ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព័​ត៌​មាន​បន្ថែម​រឿង​ជនសង្ស័យ​ប៉ង​បា.ញ់​សម្លា.ប់​បុរស​ម្នាក់​នៅ​ប៉ោយ​ប៉ែ​ត

8 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ជនសង្ស័យ​ដែល​បា.ញ់​​១​គ្រាប់​ប៉ង​សម្លា.ប់​បុរស​ម្នាក់​កាលពី​យប់​ថ្ងៃ​ទី​០១​ កក្កដា​ ​២០១៥​ នៅ​ភូមិ​មិត្តភាព​ ហើយ​ត្រូវសមត្ថកិច្ច​ដេញចាប់​ប៉ផាប់​ចាប់​ពភីង​កាលពី​ម៉ោង​ជិត​៤​រសៀល

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ជនសង្ស័យ​ដែល​បាញ់​​១​គ្រាប់​ប៉ង​សម្លាប់​បុរស​ម្នាក់​កាលពី​យប់​ថ្ងៃ​ទី​០១​ កក្កដា​ ​២០១៥​ នៅ​ភូមិ​មិត្តភាព​ ហើយ​ត្រូវសមត្ថកិច្ច​ដេញចាប់​ប៉ផាប់​ចាប់​ពភីង​កាលពី​ម៉ោង​ជិត​៤​រសៀល​ ថ្ងៃ​​ទី០២ សីហា ​នោះ​​បាន​សារភាព​ហើយ ​និង​ប្រាប់​ពី​ទីតាំង​លាក់​ទុក​អាវុធ​ទៀត​ផង​។​

លោក​ជា​ ដា ​មេបញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​តាម​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី​ ឱ​ បូ​រិ​ន​ មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​ចុះ​ដល់ទី​តាំង​លាក់​ទុក​អាវុធ​នៅ​មណ្ឌល៦ ភូមិ​ប្រជា​ធម្ម​លិច​សង្កាត់​ផ្សារ​កណ្ដាល ​ក្រុង​ប៉ោយ​ប៉ែ​ត ​(​ផ្ទះ​អ្នក​រត់​ម៉ូតូឌុប​ដែល​អាវុធហត្ថ​ហៅ​សួរនាំ​)​។​

ជនសង្ស័យ​ឈ្មោះ​ម៉ប​ ប៉ម​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​ក្បាលកោះ​ សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ​ទើប​មក​ពី​ប្រទេស​ថៃ​។ ​អាវុធ​ដែល​ជនសង្ស័យ​លាក់​ទុកជា​ប្រភេទ​K៥៤​មាន​គ្រាប់​ចំនួន​៣​ បាញ់​អស់​០១​ សល់​២​គ្រាប់​ ក្រៅពី​នេះ​សមត្ថកិច្ច​​រក​ឃើញ​បំពង់​សេព​គ្រឿងញៀន​០១​ផង​ដែរ​។​

ជនសង្ស័យ​ សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​នៅឡើយ​៕​​