ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ម្តាយ​ស្តីបន្ទោស​រឿងផឹកស្រា​ យក​កាំបិត​ផ្គាក់អា​រ.ក​ម្តាយរបួស​ធ្ងន់

8 ឆ្នាំ មុន

ខេត្ត​កំពង់ស្ពឺ ៖ ​កូន​អកត្តញ្ញូ​ម្នាក់​ ព្រោះតែ​ខឹង​នឹង​ម្តាយ​ស្តីបន្ទោស​រឿង​មិន​ជួយ​រក​ស៊ី​គិតតែ​ផឹកស្រា​បាន​​យក​កាំបិត​ផ្គាក់​ចាប់​ម្តាយ​អា​រ.ក​បណ្តាល​ឱ្យ​របួស​ធ្ងន់

ខេត្ត​កំពង់ស្ពឺ ៖ ​កូន​អកត្តញ្ញូ​ម្នាក់​ ព្រោះតែ​ខឹង​នឹង​ម្តាយ​ស្តីបន្ទោស​រឿង​មិន​ជួយ​រក​ស៊ី​គិតតែ​ផឹកស្រា​បាន​​យក​កាំបិត​ផ្គាក់​ចាប់​ម្តាយ​អា​រ.ក​បណ្តាល​ឱ្យ​របួស​ធ្ងន់​ ​ត្រូវ​បាន​គេបញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទី​ពេ​ទ្យ​​ ​ចំណែក​កូនដៃ​ដល់​ត្រូវ​សមត្ថកិច្ច​ឃា​ត់​ខ្លួន​ភ្លាម​ៗ​ដែរ​។

ករណី​នេះ​កើតឡើងកាលពី​វេលា​ម៉ោង​៦ ​និង​៣០​នាទីល្ងាច ​ថ្ងៃ​ទី​៤ ​កញ្ញា ​២០១៥ ​ស្ថិត​នៅ​ភូមិកុមារ​មាស ឃុំ​អម​លាំង ស្រុក​ថ្ពង ​​។ ជនល្មើស​ឈ្មោះ សាម ចាន​រ៉ា ភេទ​ប្រុស អាយុ២៧ឆ្នាំ នៅ​ភូមិ-ឃុំកើតហេតុ​ខាងលើ​ ចំណែក​ម្តាយ​​ឈ្មោះជ័យ សើន ហៅ រ៉ិ ​អាយុ​៥៨​ឆ្នាំ ។

ប្រភព​ពី​ប្រជា​ពលរ​ថ្ឋ​រស់នៅ​ក្បែរ​ខាង​បានឱ្យ​ដឹង​ថា ​មុន​ពេល​កើតហេតុ​កូនប្រុស​អកត្តញ្ញូនេះ​បាន​ទៅ​ផឹកស្រា​នៅ​ក្នុងភូមិ​តាំងពី​ព្រលឹម​ លុះ​ផឹក​ហើយ​ក៏​ដើរ​ត្រឡប់​មក​ផ្ទះ​វិញ​គាប់​ជួន​ពេល​នោះ​ស្ត្រី​ជា​ម្តាយ​បាន​ស្តី​បន្ទោស​ថា ​ខ្លួន​ធំ​ហើយ​គួរ​ណាស់​តែ​ខំ​ជួយ​រក​ស៊ី​ចិ​ញ្វឹ​ម​ឪពុក​ម្តាយ​ដែល​ចាស់ជរា​មិន​គួរ​ណា​ទៅ​ផឹកស្រា​ស្រវឹង​ទាំង​ព្រឹក​បែប​នេះ​ទេ​ ។

គ្រាន់តែ​និយាយ​ចប់​កូនប្រុស​ថ្លើមខ្មៅ​រូប​នោះ​បាន​ស្ទុះ​ទៅ​យក​កាំបិត​ផ្គាក់ ​ហើយ​ចាប់​ម្តាយ​អា​រ.ក​បណ្តាល​ឲ្យ​របួសធ្ងន់​តែ​ម្តង​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព