ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ក្រុម​​អ្នក​តវ៉ា​នៅ​មុខ​​សាលា​ដំបូង​ខេត្ត​ ត្រូវ​សមត្ថកិច្ច​បំបែក​ និងចាប់​ឃាត់​ខ្លួន​១៧​នាក់​

8 ឆ្នាំ មុន

​ខេត្ត​កោះកុង ៖ ​ចាប់​ពី​ម៉ោង​៩​​និង​៣០នាទីព្រឹក​​​ថ្ងៃទី​២ កញ្ញា ​សមត្ថកិច្ច​​​នគរ​បាល និង​​កង​រាជ​​អា​វុធ​ហត្ថ​​ខេត្ត ​បាន​ចាត់​វិធា​ន​ការ​​បំបែក​ក្រុម​​ប្រជា​ពល​រដ្ឋ​​​ដែល​មក​តវ៉ា​​​អស់​រយៈ​ពេល​ជាង​កន្លះ​ខែ

​ខេត្ត​កោះកុង ៖ ​ចាប់​ពី​ម៉ោង​៩​​និង​៣០នាទីព្រឹក​​​ថ្ងៃទី​២ កញ្ញា ​សមត្ថកិច្ច​​​នគរ​បាល និង​​កង​រាជ​​អា​វុធ​ហត្ថ​​ខេត្ត ​បាន​ចាត់​វិធា​ន​ការ​​បំបែក​ក្រុម​​ប្រជា​ពល​រដ្ឋ​​​ដែល​មក​តវ៉ា​​​អស់​រយៈ​ពេល​ជាង​កន្លះ​ខែ ​ចាប់​តាំង​ពី​ថ្ងៃទី​១៩ សីហា ​រហូត​មក​ដល់​ពេល​នេះ នៅ​សាលា​ដំបូង​ខេត្ត ​​ដើម្បី​សុំ​ឱ្យ​​ដោះ​លែង​សកម្ម​ជន​​របស់​អង្គ​​ការ​មាតា​ធម្ម​ជាតិ​ចំនួន​៣នាក់ ​។

​ការ​បំបែក​ក្រុម​អ្នក​តវ៉ា​​ខាង​លើនេះ ​​ក្រោម​ការ​​ដឹក​នាំ​របស់​លោក ប៊ូ ​ប៊ុន​ហាង ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត និង​មាន​ការ​ចូល​រួមពី លោក ផុន លីវីរៈ អភិ​បាល​​រង​ខេត្ត លោក គង់​ ​មាន ស្នង​ការ​​នគរ​បាល​ស្តីទី​​ខេត្ត​​ផង​ដែរ​ ។

មុន​ឈាន​ទៅ​បំបែក​ក្រុម​អ្នក​តវ៉ា​នេះ សមត្ថកិច្ច​បាន​​​ឃាត់ខ្លួន​បុគ្គលិក​​របស់​អង្គ​ការសង្គម​ស៊ីវិល​ចំនួន​១៧នាក់​ជា​មុន​សិន បន្ទាប់​មក​ទើប​សមត្ថកិច្ច​​ចាប់​ផ្តើម​បំបែក​ក្រុម​អ្នក​តវ៉ា​​ប្រមាណ​ជា​៥០នាក់​ទៀត ​។

​ចំណែក​អ្នក​ទាំង​​១៧នាក់​​ដែល​សមត្ថកិច្ច​​ចាប់​ឃាត់​​ខ្លួន​ខាង​លើនេះ ​​​​​ត្រូវ​បាន​បញ្ជូន​ទៅ​​កា​រិយាល័យ​​ព្រហ្មទណ្ឌ​ខេត្ត​ដើម្បី​សាកសួរ ​និង​​មិន​​ទាន់​អនុញ្ញាត​ឱ្យ​ចេញ​មក​វិញ​នៅ​ឡើយ​ទេ ​នៅ​​​រសៀល​ថ្ងៃ​ដដែល​នេះ ៕