ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​បង្ក្រាប​​បទ​ល្មើស​នេសាទ​​ខុស​ច្បាប់​ក្នុង​តំបន់​អភិរក្ស​ទន្លេ​វ៉ៃ​គោ​​

8 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ​មន្ត្រី​ខ​ណ្ឌ​រដ្ឋបាល​ជលផល​ស្វាយ​រៀង​សហ​ការ​ជាមួយ​​នគ​បាល​ក្រុង​ស្វាយ​រៀង ​និង​អាជ្ញាធរមូលដ្ឋាន​ ចុះ​បង្ក្រាប​បទ​លើស​នេសាទ​ដាក់​ស្បៃ​មុង​ និង​ដាក់​មង​ក្រឡា​ធំ​ក្នុង​តំបន់​អភិរក្ស​ទន្លេ​វ៉ៃ​គោ

ខេត្តស្វាយរៀង ៖ ​មន្ត្រី​ខ​ណ្ឌ​រដ្ឋបាល​ជលផល​ស្វាយ​រៀង​សហ​ការ​ជាមួយ​​នគ​បាល​ក្រុង​ស្វាយ​រៀង ​និង​អាជ្ញាធរមូលដ្ឋាន​ ចុះ​បង្ក្រាប​បទ​លើស​នេសាទ​ដាក់​ស្បៃ​មុង​ និង​ដាក់​មង​ក្រឡា​ធំ​ក្នុង​តំបន់​អភិរក្ស​ទន្លេ​វ៉ៃ​គោ​ ដែល​ជា​រដូវ​ត្រី​ពង​កូន​ ក្នុង​ព្រែក​ធម្មជាតិ​ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ​ហ៊ុន​ សែន​ អញ្ជើញ​ជា​អធិបតី​ភាប​​ដ៏​ខ្ពង់ខ្ពស់​ប្រលែង​ត្រី​ពូជ​ និង​បង្កង​រាប់​ម៉ឺន​ក្បាល ​ដើម្បី​អភិរក្ស​ពូជ​ត្រី​ធម្មជាតិ​ឡើង​វិញ ​។

ការ​ចុះ​ប​ង្ក្រាប​​នេះ​ធ្វើ​ឡើង​កាលពីរ​វេលា​ម៉ោង​៨​​ព្រឹក​ថ្ងៃ​ទី២៨ ​សីហា ​២០១៥ ​នៅ​​តំបន់​អភិរក្ស​ទន្លេ​វ៉ៃ​គោ ​​ក្នុង​ក្រុង​ស្វាយ​រៀង ​និង​បាន​ធ្វើការ​ដុត​បំផ្លាញ​ចោល​​នូវ​ឧបករណ៍​នេសាទ​​​ខុស​ច្បាប់​ដែល​រឹបអូស​បាន នៅ​ថ្ងៃ​ទី​២៩​ សីហា​ ២០១៥​ នៅ​លើ​ទំនប់​ទន្លេ​វ៉ៃ​គោ​ ស្ថិត​នៅ​ភូមិ​មេភ្លើង​ សង្កាត់​ស្វាយ​រៀង ​ក្រុង​ស្វាយ​រៀង ​។

លោក​វរសេនីយ៍ទោ ងិ​ន សុផល អធិការ​នគរបាល​ក្រុង​ស្វាយ​រៀង បានឱ្យ​​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជុំវិញ​ទន្លេ​វ៉ៃ​គោ​ថា​ មាន​បទល្មើស​នេសាទ​ដាក់​មង​ក្រឡា​ធំ​ចាប់​ត្រី​​គ្រប់​ប្រភេទ​​ក្នុងរដូវ​​ពង​និង​​កូន លោក​ក៏​បាន​រាយការណ៍ជូន​ថ្នាក់លើ​ដើម្បី​សុំ​គោលការណ៍​ប​ង្ក្រាប​តែ​ម្តង ៕ 

​ព័ត៌មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះ​សន្តិភាព