ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ប្តី​លេប​ថ្នាំ​ផ្តាសាយ​ប៉ុន​ប៉ង​សម្លា.ប់​ខ្លួន នៅ​ស្រុក​ស្ទឹង​ហាវ

8 ឆ្នាំ មុន

​ខេត្ត​ព្រះ​សីហនុ ៖ ​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ បន្ទាប់ពី​ស្ត្រី​រូប​នេះ​បាន​លេប​ថ្នាំ​ប៉ុន​ប៉ង​សម្លា.ប់​​ខ្លួន ​ព្រោះ​តែ​មាន​ទំនាស់​នៅ​ក្នុង​​​គ្រួសារ​បង្ក​ការ​ភ្ញាក់​ផ្អើល​​ ​កាលពី​វេលា​ម៉ោង​​​៩​ព្រឹក​​ថ្ងៃទី​៣១ សីហា ​

​ខេត្ត​ព្រះ​សីហនុ ៖ ​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ជួយសង្គ្រោះ​ បន្ទាប់ពី​ស្ត្រី​រូប​នេះ​បាន​លេប​ថ្នាំ​ប៉ុន​ប៉ង​សម្លាប់​​ខ្លួន ​ព្រោះ​តែ​មាន​ទំនាស់​នៅ​ក្នុង​​​គ្រួសារ​បង្ក​ការ​ភ្ញាក់​ផ្អើល​​ ​កាលពី​វេលា​ម៉ោង​​​៩​ព្រឹក​​ថ្ងៃទី​៣១ សីហា ​នៅ​ភូមិ​​ឫទ្ធី​​១ ​ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ។

​ប្រភព​​​នៅ​កន្លែង​កើតហេតុ​បាន​ឱ្យ​ដឹង​ថា ​ស្ត្រី​ដែល​ចង់​បញ្ចប់​ជីវិត​​រូប​នេះ ឈ្មោះ ​ផា ស្រីមុំ ​អាយុ​២៨​ឆ្នាំ ​​ជា​មេផ្ទះ ​មាន​កូន​២នាក់ និង​មាន​​ទី​លំនៅ​​​​​ក្នុង​ភូមិ​ឃុំ​​កើត​ហេតុ​ខាង​លើ ​បាន​​លេប​ថ្នាំ​គ្រាប់​​ផ្តាសាយ​​មិន​ដឹង​​​​អស់​ប៉ុន្មាន​គ្រាប់​ ប៉ុន្តែ​​ត្រូវ​​​បាន​គេ​​ជួយ​សង្គ្រោះ​​ទាន់​ពេល​វេលា​ មិន​បណ្តាល​ឱ្យ​ស្លាប់​នោះ​ឡើយ ។

ប្រភព​បន្ត​ថា ​មូល​ហេតុ​​ដែល​ស្ត្រី​​រូប​នេះ​លេប​ថ្នាំ​ប៉ុន​ប៉ង​សម្លាប់​ខ្លួន​ ព្រោះ​​តែ​​មាន​ទំនាស់​​ជា​មួយបុរស​ជា​ប្តី​​​​ មុន​ថ្ងៃ​កើត​ហេតុ​មួយ​យប់ ​​គឺ​ព្រលប់​ថ្ងៃ​ទី​៣០ សីហា ស្ត្រី​​​ជា​ប្រពន្ធ​​បាន​លេប​ថ្នាំ​ផ្តាសាយ​​​ដើម្បី​សម្លាប់​ខ្លួន​ តែ​ដោយ​​ថ្នាំ​​​ដែល​លេប​នេះ​​មាន​ចំនួន​តិច​តួច ​មិន​បណ្តាល​ឱ្យ​​មានគ្រោះ​ថ្នាក់​ដល់​ជីវិត​ឡើយ ។​

​ដោយ​ឡែក ​បុរស​ជា​ប្តី​មិន​បាន​ដឹង​ថា ​​ប្រពន្ធ​​ខឹង​ដល់​ថ្នាក់​លេប​ថ្នាំ​សម្លាប់​ខ្លួន​ទេ ​ព្រឹក​ឡើង​ក៏​ចេញ​ទៅ​ធ្វើ​ការ​​​​​នៅ​ក្រុម​ហ៊ុន​​បាត់ លុះ​ដល់​ម៉ោងជាង​៨​ព្រឹក ក៏​មានការ​ឆោឡោ ​​ក្រោ​យ​ពី​អ្នក​ភូមិ​ឃើញ​ស្ត្រី​រូបនេះ​ មា​ន​ទឹក​មុខ​​ស្លេក​ស្លាំង​​ ​ក៏​បាន​ទូរស័ព្ទ​​ហៅ​ប្តី​មក​ដឹក​​យក​ទៅ​សង្គ្រោះ​​នី​គ្លីនិក​ឯក​ជន​​មួយ ៕​