ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉េ​អឹម​ស្រុក​ស្នួល​ឃាត់ខ្លួន​យោធា​២​រូប ក្នុង​ជម្លោះ​បា.ញ់បោះ​សេរី​នៅ​ក្បែរ​ហាង​ខារ៉ាអូខេ

8 ឆ្នាំ មុន

ខេត្តក្រចេះ ​៖ មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ស្នួលបាន​អះអាង​ថា ទាហាន​ពីរ​នាក់ដែល​បង្កជម្លោះ​ឈាន​ដល់​ការ​ផ្ទុះអាវុធ​នៅ​ក្នុង​ហាង​ខារ៉ាអូខេ និង​សណ្ឋាគារ​មួយ​កន្លែង នៅ​ស្រុក​ស្នួល ត្រូវបាន​ចាត់​បញ្ជូន​

ខេត្តក្រចេះ ​៖ មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ស្នួលបាន​អះអាង​ថា ទាហាន​ពីរ​នាក់ដែល​បង្កជម្លោះ​ឈាន​ដល់​ការ​ផ្ទុះអាវុធ​នៅ​ក្នុង​ហាង​ខារ៉ាអូខេ និង​សណ្ឋាគារ​មួយ​កន្លែង នៅ​ស្រុក​ស្នួល ត្រូវបាន​ចាត់​បញ្ជូន​មក​ទី​បញ្ជា​ការ​ខេត្ត នៅ​រសៀល​ថ្ងៃ​ទី​៣១ ​កក្កដា នេះហើយ​ ក្រោយ​ពីកើត​មាន​ជម្លោះ ​និង​ក៏​ត្រូវ​បាន​ឃាត់ខ្លួន​​រួច​មក​។

មន្ត្រី​កងរាជអាវុធហត្ថ​ស្រុក​ស្នួល​បាន​ឲ្យ​ដឹង​ថា ហេតុ​ការណ៍​ផ្ទុះអាវុធ​បាន​កើតឡើងកាល​ពី​វេលា​យប់​ថ្ងៃ​ទី​៣០ ​កក្កដា ខ​ណៈ​ដែល​មានការ​ឈ្លោះប្រកែក​គ្នា​រវាង​យោធា ​និង​យោធា​ពីរ​នាក់​នៅ​អង្គភាព​ផ្សេង​គ្នា ហើយ​ឈាន​ដល់​ការ​ផ្ទុះអាវុធ​ចំនួន​២​គ្រាប់​​បណ្តាល​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ក្នុង​ហាង​ខារ៉ាអូខេ និង​សណ្ឋាគា​ធំ​មួយ​យីហោ ហេង​លី​។

បុរស​ជា​យោធា​ទាំង​ពីរ​នាក់ក៏​ត្រូវ​កម្លាំង​អាវុធហត្ថ​ស្រុក​ចុះ​ឃាត់ខ្លួន​ភ្លាម​ៗ​ បន្ទាប់​ពីបង្កហេតុ​រួច​។ មន្ត្រី​យោធា​ទាំង​ពីរ​នាក់​ត្រូវ​បាន​គេ​ស្គាល់​ថា​ ម្នាក់​ឈ្មោះ យី ចិន្តា ឋានៈ​អនុ​សេនីយ៍ឯក ជា​យោធា​បម្រើការងារ​នៅ​អង្គភាព​បញ្ជាការដ្ឋាន​ទ័ព​រថក្រោះ ជា​ម្ចាស់​កាំភ្លើងខ្លី និង​បាន​បាញ់​ចំនួន​ពីរ​គ្រាប់​។ រីឯ​មន្ត្រី​យោធា​មួយ​រូប​ទៀត​ឈ្មោះ​បញ្ញា ឋានៈ​ព្រិ​ន្ទ​បាល​ឯក ជា​យោធា​បម្រើ​ការងារ​នៅ​ទីបញ្ជាការ​វរៈ​ព្រំដែន​២០៤ ឈរជើង​នៅ​ស្រុក​ស្នួល​។

ដើមចម​ដែល​បង្ក​ឲ្យ​ឈាន​ដល់​ជម្លោះ គឺ​ត្រូវ​បាន​ប្រភព​ព័ត៌មាន​រាយការណ៍​ថា នៅយប់​ថ្ងៃ​កើតហេតុ នៅ​ពេល​ដែល​បុរស​យោធា​​ឈ្មោះ យី ចិន្តា បាន​ចូល​ទៅ​ក្នុង​ស​ណ្ឋាគារ​រក​បន្ទប់ដេកបានជួប​ជាមួយ​​​បុរស​មេ​យោធា​ម្នាក់​នៃ​ទី​បញ្ជារ​វរៈ​២០៤ ហើយ​បាន​ឈរជជែក​គ្នា​ឆ្កា​ដៃជើង​។

ភ្លាម​ៗ​នោះ​ដែរ ខណៈ​ពេល​បុរស​យោធា​ឈ្មោះ បញ្ញា ​​ចេញពី​ហាង​ខារ៉ាអូខេ​នៅ​ក្បែរ​នោះ​ក្នុង​សភាព​ស្រវឹង​ជោគ ​ឃើញ​យោធា​ឈ្មោះ​យី ចិន្តា កំពុងតែ​ឆ្កា​ដៃជើង នឹក​ស្មានថា​ បុរស​រូប​នេះ​បំ​រុ​ង​រករឿង​មេ​ខ្លួន​ក៏​លប​ទៅ​វាយ​លើ​បុរស​រូប​នេះ​ពីក្រោយធ្វើ​ឱ្យ​កើតជា​ជម្លោះ​ក្តៅគគុកឈាន​ឲ្យ​បុរស​យោធា​ឈ្មោះ យី ចិន្តា ​​ដក​កាំភ្លើង​ពីចង្កេះ​បាញ់​ភ្ញច់​ដី​​២​គ្រាប់​ទើប​រំសាយ​វិញ​។

លោក​អនុសេនីយ៍ឯក ម៉ៅ សុ​ផុ​ន មេបញ្ជាការ​ង​កងរាជអាវុធហត្ថ​ស្រុក​ស្នួល​បាន​ឲ្យដឹង​ថា កាំភ្លើង​ដែល​យោធា​រូប​នេះ​បាញ់​ គឺ​មាន​លិខិត​ស្នាម​ប្រើប្រាស់​ត្រឹមត្រូវ​៕