ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លក្ខខណ្ឌ​របស់​នាង​ខ្ញុង​ចំពោះ​បុរស​ចង់បាន​នាង​ជា​ភរិយា

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តើ​នាង​ខ្ញុង​ដែល​នៅ​មេ​ម៉ា​យ​ទំនេរ​កាយ ចិត្ត ប្រាថ្នា​ចង់បាន​បុរស​បែប​ណា​ជា​គូ​អនាគត ?

នាង​ខ្ញុង​ដែល​មានឈ្មោះ​ដើម​ស្រេង សុ​កាន់​ដា បាន​ប្រាប់​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​នេះ​ថា

រាជធានី​ភ្នំពេញ ៖ តើ​នាង​ខ្ញុង​ដែល​នៅ​មេ​ម៉ា​យ​ទំនេរ​កាយ ចិត្ត ប្រាថ្នា​ចង់បាន​បុរស​បែប​ណា​ជា​គូ​អនាគត ?

នាង​ខ្ញុង​ដែល​មានឈ្មោះ​ដើម​ស្រេង សុ​កាន់​ដា បាន​ប្រាប់​កោះសន្តិភាព​កាលពី​ពេល ថ្មី​ៗ​នេះ​ថា នាង​ក្លាយជា​ស្ត្រី​មេ​ម៉ា​យ​យូរ​ឆ្នាំ​មក​ហើយ តែ​នៅ​មិន​ទាន់​បើក​បេះដូង​ទទួល​យក​បុរស​ណា​ជា​ស្វាមី​នៅឡើយ​ទេ​។ ទោះជា​មិន​ទាន់​គិត​រឿង​យកប្តី ប៉ុន្តែ​នៅ​ពេល​អនាគត​នាង​ខ្ញុង​ត្រូវការ​អ្នក​មើលថែ​ក្នុង​នាម​ជា​គូ​អនាគត​អស់​មួយ​ជីវិត​។ នាង​ខ្ញុង​ប្រាថ្នា​យក​ស្វាមី​គ្រាន់​ជា​ជំហរ​កុំឱ្យ​នាង​តែលតោល ។

តាំងពី​មានឈ្មោះ​បោះ​សំឡេង​នៅ​លើ​វិ​ថី​សិល្បៈ​មក ខ្ញុង​ប្រាប់​ថា​មាន​បុរស​មួយ​ចំនួន​ទាំង​នៅ​ក្នុងស្រុក និង​ក្រៅ​ស្រុក​សុំ​ស្នេហ៍ ប៉ុន្តែ​នាង​អត់​ផ្តល់​ឱកាស​ឱ្យ​ទេ ។ បើ​ទោះជា​បុរស​មួយ​ចំនួន​សម្ញែង​ទ្រព្យសម្បត្តិ​ចង់ឱ្យ​នាង​ខ្ញុង​បាក់ចិត្ត​ក្តី តែ​ក៏​មិន​បាន​សម្រេច​ដែរ ។

ក្លាយជា​ស្ត្រី​មេ​មេ​មា​៉​យ​ចិញ្ចឹម​កូន​ម្នាក់ឯង នាង​ខ្ញុង​ចាត់​ទុក​ថា​ជា​មេរៀន​មួយ​ដ៏​ជូរ​ចត់​ក្នុង​ឆាកជីវិត ។ ដូច្នេះ​ហើយ​បើ​ជ្រើសរើស​គូគាប់​ថ្មី នាង​ខ្ញុង​នឹង​ពិចារណា​ឱ្យ​ល្អិតល្អន់ ប្រាថ្នា​ចៀស​កុំឱ្យ​ជួប​រូបភាព​ដូច​មុន​ទៀត ។ តារា​កំប្លែង​រូប​នេះ​និយាយ​ថា «​យើង​ជា​មនុស្ស​ស្រី​បើ​ចេះ​តែ​លេចឮ​រឿង​បែក​គ្នា​ក្នុង​រឿង​ស្នេហា​កាន់តែ​មានឈ្មោះ​មិនល្អ ។ អីុ​ចឹ​ង​ហើយ​ទើប​នាង​ខ្ញុំ​ចេះ​តែ​យក​អារម្មណ៍​មួយ​នេះ​គិត ហើយ​ចេះ​តែ​ច្រានចោល​សំណើសុំ​រៀប​ការ​ពី​បុរស​មួយ​ចំនួន ។

នាង​ខ្ញុំ​ដាច់ខាត​ត្រូវ​តែ​មាន​ប្តី​ទៅ​ថ្ងៃ​មុខ ប៉ុន្តែ​ប្តី​ដែល​នាង​ខ្ញុំ​ជ្រើសរើស គឺ​ខ្ញុំ​ត្រូវ​តែ​ដាក់​លក្ខខណ្ឌ​យ៉ាង​ល្អិតល្អន់​បំផុត​ដែល​គេ​អាច​គិត​ថា​ជា​ជម្រើស​ល្អ​ក៏​ថា​បាន លំបាក​ក៏​ថា​បាន ។ ចំពោះ​«​ខសន្យា​»​នោះ​គឺ​នាង​ខ្ញុំ​ចង់បាន​ស្វាមី​ណា​ដែល​ចេះ​រកស៊ី ហើយ​ដាច់ខាត​ត្រូវ​តែ​ចិញ្ចឹម​រូប​នាង​ខ្ញុំ​ឲ្យ​បាន​រស់​ស្រួល និង​ត្រូវ​ចេះ​ទទួលខុសត្រូវ​ដោយ​យកចិត្តទុកដាក់​ខ្ពស់ សមជា​បង្គោលគ្រួសារ ។ ដូច​ដឹង​ហើយ​ខ្ញុំ​ក្រៅពី​ចិញ្ចឹម​កូនប្រុស គឺ​ខ្ញុំ​ថែម​ទាំង​ចិញ្ចឹម​ឪពុក​ម្តាយ​បងប្អូន​នៅ​ជាមួយ​ជិត​១០​នាក់​ដែល​នាង​ខ្ញុំ​បាន​លើក​ស្ទួយ​ក្រុម​គ្រួសារ​ឲ្យ​រស់នៅ​បាន​ដូច​គេឯង ។

នេះ​មិនមែន​មាន​ន័យ​ថា​នាង​ខ្ញុំ​ចង់បាន​ប្តី​អ្នកមាន​ទេ តែបើ​យក​មក​លំបាក​ពិតជា​កាន់តែ​ព្រួយចិត្ត ។ ខ្ញុំ​ម្នាក់ឯង​តស៊ូ​ចិញ្ចឹម​អ្នក​ផ្ទះ​ដោយ​ដើរ​សម្តែង​គ្រប់​ទិស​ទី បាត់​ៗ​ពី​ផ្ទះ​ឲ្យ​តែ​បាន​លុយ គឺ​ខំ​រហូត​មានផ្ទះ​សម្បែង​នៅ​ស្រួល ។ បុរស​ដែល​បាន​នាង​ខ្ញុំ​ជា​ប្រពន្ធ​ក៏​អាច​និយាយ​ថា​សំណាង​ខ្លះ​ដែរ ព្រោះ​នាង​ខ្ញុំ​មិនមែន​ជា​មនុស្ស​ដេកស៊ី​ឲ្យ​ប្តី​ចិញ្ចឹម​ឯណា​» ។

នាង​ខ្ញុង​បញ្ជាក់​ថា ធម្មតា​ស្ត្រី​ចង់បាន​ស្វាមី​ដែល​អាច​ជួយ​លើក​ស្ទួយ​គ្រួសារ ហើយ​សម័យនេះ​ហើយ​គ្មាន​អ្នក​ណា​ឲ្យ​ប្តី​រកស៊ី​តែ​ម្នាក់ឯង​ទេ គឺ​ច្រើន​តែ​រួមដៃគ្នា​ធ្វើការ រកស៊ី៕