ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពង្រាយ​កម្លាំង​ការពារ​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ព្រោះ​ឮដំណឹង​ថា​គណបក្ស​សង្គ្រោះ​ជាតិ​ទៅ​ពិនិត្យ​ចំណុច​ដែល​ភាគី​វៀតណាម​កាយ​ដី

8 ឆ្នាំ មុន

ខេត្តកំពត ៖ សមត្ថកិច្ច​ចម្រុះ​រួម​មាន​កម្លាំង​វរ​ការពារ​ព្រំដែន​លេខ​៩០១, កម្លាំងយោធា​វរ​ព្រំដែន​៣០២, កម្លាំង​ប៉េ​អឹ​ម​ស្រុក និង​កម្លាំង​ប៉ូលិស​ស្រុក បាន​ដាក់​ពង្រាយ​កម្លាំង​តាម​ព្រំដែន​ជិត​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ដែល​ក្នុង​នោះ​គេ​ឃើញ​កម្លាំង​ប៉ូលិស​ច្រក​ទ្វារ​អន្តរជាតិ​បាន​ដាក់​បា​រ៉ា​ស់​យ៉ាង​តឹងរ៉ឹង​​ផង​ដែរ ។

ខេត្តកំពត ៖ សមត្ថកិច្ច​ចម្រុះ​រួម​មាន​កម្លាំង​វរ​ការពារ​ព្រំដែន​លេខ​៩០១, កម្លាំងយោធា​វរ​ព្រំដែន​៣០២, កម្លាំង​ប៉េ​អឹ​ម​ស្រុក និង​កម្លាំង​ប៉ូលិស​ស្រុក បាន​ដាក់​ពង្រាយ​កម្លាំង​តាម​ព្រំដែន​ជិត​ច្រក​ទ្វារ​អន្តរជាតិ​ព្រែក​ចាក ដែល​ក្នុង​នោះ​គេ​ឃើញ​កម្លាំង​ប៉ូលិស​ច្រក​ទ្វារ​អន្តរជាតិ​បាន​ដាក់​បា​រ៉ា​ស់​យ៉ាង​តឹងរ៉ឹង​​ផង​ដែរ ។ ការ​ដាក់​បា​រ៉ា​ស់ និង​កម្លាំង​យ៉ាង​តឹងរ៉ឹង​​បែប​ប​នេះ​គឺ​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា ២០១៥ នៅ​ចំណុច​ច្រក​ទ្វារ​អន្តរ​ជាតិ​ព្រែក​ចាយ ខេត្ត​កំពត ។

ប្រភព​ពី​សមត្ថកិច្ច​ព្រំដែន​ម្នាក់​បានឱ្យ​ដឹង​នៅ​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា​នេះ​ថា ការ​ដាក់​បា​រ៉ា​ស់ និង​ពង្រាយ​កម្លាំង​យ៉ាង​តឹងរ៉ឹង​បែប​នេះ​គឺ​ដោយសារ​តែ​លេចឮ​ដំណឹង​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចុះ​មក​ពិនិត្យ​មើល​ចំណុច​ដែល​ភាគី​វៀតណាម​កាយ​ដី ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​នៅ​មិន​ទាន់​ឃើញ​នៅឡើយ​ទេ ហើយ​កម្លាំង​របស់​យើង​ក៏​មិន​ទាន់​ហ៊ាន​ដក​ចេញ​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​ពេល​ក្រោយ និង​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព