ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្និសីទ​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀ.ន​ទ្រង់ទ្រាយ​ធំ

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​៩​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ២០១៥ នគរបាល​មន្ទីរ​ប្រ​ឆាំ​គ្រឿងញៀ.ន​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ខៀវ សា​ម៉​ន នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន​នៃ​ក្រសួងមហាផ្ទៃ បាន​ធ្វើ​សន្និសីទ​ស្តី​ពី​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិ​បង្ក្រាប​​គ្រឿងញៀ.ន​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មួយ កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​ថ្ងៃ​ទី​២១ សីហា ២០១៥ កន្លង​មក ។

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​៩​ព្រឹក​ថ្ងៃ​ទី​២៥ សីហា ២០១៥ នគរបាល​មន្ទីរ​ប្រ​ឆាំ​គ្រឿងញៀន​ក្រសួងមហាផ្ទៃ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ខៀវ សា​ម៉​ន នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​ក្រសួងមហាផ្ទៃ បាន​ធ្វើ​សន្និសីទ​ស្តី​ពី​លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិ​បង្ក្រាប​​គ្រឿងញៀន​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មួយ កាលពី​វេលា​ម៉ោង​០៦ និង​៣០​នាទី​ថ្ងៃ​ទី​២១ សីហា ២០១៥ កន្លង​មក ។

ការ​បង្ក្រាប​ករណី​ជួញដូរ រក្សា​ទុក ដឹក​ជញ្ជូន និង​កែ​ច្នៃ​គ្រឿងញៀន​ឆ្លង​ដែន​ខុសច្បាប់ គឺ​មាន​ចំនួន​៤​គោលដៅ​ជា​បន្ដបន្ទាប់ នៅ​រាជធានី​ភ្នំពេញ ។ ក្នុង​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​៣​នាក់ ហើយ​ក៏​មានការ​រឹបអូស​វត្ថុ​តាង​កញ្ឆា​ស្ងួត​ទម្ងន់​១.៤៨៧​គីឡូ​ក្រាម​, ប្រេង​កញ្ឆា​ទម្ងន់​១,៥០​គីឡូក្រាម​, រថយន្ដ​១​គ្រឿង​, ម៉ាស៊ីន​គ្រីប និង​ម៉ាស៊ីន​ចម្រាញ់​ប្រេង​, ម៉ាស៊ីន​ស​ម្ងួ​ត​, ម៉ាស៊ីន​កិន​ក្រឡុក​លាយ​, ម៉ូ​ទ័​រ​, បណ្ដាញ​ភ្លើង និង​ខ្សែ​ពាន ។

បន្ទា់​ពី​ធ្វើ​សន្និសីទ​សារព័ត៌មាន​មាន​ហើយ សមត្ថកិច្ច​បាន​រៀបចំ​ប​ញ្ជួ​ន​ជនសង្ស័យ រួម​ទាំ​វត្ថុ​តាង​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ។