ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ ​និង​យុវជន​មាន​ជំងឺគ្រុនឈាម​ចូល​សំរាក​នៅ​មន្ទីរ​ខេត្តកំពង់ឆ្នាំង​​ឆ្នាំ​២០១៥​​​ច្រើន​ជាង​ឆ្នាំ​២០១៤

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ​៖ នៅ​ចុងខែ​កក្កដា ​​២០១៥​នេះ ជម្ងឺគ្រុនឈាម​បាន​កើតឡើង​លើ​កុមារ និង​យុវជន តាម​តំបន់​មួយ​ចំនួន​ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ឃុំ​ឆ្ងាយ​ៗមានការ​ព្រួយបារម្ភ​ជា​ខ្លាំង

ខេត្តកំពង់ឆ្នាំង ​៖ នៅ​ចុងខែ​កក្កដា ​​២០១៥​នេះ ជម្ងឺគ្រុនឈាម​បាន​កើតឡើង​លើ​កុមារ និង​យុវជន តាម​តំបន់​មួយ​ចំនួន​ក្នុង​ខេត្តកំពង់ឆ្នាំង ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​ឃុំ​ឆ្ងាយ​ៗមានការ​ព្រួយបារម្ភ​ជា​ខ្លាំង ចំពោះកូនចៅ​របស់​ខ្លួន​។

លោក ប៊ុ​ន អេ​ង​គ្រុយ អនុប្រធាន​កម្មវិធី​គ្រុនចាញ់ និង​គ្រុនឈាមនៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំងបានឱ្យ​ដឹង​ថា​ បើ​គិត​រយៈពេល​ដូច​គ្នា​នៅ​ចុងខែ​កក្កដា​នេះ កុមារ ​និង​យុវជន​កើត​ជំងឺគ្រុនឈាមទាំងសំរាក​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ឆ្នាំ២០១៤ មាន​តែ​ចំនួន​២៤​ករណីប៉ុណ្ណោះ តែ​ឆ្នាំ​២០១៥​នេះ​មានចំនួន១៣០​ករណី  ដែល​បាន​កើតឡើង​រាយ​ប៉ាយ​គ្រប់​ស្រុក ក្រុង ក្នុង​ខេត្ត ហើយ​ស្រុក​ដែល​ច្រើន​ជាងគេ គឺស្រុកសាមគ្គី​មាន​ជ័យ និង​ស្រុក​រលាប្អៀរ ប៉ុន្តែ​មក​ដល់ពេល​នេះ​មិន​ទាន់​មាន​អ្នក​ណា​ម្នាក់​ស្លាប់​នោះទេ​។

លោកបាន​បន្ត​ថា​ ទិស​ដៅ​របស់​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំងត្រូវ​ចុះ​អន្តរាគមន៍នៅ​គ្រប់​តំបន់ដែល​មាន​ជំងឺគ្រុនឈាម​កើតឡើង ដោយ​ជំរុញ​ការ​ចែក​ថ្នាំ​បាណក​ឃា​ដទៅ​តាម ភូមិ ឃុំ សង្កាត់ ក្រុង ស្រុក​ដែល​មាន​ដង់ស៊ីតេ​ប្រជាជន​ខ្ពស់ និង​តំបន់​មាន​កើត​ករណី​គ្រុនឈាម​ច្រើន​ជាងគេ​។

បន្ត​អង្កេត​តាមដាន និង​ស្រាវជ្រាវ​ផ្ទាល់​ក្នុង​សហគមន៍ដើម្បី​ស្វែង​យល់​ពី​ដំណើរ​វិវត្តន៍​នៃ​ជំងឺគ្រុនឈាម​នេះ​និងចុះ​អប់រំ ផ្សព្វផ្សាយ​អំ​ពិ​វិធាន​ការ​​ការពារ​ជំងឺគ្រុនឈាម និង​ចែក​ខិតប័ណ្ណ​សារ​អប់រំ​ដល់​ប្រជា​ពលរដ្ឋ ​និង​តាមទីប្រជុំជន​នានា​ទូ​ទាំង​ខេត្ត​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព
     ​