ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រួម​គ្នា​ជម្រុញ​​កំណើន​ភ្ញៀវ​ទេសចរសម្រាប់​ប្រទេស​កម្ពុជា-ហ្វី​លី​ពី​ន​

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ​៖ នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង​​លោក​ថោ​ង ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​លោក​គ្រី​ស្តូ​ហ្វើ ប៊ី​ម៉ុ​ន​ធើ​រ៉ូ (H.E Mr Christopher B.Montero)​ ឯកអគ្គរដ្ឋ​ទូត​ហ្វី​លី​ពី​ន​ថ្មី​​ប្រចាំ​ប្រទេស​កម្ពុ​ជា កាល​ពី​​រសៀល​ថ្ងៃ​ទី​៤​ សីហា ​២០១៥ នៅ​ទីស្តី​ការ​ក្រសួង​ទេសចរណ៍​​​ ភាគី​ទាំង​២​សុទ្ធតែ​លើក​ឡើង​​អំពី​វិធានការ ​និង​បញ្ហា​សំខាន់​ៗ​ ដើម្បី​ជម្រុញ​កំណើន​ភ្ញៀវ​ទេសចរ​ សម្រាប់​

រាជធានី​ភ្នំពេញ ​៖ នៅ​ក្នុង​ជំនួប​ពិភាក្សា​រវាង​​លោក​ថោ​ង ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​លោក​គ្រី​ស្តូ​ហ្វើ ប៊ី​ម៉ុ​ន​ធើ​រ៉ូ (H.E Mr Christopher B.Montero)​ ឯកអគ្គរដ្ឋ​ទូត​ហ្វី​លី​ពី​ន​ថ្មី​​ប្រចាំ​ប្រទេស​កម្ពុ​ជា កាល​ពី​​រសៀល​ថ្ងៃ​ទី​៤​ សីហា ​២០១៥ នៅ​ទីស្តី​ការ​ក្រសួង​ទេសចរណ៍​​​ ភាគី​ទាំង​២​សុទ្ធតែ​លើក​ឡើង​​អំពី​វិធានការ ​និង​បញ្ហា​សំខាន់​ៗ​ ដើម្បី​ជម្រុញ​កំណើន​ភ្ញៀវ​ទេសចរ​ សម្រាប់​ប្រទេស​ទាំង​២ ​។

លោក ថុ​ក សុខុម ប្រធាន​នាយកដ្ឋាន​សហប្រតិបត្តិការ​អន្តរជាតិ និង​អាស៊ាន​នៃ​ក្រសួងទេសចរណ៍​​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌​មាន​នៅ​​ក្រោយ​ជំនួប​ពិភាក្សា​នោះ​ថា​ ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រទេស​ហ្វី​លី​ពី​ន កាន់តែ​មាន​ភាព​​ប្រសើរ​ជា​លំដាប់ ដែល​អាច​ចាត់​ទុកជា​ប្រទេស​​ដៃគូ​​មួយ​លើក​វិស័យ​ការទូត​ទេសចរណ៍ និង​វិស័យ​សំខាន់​​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ពិសេស​មានការ​ហោះហើរ​​ត្រង់​មក​កាន់​ខេត្តសៀមរាប​អង្គរ ​។ ដូច្នេះ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ លោក ថោ​ង ខុន ស្នើ​ឱ្យ​មានការ​បង្កើន​ជើងហោះហើរ​ត្រង់​ម​ក​កាន់​រាជធានី​ភ្នំពេញ​បន្ថែម​ទៀត​។

លោក ថុ​ក សុខុម បានឱ្យ​ដឹង​ទៀត​ថា ទន្ទឹម​នោះ​ លោក​រដ្ឋមន្ត្រីបាន​ជម្រាប​ឯកអគ្គរដ្ឋទូត​ហ្វី​លី​ពី​ន​ថា កម្ពុជា​នៅ​មាន​ MOU​ មួយ​ស្តី​​ពី​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ទេសចរណ៍​ជាមួយ​ហ្វី​លី​ពី​ន ដែល​នៅ​មិន​ទាន់​បាន​ចុះហត្ថលេខា​នៅឡើយ ។ ដូច្នេះ​ លោក​រដ្ឋ​មន្ត្រី និង​ឯកអគ្គរដ្ឋទូត​ថ្មី​​សន្យា​ថានឹងរៀបចំរ​ឱ្យ​រួចរាល់​ក្នុង​ពេល​ខាង​មុខ​នេះ​ ដើម្បី​បង្កើន​ភ្ញៀវ​ទេសចរ​រវាង​ប្រទេស​ទាំង​២​ ។

យ៉ាងណា​ក៏​ដោយ​ លោក​ថោ​ង ខុន បាន​ចាត់​ទុក​ការ​ចុះ​អនុស្សា​រណៈ​​យោល​យល់​គ្នា​នេះ​ (MOU) ជា​ការ​សំខាន់​ណាស់​ ក្នុង​ការ​ពង្រឹង​វិស័យ​ទេសចរណ៍ ក៏​ដូច​ជា​ការ​បង្កើន​ចំនួន​ភ្ញៀវ​ទេសចរ​រវាង​កម្ពុជា និងហ្វី​លី​ពី​ន ហើយ​លោក​បាន​ស្នើ​ឱ្យ​រដ្ឋមន្ត្រី​ក្រសួង​ទេស​ច​រណ៍​ហ្វី​លី​ពី​ន​អញ្ជើញ​មក​ចុះហត្ថលេខា​នៅ​ប្រទេស​កម្ពុជា ពិសេស​ក្រសួង​ទាំង​ពីរ​នឹង​បង្កើន​ការ​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​ពី​គ្នា​ទៅ​វិញ​ទៅ​មក​ឱ្យ​បាន​កាន់តែ​ញឹកញាប់ ទាំង​ការ​គ្រប់គ្រង​អភិវឌ្ឍន៍ ក៏​ដូច​ជា​ការ​ធ្វើ​ផែនការ​ល្អ លើ​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ផង​ដែរ​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព