ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរមាន​គម្រោង​រៀបចំ​ឲ្យ​មាន​រថភ្លើង​ធុន​ស្រាល​ស្វ័យប្រវត្តិ​រត់​នៅ​ភ្នំពេញ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដោយ​មាន​កិច្ចសហការ​ពី​ក្រសួង​ដែនដី​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន និង​ទេសចរណ៍ ប្រទេស​ជប៉ុន អាជ្ញាធរ​រាជធានី​ភ្នំពេញ​មាន​គម្រោង​រៀបចំ​ឲ្យ​មាន​រថភ្លើង​ធុន​ស្រាល​ស្វ័យប្រវត្តិ​នៅ​រាជធានី​ភ្នំពេញ ។

រាជធានី​ភ្នំពេញ ៖ ដោយ​មាន​កិច្ចសហការ​ពី​ក្រសួង​ដែនដី​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន និង​ទេសចរណ៍ ប្រទេស​ជប៉ុន អាជ្ញាធរ​រាជធានី​ភ្នំពេញ​មាន​គម្រោង​រៀបចំ​ឲ្យ​មាន​រថភ្លើង​ធុន​ស្រាល​ស្វ័យប្រវត្តិ​នៅ​រាជធានី​ភ្នំពេញ ។ គម្រោង​នេះ ត្រូវ​បាន​លោក ហ្សី​មិ​ស៊ុ គិ​យ៉ូ​ហ្សី អគ្គនាយករង​កិច្ចការ​វិស្វកម្ម​នៃ​ក្រសួង​ដែនដី​ហេដ្ឋារចនាសម្ព័ន្ធ​ដឹក​ជញ្ជូន និង​ទេសចរណ៍​ប្រទេស​ជប៉ុន លើក​ឡើង​ក្នុង​ជំនួប​ជាមួយ​លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ នៅ​សាលា​រាជធានី​ភ្នំពេញ ព្រឹក​ថ្ងៃ​ទី​០៤ សីហា ២០១៥ ។

បើ​តាម​ការ​គ្រោងទុក ផែនការ​នេះ​នឹង​ធ្វើ​បទ​បង្ហាញ​ស្តី​ពី​ប្រព័ន្ធ​ចរាចរ​ណ៏​នៅ​រាជធានី​ភ្នំពេញ និង​សារសំខាន់​នៃ​រថភ្លើង​ធុន​ស្រាល​ស្វ័យប្រវត្តិ ជា​ផ្លូវការ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​០៦ សីហា ២០១៥ ឆាប់​ៗ​នេះ នៅ​មជ្ឈមណ្ឌល​កិច្ច​សហ​ប្រតិបត្តិ​ជប៉ុន ហៅ​កាត់​ថា CJCC ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព