ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាំកុងត្រូល​ចុះ​ពិនិត្យ​ទំនិញ ម្ហូប ចំណីអាហារ និង​គ្រឿង​កំប៉ុង​ក្នុង​ផ្សារ​គគីរ

8 ឆ្នាំ មុន

ខេត្តកណ្តាល ៖ នៅ​ព្រឹក​ថ្ងៃ​ទី​៤ សីហា ២០១៥ លោក​ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ រួម​និង​អាជ្ញាធរ​មូលដ្ឋាន ចុះ​ពិនិត្យ​ទំនិញ ម្ហូប ចំណីអាហារ គ្រឿង​កំប៉ុង នៅ​ក្នុង​ផ្សារ​គគីរ ស្ថិត​ក្នុង​ឃុំ គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

ក្នុង​ការ​ចុះ​ពិនិត្យ​ទំនិញ ម្ហូប ចំណីអាហារ គ្រឿង​កំប៉ុង​នា​ពេល​នោះ មន្ត្រី​ជំនាញ​ក៏​បាន​រក​ឃើញ​ទំនិញ ម្ហូប ចំណីអាហារ គ្រឿង​កំប៉ុង​មួយ​ចំនួន​តូច​ដែល​ហួស​សុ​ពុល​ភាព និង​មាន​សារធាតុ​គីមី​ផង​ដែរ ។

នា​ឱកាស​នោះ លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ ក៏​បាន​ណែនាំ​ពន្យល់​ដល់​បងប្អូន​អាជីវករ​លក់ដូរ​ពី​របៀប​ពិនិត្យ​ពិសោធន៍​លើ​ចំណីអាហារ ដើម្បី​យល់​ដឹង​ថា ទំនិញ ម្ហូប ចំណីអាហារ គ្រឿង​កំប៉ុង​ណា​ដែល​មាន​ជាតិ​គីមី ឬ​ហួស​សុ​ពុល​ភាព ហើយ​បើ​ហួស​សុ​ពុល​ភាព ឬ​មាន​សារធាតុ​គីមី សូមកុំ​យក​មក​ដាក់​តាំង​លក់​លើ​ទីផ្សារ​ទៀត នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​យើង ។ ចំពាះ​ទំនិញ ម្ហូប ចំណីអាហារ គ្រឿង​កំប៉ុង ដែល​ផុតកំណត់ ត្រូវ​បិត​ផ្ទាំង​បា​ណូ​ណែនាំ​គេ​បាន​ដឹងផង ។

នៅ​ថ្ងៃ​ដដែល​នោះ​ដែរ លោក ម៉ក់ ពេ​ជ្ជ​រិ​ទ្ធ និង​អាជ្ញាធរ​ស្រុក​ក៏​បាន​បន្ត​ចុះ​ទៅ​ណែនាំ​ដល់​លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​តាម​សាលារៀន​បឋម​សិក្សា​ឃុំ​គគីរ និង​ឃុំ​ដីឥដ្ឋ ដើម្បី​ឱ្យ​ចេះ​ពិសោធន៍​លើ​ចំណីអាហារ​ដែល​មាន​សារធាតុ​គីមី ឬ​ហួស​សុ​ពុល​ភាព និង​គ្មាន​អនាម័យ​ល្អ កុំឱ្យ​ទិញ​យក​មក​ពិសារ​នាំ​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​សិស្សានុសិស្ស ៕