ស្ថិត​ក្នុងភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ជាមួយ​ប្រុស​ម្នាក់​ទៀត ពេល​នោះ​ជន​រង​គ្រោះ​ក៏​បាន​ជិះ​ម៉ូតូ​មក​ដល់​ផ្ទះសំណាក់​នេះ ហើយ​បានឃើញ​ប្រពន្ធ​របស់​ខ្លួន​នៅ​ជាមួយ​ប្រុស​ម្នាក់​ពិតមែន គឺ​នៅ​បន្ទប់​លេខ​២០៨ ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍ និង​បាន​នាំ​ខ្លួន​ស្ត្រី​ជា​ប្រពន្ធ និង​បុរស​ជា​សហាយ​ទៅ​កាន់​ប៉ុស្តិ៍​ដើម​មៀន​ដើម្បី​បន្ត​មក​អធិការដ្ឋាន​ចាត់ការ​តាម​នីតិវិធី​។

បុរស​ជា​ប្តី​មានឈ្មោះ​ហេង សុធី អាយុ​៣៤​ឆ្នាំ មុខរបរ​ធ្វើ​ចំការ មាន​ទីលំនៅ​ភូមិ​ព្រែក​ប្ញ​ស្សី សង្កាត់​ព្រែក​ប្ញ​ស្សី ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ចំណែក​ស្ត្រី​ជា​ប្រពន្ធ​ដែល​លួច​នាំ​ប្រុស​ចូល​ផ្ទះសំណាក់​ឈ្មោះ​ញ៉ា​ន ស្រី​អូន អាយុ​២៧​ឆ្នាំ ជា​អ្នក​លក់ដូរ ស្នាក់​នៅផ្ទះ​ជួល​ក្នុងភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ និង​បុរស​ជា​សហាយ​ឈ្មោះ​នូ ចាន់​ធា អាយុ​៣៣​ឆ្នាំ ជា​អ្នក​បញ្ចូល​បទ​ភ្លេង​ទូរស័ព្ទ ស្នាក់​នៅ​ភូមិ​ព្រែក​ប្ញ​ស្សី សង្កាត់​ព្រែក​ប្ញ​ស្សី ក្រុង​តា​ខ្មៅ​។

ប្រភព​បានឱ្យ​ដឹង​ទៀត​ថា ប្តី​ប្រពន្ធ​ទាំង​២​នាក់​នេះ​បាន​ឈ្លោះ​ទាស់ទែង​គ្នា តែ​គេ​មិន​បានដឹង​ថា រឿង​អ្វី​ទេ ហើយ​ប្រពន្ធ​បាន​ចុះ​ចេញពីផ្ទះ​មក​រស់នៅ​ផ្ទះ​ជួល​រយៈពេល​ជាង​១​ខែ​ហើយ ដោយ​មិន​ទាន់​បាន​លែងលះ​គ្នា​ដាច់ស្រេច​នៅឡើយ​ទេ គឺ​និយាយ​ថា​លែង​តែ​មាត់ ក្រោយមក​ស្ត្រី​ជា​ប្រពន្ធ​បាន​លួច​មាន​ទំនាក់ទំនង​ជាមួយ​បុរស​ថ្មី​ដែល​ជា​អ្នក​បញ្ចូល​ភ្លេង​ទូរស័ព្ទ និង​ធ្លាប់​ណាត់គ្នា​ចូល​ផ្ទះសំណាក់​២-៣​ដង​ហើយ ហើយ​ឭ​គេ​ថា បុរស​នេះ​ធ្លាប់​ឧបត្ថម្ភ​លុយកាក់​ខ្លះ​ៗ​ដល់​ស្ត្រី​រូប​នេះ​ផង​ដែរ៕