ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​រង​គ្រោះ​២​នាក់​ចាញ់បោក​មេខ្យល់​ទៅ​ធ្វើ​ជា​ទាសករ​នៅ​ចិន ​វិល​ត្រឡប់​​មក​មាតុ​ប្រទេស​វិញ

8 ឆ្នាំ មុន

ខេត្តសៀមរាប ៖ ស្រី្ត​ខ្មែរ​២​នាក់ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ដែល​ត្រូវ​បាន​មេខ្យល់​នាំ​យក​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន​នៅ​ខេត្ត​ក្វា​ង​ចូ​វ ប្រទេស​ចិន ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​កាល​ពី​​វេលា​ម៉ោង​២ និង​៥០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៥ ។

ខេត្តសៀមរាប ៖ ស្រី្ត​ខ្មែរ​២​នាក់ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង ដែល​ត្រូវ​បាន​មេខ្យល់​នាំ​យក​ទៅ​រៀប​ការ​ជាមួយ​បុរស​ជនជាតិ​ចិន​នៅ​ខេត្ត​ក្វា​ង​ចូ​វ ប្រទេស​ចិន ត្រូវ​បាន​បញ្ជូន​ត្រឡប់​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​កាល​ពី​​វេលា​ម៉ោង​២ និង​៥០​នាទី​រសៀល ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០១៥ ។

ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ទៅ​ទទួលយក​ចេញពី​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប រួច​នាំ​មក​កាន់​ការិយាល័យ​ដើម្បី​សាកសួរ និង​បញ្ជូន​ទៅ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នី​ត​សម្បទា​ខេត្ត​ដើម្បី​បញ្ជូន​បន្ត​ឱ្យ​គ្រួសារ​ជន​រង​គ្រោះ​មក​ទទួលយក​ទៅ​ជួបជុំ​ក្រុម​គ្រួសារ​វិញ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​ដែល​បាន​វិល​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ​ទាំង​២​នាក់​មានឈ្មោះ វង្ស ស្រី​តូច អាយុ​២០​ឆ្នាំ ជា​អតីត​កម្មករ​រោងចក្រ​នៅ​ភ្នំពេញ មានស្រុក​កំណើត​នៅ​ខេត្តព្រៃវែង និង​ម្នាក់​ទៀត​ឈ្មោះ ស្រុ​ន ម៉ុម អាយុ​២១​ឆ្នាំ ជា​អតីត​កម្មករ​រោងចក្រនៅ​ភ្នំពេញ​ មានស្រុក​កំណើត​ភូមិ​សំបួរ ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង ។

សូម​​បញ្ជាក់​ផង​ដែរ​ថា សមត្ថកិច្ច​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ទំនាក់ទំនង​ទៅ​មន្ទីរ​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា​ខេត្ត​ដើម្បី​បញ្ជូន​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​ទៅ តែ​នៅ​រសៀល​ថ្ងៃ​ទី​២៨ កក្កដា​នេះ​ទូរស័ព្ទ​របស់​លោក​នៅ​ក្រៅ​តំបន់​សេវា​រហូត ទើប​សមត្ថកិច្ច​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ការពារ​អនីតិជន បាន​ទំនាក់ទំនង​តាម​ទូរស័ព្ទ​ទៅ​អង្គការ​អាស់​ហ្វី​ស៊ី​ប​(AFESIP) នៅ​រសៀល​ថ្ងៃ​ដ​ដែរ​ដើម្បី​ផ្ញើ​ស្ត្រី​រង​គ្រោះ​ទាំង​២​នាក់​១​យប់​ រហូត​ស្អែក​ឡើង​ព្រឹក​ថ្ងៃ​ទី​២៩ កក្កដា ទើប​បញ្ជូន​ឲ្យ​ទៅ​ជួប​ជាមួយ​ក្រុម​គ្រួសារវិញ ៕