ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​នាំ​យក​អំណោយរបស់​​លោក ហ៊ុន ម៉ា​ណែ​ត ​ទៅ​ប្រគេន​ព្រះសង្ឃ​គង់​ក្នុង​វត្ត​ក្រូចសើច​

8 ឆ្នាំ មុន

ខេត្តកណ្តាល ​៖ ក្រុម​ជំនួយការ​ ​លោក ហ៊ុន ម៉ា​ណែ​ត កាលពី​ព្រឹក​ថ្ងៃ​​ទី​៣ ​កញ្ញា ​​បាន​នាំ​យក​​​ប្រាក់​ចំនួន២​លាន​រៀល អង្ករ៥០០​គីឡូក្រាម មី៣០​កេស ប្រេង​ឥន្ធនៈ៥00​លីត្រ ប្រគេន​ដល់​វត្ត​ក្រូចសើច

ខេត្តកណ្តាល ​៖ ក្រុម​ជំនួយការ​ ​លោក ហ៊ុន ម៉ា​ណែ​ត កាលពី​ព្រឹក​ថ្ងៃ​​ទី​៣ ​កញ្ញា ​​បាន​នាំ​យក​​​ប្រាក់​ចំនួន២​លាន​រៀល អង្ករ៥០០​គីឡូក្រាម មី៣០​កេស ប្រេង​ឥន្ធនៈ៥00​លីត្រ ប្រគេន​ដល់​វត្ត​ក្រូចសើច ស្ថិត​ក្នុង​ឃុំ​ទ្រា ស្រុក​កណ្តាលស្ទឹង ​។ ​លោកយាយ​ លោកតា​ចំនួន​១៥០​នាក់ ក្នុង​ម្នាក់​ៗ​ទទួល​បាន​ ក្រណាត់​ស​១​ដុំ និងប្រាក់​១​ម៉ឺន​រៀល ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ លោក ហ៊ុន ម៉ា​ណែ​ត និង​លោក​​ស្រី ។

​លោក តេ​ង រិ​ទ្ធី អភិបាលរងស្រុក​កណ្តាលស្ទឹង ក្នុង​នាម​អាជ្ញាធរ​មូលដ្ឋាន ក៏​ដូច​ជា​ជំនួស​មុខក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះ​ជួយ​ឃុំ​ទ្រា និង​មូលដ្ឋាន​ស្រុក​កណ្តាលស្ទឹង និង​ជួសមុខ​ប្រគេន​ព្រះសង្ឃ​គ្រប់​ព្រះ​អង្គ​វត្ត​ក្រូចសើច សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះសម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត ព្រមទាំង លោក ហ៊ុន ម៉ា​ណែ​ត ​និង​លោក​ស្រី ដែល​តែងតែ​បន្ត​ជួយ​ឧបត្ថម្ភ​​គ្រប់​បែប​យ៉ាង​ដល់​វត្ត ជា​ពិសេស​នៅ​ក្នុង​រដូវ​ចូល​ព្រះ​វស្សា​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​ថែម​ទៀត ក៏​ដូច​ជា​នៅ​មូលដ្ឋាន​ឃុំ​ទ្រា​យើង​នេះ​ជា​បន្តបន្ទាប់ ៕

ព័ត៌មាន​លម្អិត​មាន​ផ្សាយជូន​នៅលើ​ទំព័រ​កាសែត​កោះសន្តិភាព