ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរ​ស្រី​​ម្នាក់​អស់​លក្ខណ៍ ក្រោយ​បំពុល​​ឆ្កែ​ងាប់​៤​ក្បាល​​យក​ម៉ូតូ​មួយ​​គ្រឿង ម្ចាស់​​ភ្ញាក់​​ទាន់

8 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ចោរ​ស្រី​ជើងឆើត​ម្នាក់ ត្រូវ​នគរបាល​ប៉ុស្តិ៍​ធ្វើការ​ដេញចាប់​បាន​ភ្លាម​ៗ បន្ទាប់​ពី​ធ្វើ​សកម្មភាព​បំពុល​ឆ្កែ​ងាប់​អស់​ចំនួន​៤​ក្បាល ហើយ​ចូល​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​មួយ​គ្រឿង ដែល​ដាក់​ក្នុង​ឃ្លុប​ក្រោមផ្ទះ ប៉ុន្តែ​ទើបតែ​បណ្ដើរ​ចេញ​បាន​ប្រហែល​១០​ម៉ែត្រ ក៏​ត្រូវ​ម្ចាស់​ភ្ញាក់​ទាន់​ស្រែ​កថា ចោ​ៗ​ក៏​ជាប់អន្ទាក់​សមត្ថកិច្ច​តែ​ម្ដង ។

ខេត្តពោធិ៍សាត់ ៖ ចោរ​ស្រី​​​ម្នាក់ត្រូវ​នគរបាល​ប៉ុស្តិ៍​ធ្វើការ​ដេញចាប់​បាន​ភ្លាម​ៗ បន្ទាប់​ពី​ធ្វើ​សកម្មភាព​បំពុល​ឆ្កែ​ងាប់​អស់​ចំនួន​៤​ក្បាល ហើយ​ចូល​យក​ម៉ូតូ​របស់​ប្រជាពលរដ្ឋ​មួយ​គ្រឿង ដែល​ដាក់​ក្នុង​ឃ្លុប​ក្រោមផ្ទះ ប៉ុន្តែ​ទើបតែ​បណ្ដើរ​ចេញ​បាន​ប្រហែល​១០​ម៉ែត្រ ក៏​ត្រូវ​ម្ចាស់​ភ្ញាក់​ទាន់​ស្រែ​កថា ចោ​ៗ​ក៏​ជាប់អន្ទាក់​សមត្ថកិច្ច​តែ​ម្ដង ។

ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៩ កក្កដា ២០១៥ ស្ថិត​នៅ​ចំណុច​ភូមិ​អូរ​ស្ដៅ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍​សាត់ ។

ប្រភព​បានឱ្យ​ដឹង​ថា ស្ត្រី​សង្ស័យ​ឈ្មោះ​សិលា វន អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ​ផ្សា​រលើ សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់ ។ ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ​សឿ​ន មាន​ទីលំនៅ​ទីកន្លែង​កើតហេតុ​ខាងលើ ចំណែក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០០៥ ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 1B-9197 ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​បំពុល​ឆ្កែ​ចូល​យក​ម៉ូតូ​នោះ​មែន ។ នៅ​ថ្ងៃ​នោះ ខ្លួន​បាន​ទិញ​ថ្នាំ​បំពុល​សត្វ​កណ្ដុរ​១​កញ្ចប់ យក​មក​ទុក​ក្នុង​ហោប៉ៅ ដើម្បី​ត្រៀម​បំពុល​ឆ្កែ លុះ​វេលា​ម៉ោង​ប្រហែល​០៨ ទៅ​០៩​យប់​នោះ ខ្លួន​បាន​ចាប់ផ្ដើម​ធ្វើ​សកម្មភាព​ហែក​ថ្នាំពុល​នោះ​ប្រឡាក់​ជាមួយ​ត្រីឆ្អើរ ហើយ​បោះ​ទៅ​ខាង​មុខ​ផ្ទះ​របស់​ឈ្មោះ​សឿ​ន ដើម្បី​ឱ្យ​ឆ្កែ​ស៊ី​។

លុះ​ម៉ោង​ប្រហែល​១១​យប់ ម្ចាស់ផ្ទះ​ដេក​លក់​អស់ ឯ​ឆ្កែ​របស់​គាត់​ទំនងជា​ពុល​ងាប់​អស់​ទៀត ។ ដោយ​ឃើញ​ស្ងាត់ ដូច្នេះ​ខ្លួន​ក៏​លបចូល​ទៅ​គាស់​សោ​បន្ទប់​ក្រោមផ្ទះ​យក​ម៉ូតូ ប៉ុន្តែ​ទើបតែ​បណ្ដើរ​ចេញ​បាន​ប្រហែល​១០​ម៉ែ​ត ម្ចាស់​ភ្ញាក់​ទាន់​ស្រែ​កថា​ចោរ​ៗ….​ពេល​នោះ​ខ្លួន​ដាក់​ជ​ន្ទ​ល់​ម៉ូតូ​ចោល រត់គេច​ខ្លួន ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ស្ទាក់​ចាប់​បាន​ទាំង​យប់​តែ​ម្ដង​។