ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្នាក់ដឹកនាំ​កងពលតូច​លេខ​៥១ ៖ មិន​ត្រូវ​ដាក់​កុងត្រូលជជុះ ត្រូវ​ចូលរួម​ទប់ស្កាត់​ទំនិញគេចពន្ធ និង​ពលករ​ចំណាកស្រុក​ខុសច្បាប់

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ថ្នាក់ដឹកនាំ​យោធា​កងពលតូច​លេខ​៥១ បាន​តឿន​រំលឹក​ដល់​កម្លាំង​តាម​ព្រំដែន​មិន​ឱ្យ​ដាក់​កុងត្រូលជជុះ ត្រូវ​ចូលរួម​ទប់ស្កាត់​ទំនិញគេចពន្ធ និង​ទប់​ស្កាត់​ឱ្យ​បាន​ពលករ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់

ខេត្តបន្ទាយមានជ័យ ៖ ថ្នាក់ដឹកនាំ​យោធា​កងពលតូច​លេខ​៥១ បាន​តឿន​រំលឹក​ដល់​កម្លាំង​តាម​ព្រំដែន​មិន​ឱ្យ​ដាក់​កុងត្រូលជជុះ ត្រូវ​ចូលរួម​ទប់ស្កាត់​ទំនិញគេចពន្ធ និង​ទប់​ស្កាត់​ឱ្យ​បាន​ពលករ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់ ដែល​ការ​លើក​ឡើង​ធ្វើ​ឡើង​ក្នុង​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺន​ទូទៅ​នៅ​ហ្នឹង​កន្លែង កាលពី​ថ្ងៃ​ទី​០១ កញ្ញា ២០១៥ នៅ​ទីបញ្ជាការ​កងវរសេនាតូច​លេខ​៥១៥ ។

លោក​វរសេនីយ៍ឯក ឃួ​ន ជឿន មេបញ្ជាការ​រង​កងពលតូច​លេខ​៥១ និង​ជា​មេ​បញ្ជ​ការ​វរ​សេនា​តូច​លេខ​៥១៥ បាន​មាន​ប្រសាសន៍​ថា ការ​បិទ​វគ្គ​ហ្វឹកហ្វឺន​ទូទៅ​នៅ​ហ្នឹង​កន្លែង​របស់​វរ​សេនា​តូច​លេខ​៥១៥ មាន​សិក្ខា​ម​ចំនួន​១០០​នាក់ ហ្វឹកហ្វឺន​ចំនួន​៣០​ថ្ងៃ ។

លោក​ឧត្តមសេនីយ៍ត្រី សេង ធា​រិ​ន មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​កងពលតូច​លេខ​៥១ បាន​មាន​ប្រសាសន៍​ថា កម្លាំងយោធា​សំខាន់​ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ការ​ហ្វឹកហ្វឺន ធ្វើ​យ៉ាងណា​ឱ្យ​ស្គាល់​ពី​ច្បាប់​របស់​កម្លាំងយោធា និង​យុទ្ធ​សា​ស្គ្រ​ការងារ​ការពារ​ជាតិ និង​បូរណភាព​ទឹកដី ។

លោក​បាន​តឿន​រំលឹក​ដល់​កង​កម្លាំងយោធា ដែល​ឈ​ជើង​តាម​បន្ទាត់​ព្រំដែន​មិន​ត្រូវ​ដាក់​កុងត្រូលជជុះ​ជំរិត​ទា​រ​លុយ​ពី​ប្រជាពលរដ្ឋ​ដែល​រកស៊ី​តាម​បន្ទាត់​ព្រំ​ឡើយ ហើយ​ត្រូវ​សហការ​ជាមួយ​កងកម្លាំង​តាម​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ចូលរួម​ទប់ស្កាត់​រាល់​ទំនិញ​គេចពន្ធ​ ដើម្បី​ឱ្យ​មន្ត្រី​ស្ថាប័ន​ជំនាញ​ប្រមូល​ពន្ធ​ជូន​រដ្ឋ ហើយ​កត្តា​សំខាន់​ត្រូវ​មាន​វិធាន​ទប់ស្កាត់​ឱ្យ​បាន​ពលករ​ចំណាកស្រុក​ដោយ​ខុសច្បាប់ ៕