ខេត្តស្ទឹងត្រែង ៖ កម្លាំងរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង កាលពីវេលាម៉ោងជាង១២ថ្ងៃទី២៤ សីហា ២០១៥ នេះ បានធ្វើការឃាត់គោយន្តដឹកឈើចំនួន៣គ្រឿងយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ខណៈឈើទាំងនោះត្រូវបានដឹកមកបោះនៅដេប៉ូមួយកន្លែងក្នុងក្រុងស្ទឹងត្រែង ។
ប្រភពព័ត៌មានពីអ្នកដឹកឈើខាងលើនេះប្រាប់ថា ពួកខ្លួនបានដឹកឈើប្រភេទខ្វាវទាំង៣គោយន្តនោះសរុបប្រហែលជាង៣ម៉ែត្រគូបចេញពីភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន ដើម្បីមកបោះឱ្យម៉ូយនៅដេប៉ូក្នុងក្រុងស្ទឹងត្រែង ដោយក្នុងមួយម៉ែត្រគូបទទួលបានកម្រៃជាង៦០ម៉ឺនរៀល ។
អ្នកភូមិដែលប្រកបរបរអារឈើប្រភេទគ្រឿងផ្ទះខាងលើនេះបានត្អូញត្អែរថា មុនពេលពួកគាត់ដឹកឈើទាំងនេះ មកបោះឱ្យម៉ូយនៅតាមដេប៉ូពួកគាត់ត្រូវប្រឈមចូលទៅព្រៃរយៈពេលពី៥ ទៅ៧ថ្ងៃ ទើបត្រឡប់មកផ្ទះវិញ ។ ដោយអារឈើបានមួយម៉ែត្រគូប ឬពេលខ្លះមិនបានមួយម៉ែត្រគូបផង ក្រោយដឹកជញ្ជូនមកដល់ភូមិត្រូវលើកដាក់គោយន្តដឹកមកឱ្យដេប៉ូ ដែលត្រូវប្រឈមនិងការរត់ការឱ្យសមត្ថកិច្ចនៅដងតាមផ្លូវជាហូតហែរ ក្រោយទូទាត់កម្លាំងពលកម្មឈ្នួលកម្មករប្រេងសាំង និងរត់ការតាមផ្លូវសេសសល់លុយចំណេញបានតិចតូចណាស់ ហើយគោយន្តដែលយកមកធ្វើការដឹកជញ្ជូននេះ គឺខ្ចីបុលធនាគារ ដើម្បីប្រកបរបរចិញ្ចឹមជិវិតគ្រួសារប៉ុណ្ណោះ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ